ថ្ងៃពុធ ទី១១ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងលោកជំទាវនិងថ្នាក់ដឹកនាំខេត្តកំពង់ធំ ផ្តួចផ្តើមអង្គកឋិនទានមហាសាមគ្គីដង្ហែ ទៅកាន់វត្តពាមមេត្រី
Tue,28 November 2023 (Time 11:35 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 494នាក់)

(កំពង់ធំ)÷ ថ្ងៃចន្ទ ១៥កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងលោកជំទាវ និង ឯកឧត្ដម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ ខេត្តកំពង់ធំ និងពុទ្ធបរិស័ទជាច្រើនរូប មានសទ្ធាជ្រះថ្លាបានផ្តួចផ្តើមប្រារព្ធអង្គកឋិនទាន ដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមាវត្តពាមមេត្រី ស្ថិតនៅ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
អង្គកឋិនទាននេះមានពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ពិសេសពុទ្ធបរិស័ទ្ឋចំណុះជើងវត្តពាមមេត្រីនិងការជួបជុំពីសំណាក់ប្រជាពុទ្ធសាសនិកជិតឆ្ងាយដើម្បី សន្សំនូវបុញ្ញនិធិសម្រាប់ជាតិនេះនិងអនាគតជាតិក្នុងនាមជាពុទ្ធសាសនិក ហើយពិធីបុណ្យអង្គកឋិនទានជាបុណ្យដ៏កម្រ ដែលមានចែងនៅក្នុងគម្ពីរព្រះត្រៃបិដក និងជាពិធីបុណ្យដែលមានកាលវេលាកំណត់ ឬកឋិនកាល ជាក់លាក់ត្រឹមត្រូវ មានរយៈពេល២៩ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១រោចខែភទ្របទ រហូតដល់ថ្ងៃទី១៥ កើត ខែកក្តិក ក៏ដូចជាការចូលរួមថែរក្សាពុទ្ធសាសនាឲ្យបានគង់វង្សគ្រប់៥០០០ព្រះវស្សា៕

ព័ត៌មានគួរចាប់អារម្មណ៍

រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
327 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
2080 នាក់
ខែនេះ :
11895 នាក់
3 ខែនេះ :
41956 នាក់
សរុប :
885877 នាក់