(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃ១៥កើត ខែកត្តិក ឆ្នាំថោះ ព.ស២៥៦៧ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង លោក សោម វណ្ណថន ប្រធានក្រុមប្រឹក្សាស្រុក មន្រ្តីរាជការ លោក លោកស្រី ជាសមាជិក សមាជិកា បានអញ្ជើញដង្ហែអង្គកឋិនទានសាមគ្គីមកវេរ ប្រគេនព្រះសង្ឃដែលចាំព្រះវស្សាអស់រយៈកាលត្រីមាសនៅក្នុងព័ទ្ធសី "វត្តពោធិដំណាក់" ស្ថិតនៅក្នុងភូមិចំណាក់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។ ទាំងនេះសឱ្យឃើញអំពីការគោរពស្រឡាញ់ និងប្រណិបត្តិ ពុទ្ធសាសនាប្រកបដោយសទ្ធាជ្រះថ្លាក៏ដូចជាការផ្សារភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រ ការជួបជុំរួបរួមសាមគ្គីគ្នារវាងថ្នាក់ដឹកនាំស្រុកស្ទោងជាមួយសហការីក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ពិសេសពុទ្ធបរិស័ទ្ឋចំណុះជើងវត្តពោធិដំណាក់ និងការជួបជុំពីសំណាក់ប្រជាពុទ្ធសាសនិកជិតឆ្ងាយ ការសន្សុំនូវបុញ្ញនិធិសម្រាប់ជាតិនេះនិងអនាគតជាតិក្នុងនាមជាពុទ្ធសាសនិក ហើយពិធីបុណ្យអង្គកឋិនទានជាបុណ្យដ៏កម្រ ដែលមានចែងនៅក្នុងគម្ពីរព្រះត្រៃបិដក និងជាពិធីបុណ្យដែលមានកាលវេលាកំណត់ ឬកឋិនកាល ជាក់លាក់ត្រឹមត្រូវ មានរយៈពេល២៩ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១រោចខែភទ្របទ រហូតដល់ថ្ងៃទី១៥ កើត ខែកក្តិក ក៏ដូចជាការចូលរួមថែរក្សាពុទ្ធសាសនាឲ្យបានគង់វង្សគ្រប់៥០០០ព្រះវស្សា។ គួរបញ្ជាក់ផងដែរថា អង្គកឋិននទានរបស់រដ្ឋបាលស្រុកស្ទោងនៅថ្ងៃនេះគឺមានត្រៃធំចំនួន១ និងគ្រឿងរណ្ដាប់បរិវារកឋិនមួយចំនួន ក្នុងនោះដែរក៏មានបច្ច័យចំនួន១៨,៤៧១,៤០០,រៀលគត់ លោក សាយ គឹមឡម ក៏បានចែកសម្ភារសិក្សា និងថវិកាមួយចំនួនដល់សិស្សានុសិស្សចំនួន២៣០នាក់ និងលោកគ្រូអ្នកគ្រូចំនួន ០៥នាក់ ព្រមទាំងប្រជាការពារផងដែរ ក៏មានព្រឹត្តិការណ៍ប្រដាល់គុនខ្មែរបុរាណដើម្បីអបអរសាទរអង្គកឋិនទាននៅថ្ងៃនេះផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
វីដែអូ
ចំនួនអ្នកទស្សនា