ថ្ងៃអង្គារ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ប្រជាពលរដ្ឋ១៦៣គ្រួសារ ដែលមានជីភាពខ្វះខាតទទួលអំណោយពីរដ្ឋបាលស្រុកសណ្ដាន់ និងក្រុមហ៊ុនឡេតចេងម៉ាញនីងឌីវ័រឡបមែន
Fri,24 November 2023 (Time 03:09 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 499នាក់)

(កំពង់ធំ)÷ ក្រុមហ៊ុន ឡេតចេញម៉ាញនីងឌីវ័រឡបមែនសហការជាមួយរដ្ឋបាលស្រុកសណ្ដាន់ បានរៀបចំពិធីចែកអំណោយជូនដល់គ្រួសារក្រីក្រចំនួន១៦៣គ្រួសារ ស្ថិតនៅភូមិស្នងអន ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
     កម្មវិធីសំណេះសំណាល និងសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខាងខ្វះខាត មានការអញ្ជើញចូលរួមពីលោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្តាន់ និងតំណាងក្រុមហ៊ុនលោក Mr Vy លោកអភិបាលរងស្រុក អនុការិយាល័យស្រុក ក្រុមប្រឹក្សាឃុំសុចិត្រ លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំ លោក លោកស្រីម្ចាស់ក្រុមហ៊ុន និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីសំណេះសំណាល និងនាំអំណោយផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៦៣គ្រួសារ។
     លោកអភិបាលស្រុកសណ្ដាន់ បានលើកឡើងថាដោយសារកត្តាជីវភាពបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជួបនូវបញ្ហាគ្រោះធម្មជាតិជាបន្តបន្ទាប់ ហេតុដូច្នេះហើយគាត់ពុំបានចេញទៅប្រកបមុខរបរនោះឡើយ អាស្រ័យហេតុនេះធ្វើឱ្យបញ្ហាជីវភាពមានការលំបាក និងខ្វះនូវស្បៀងអាហារប្រចាំថ្ងៃ។ ស្របពេលជាមួយដែលក្រុមហ៊ុនកំពុងតែយកចិត្តទុកដាក់ទៅលើជីវភាពប្រជាពលរដ្ឋ និងជួយកសាងនូវហេដ្ឋារចនាសម្ព័ន្ធឱ្យមានសុវត្ថិភាពក្នុងការធ្វើដំណើរព្រមទាំងនឹងជួយកសាងនិងជួសជុលសាលារៀន ដើម្បីឱ្យសិស្សនុសិស្សបានចូលរៀនប្រកបដោយគុណភាព។
       លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ សូមសំណូមពរដល់ក្រុមហ៊ុនបន្ថែម សូមយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ផ្ដល់អំណោយដល់ពួកគាត់ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ ជួយជួសជុលផ្លូវនៅក្នុងមូលដ្ឋានឱ្យបានល្អ ងាយស្រួលធ្វើដំណើរប្រកបដោយសុវត្ថិភាព។ នៅតំបន់ដាច់ស្រយាលសាលារៀននៅឆ្ងាយពីផ្ទះ សិស្សមួយចំនួនពុំបានទៅរៀនទៀងទាត់ទេសូមឱ្យក្រុមហ៊ុនជួយកសាងសាលារៀន ដើម្បីឱ្យកូនៗបានចូលរៀនសម្រាប់ថ្នាក់បឋមសិក្សា។
      គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនជួយឧបត្ថម្ភនៅសម្ភារៈមួយចំនួនដូចជា÷ក្តារខៀនសរសេរហ្វឺត០៣បន្ទះ ប៊ិច១០០ដើម ខ្មៅដៃ១០០ដើម បន្ទាត់១០០ដើម សៀវភៅ ១០០ក្បាល កាបូបស្ពាយ៤០កាបូប និជួយជួសជុលសាលាបឋមសិក្សាស្នងអន ដែលមានសភាពចាស់ទ្រុឌទ្រោម ពុំមានសុវត្ថិភាពក្នុងការសិក្សារៀនសូត្រដល់សិស្សានុសិស្សនោះឡើយ។ សម្រាប់អំណោយដែលផ្ដល់ជូនដល់គ្រួសារ១៦៣ គ្រួសារដែលមានជីវភាពខ្វះខាត ក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូក្រាម មី០១កេស ទឹកស៊ីអ៊ីវ០១យួរ ទឹកត្រី០១យួរ និងត្រីខ០១យួរផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
737 នាក់
ម្សិលមិញ :
334 នាក់
សប្តាហ៍នេះ :
3555 នាក់
ខែនេះ :
12589 នាក់
3 ខែនេះ :
38000 នាក់
សរុប :
855846 នាក់