ថ្ងៃអង្គារ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
វគ្គបណ្ដុះបណ្ដាលស្ដីពីសុវត្ថិភាព និងអនាម័យចំណីអាហារដល់អ្នកផលិត
Tue,28 November 2023 (Time 11:23 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 509នាក់)

(កំពង់ធំ)÷ ឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ មន្ទីរអង្គភាពនិងអាជីវករជាច្រើនបានអញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីសុវត្ថិភាព និងអនាម័យចំណីអាហារដល់អ្នកផលិត នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

      ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ជា វ៉ាន់ចាន់អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថាគោលនយោបាយជាតិសម្រាប់ជំរុញចលនាភូមិមួយផលិ ផលិតផលមួយ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើអ្នកផលិតខ្នាតតូច និងមធ្យមដែលជាគោលដៅអាទិភាពដំបូង។ អ្នកផលិតខ្នាតតូចផ្នែកកែច្នៃ ស្បៀងអាហារ និងភេសជ្ជៈ មានការយកចិត្តទុកដាក់លើបញ្ហាអនាម័យ ដូចជាការស្តុកទុកវត្ថុធាតុដើម និងផលិតផលសម្រេចមិនបានត្រឹមត្រូវ និងការវេចខ្ចប់មិនស្របតាមស្តង់ដារអនាម័យឧបករណ៍កែច្នៃតិចតួចការគ្រប់គ្រងកាកសំណល់មិនអាចទទួលយកបាន។ 

       ឯកឧត្តម សួន រ៉ាស៊ី បានមានប្រសាសន៍ថាក្រោមគម្រោងលើកកំពស់ការអនុវត្តអនាម័យរបស់អ្នកផលិតអាហារ បានរៀបចំគោលការណ៍ ណែនាំស្តីពីសុវត្ថភាពនិងអនាម័យចំណីអាហារ ក្នុងគោលបំណងគឺដើម្បីផ្តល់ជូននូវចំណេះដឹងដល់ ប្រតិបត្តិករគ្រប់ទីកន្លែង ផលិតចំណីអាហារដែលបានទទួល ឬមិនទាន់បានទទួលអាជ្ញាប័ណ្ណ ត្រូវតែមាន ផែនការអនុវត្តន៍នូវគោលការណ៍ណែនាំស្តីពីសុវត្ថិភាពនិងអនាម័យចំណីអាហារ ព្រមទាំងផ្តល់ការណែនាំ ដល់ប្រតិបត្តិករ សេវាករចំណីអាហារ ពាក់ព័ន្ធនឹងធាតុចាំបាច់នៃការការពារចំពោះសុវត្ថិភាព និងអនាម័យ ចំណីអាហារសម្រាប់កន្លែង ផលិតអោយបានជាអតិប្បរមា។

      អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានបន្ថែមទៀតថា ការផ្តល់ការយល់ដឹង និងចែករំលែកបទពិសោធន៍គ្នាដល់សិក្ខាកាមអំពីសារៈសំខាន់នៃសុវត្ថិភាព និង អនាម័យចំណីអាហារសម្រាប់អ្នកផលិត។ ផ្តល់ការយល់ដឹងអំពីការគ្រប់គ្រងសុវត្ថិភាព និងអនាម័យចំណីអាហារសម្រាប់ប្រតិបត្តិករ ផ្តល់ចំណេះដឹងដល់ប្រតិបត្តិករ សេវាករ ចៀសផុតពីការអនុវត្តផ្ទុយពីច្បាប់ និងលក្ខខណ្ឌកំណត់។

       ឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានលើកទឹកចិត្តដល់អ្នកផលិត ឬផលិតករ សេវាករម្ហូបអាហារទាំងឡាយទទួលបានចំណេះដឹងកាន់តែប្រសើរឡើង អំពីការអនាម័យ និងសុវត្ថិភាពចំណីអាហារអ្នកផលិត ឬប្រតិបត្តិករ សេវាករម្ហូបអាហារទាំងឡាយប្រកាន់ខ្ជាប់ការអនុវត្តអនាម័យ និងសុវត្ថិភាពចំជាអាហារ និងដើម្បីចៀសផុតពីការដាក់ទោសទណ្ឌទៅតាមច្បាប់។ សិក្ខាកាមទាំងអស់ ជាអាជីវករ ផលិតករ ដែលស្ថិតនៅក្នុងវិស័យផលិតចំជាអាហារ ដែលជាសមាជិកចលនាភូមិមួយ ផលិតផលមួយ ឬជាអាជីវករ ផលិតករផ្សេងទៀត ដែលមានបំណងចូលជាសមាជិកចលនាភូមិមួយ ផលិតផលមួយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
847 នាក់
ម្សិលមិញ :
334 នាក់
សប្តាហ៍នេះ :
3665 នាក់
ខែនេះ :
12698 នាក់
3 ខែនេះ :
38109 នាក់
សរុប :
855955 នាក់