ថ្ងៃពុធ ទី១១ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
កងទ័ពប្រជាជនវៀតណាម ដំណើរការកិច្ចប្រជុំពិភាក្សាជាមួយបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ស្ដីពីការងារបន្តជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម វិលត្រឡប់ទៅកាន់មាតុប្រទេសវិញ
Tue,28 November 2023 (Time 11:40 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 495នាក់)

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រតិភូបញ្ជាការដ្ឋានយោធភូមិភាគទី៧ កងទ័ពប្រជា ជនវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ត្រី ជិន វីញង៉ុក អនុប្រធាននយោបាយនៃយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បានដឹកនាំប្រតិភូចំនួន២២នាក់ ដើម្បីប្រជុំពិភាគ្សា ស្ដីពីការបន្តជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា វិល ត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមវត្តមានឧត្តមវសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍ និងជាតំណាងឯកឧត្តម សុក ហៃ អភិបាលរងខេត្ត ប្រធានគណកម្មការជំនាញជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម​នៅ​ខេត្តកំពង់ធំ ។
    ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងធ្វើរបាយការណ៍ស្វាគមន៍ចំពោះឧត្តមសេនីយ៍ត្រី ជិន វិញង៉ុក អនុប្រធាននយោបាយយោធ ភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម និងប្រតិភូ ហើយនឹងបានរាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយក្រុម បច្ចេកទេសជំនាញជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម K៧០និងk៧២ ដែល​បាន​សហការ​ធ្វើ​សកម្មភាព​ជីករុករកក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ គិតពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ដោយជីកយកបាននិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន១.១៥២អដ្ឋិធាតុរួចមកហើយ។
      ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូស បញ្ជាក់អំពីការលំបាក និងការងាយស្រួលក្នុងការស្រាវជ្រាវនិងជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងរយៈពេលកន្លងមក ដោយភូមិសាស្ត្រមានការប្រែប្រួល សាក្សីដែលធ្លាប់ដឹងពីកន្លែងកប់សាកសពកងទ័ពស្ម័គ្រចិត្តវៀតណាម មានវ័យចាស់ និងបានទទួល មរណភាពជាបន្តបន្ទាប់ ហើយមួយចំនួនទៀតបានផ្លាស់ប្ដូរទីលំនៅ ។ ចំពោះទិសដៅនៅពេលខាងមុខយើងនឹងបន្តជីករុករកអដ្ឋិធាតុ តាមការស្រាវជ្រាវនៅសេសសល់ប្រមាណ៦០​ ទៅ​៦៥​ អដ្ឋិធាតុទៀត នៅក្នុងភូមិសាស្ត្រខេត្ត កំពង់ធំ។
    ឧត្តមសេនីយ៍ត្រី ជីន វីញង៉ុក អនុប្រធាននយោបាយយោធភូមិភាគទី៧ និងប្រតិភូ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមជាមួយប្រជាពលរដ្ឋកម្ពុជា ដែលបានសហការបង្កលក្ខណៈងាយស្រួលក្នុងសកម្មភាពមនុស្ស ធម៌ ដើម្បីក្រុមបច្ចេកទេសជំនាញK៧០និងK ៧២ ជីករុករកនិងធ្វើមាតុភូមិអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ទៅកាន់ប្រទេសវៀតណាមវិញទទួលបានលទ្ធផលល្អប្រសើរ  នឹងបានសំណូមពរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់រួមជាមួយប្រជាពលរដ្ឋ សូមមេត្តារួមគ្នាជួយបង្កលក្ខណៈងាយស្រួល ដើម្បីក្រុមបច្ចេកទេសជំនាញK៧២ បន្តជីកគាស់លើកយកអដ្ឋិធាតុវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ។
    នៅក្នុងកិច្ចប្រជុំពិភាក្សានេះផងដែរ ភាគីយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ក៏បានជួយឧបត្ថម្ភថវិកាមួយចំនួន ដើម្បីបម្រើឲ្យសកម្មភាពក្នុងការជីកគាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ទទួលបានលទ្ធផលល្អ ដើម្បីនាំអដ្ឋិធាតុនេះ ទៅប្រគល់ជូនក្រុមគ្រួសារសាច់ញាតិរបស់បងប្អូន ដែលកំពុងរង់ចាំនៅប្រទេសវៀតណាមវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
193 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
1946 នាក់
ខែនេះ :
11761 នាក់
3 ខែនេះ :
41822 នាក់
សរុប :
885743 នាក់