(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ ២០២៣ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ និងសហការីបានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងងាយរងហានិភ័យចំនួន២០០គ្រួសារ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។ ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសនេះឯកឧត្តម ព្រឹម រដ្ឋា ក៏បានពាំនាំផ្តាំផ្ញើការសួរសុខទុក្ខរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ឯកឧត្តមតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។ ប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ ត្រូវខិតខំប្រកបមុខរបរទទួលទានដោយសុច្ចរិត និងធ្វើការដាំដុះដំណាំដំណាំបន្លែផ្សេងៗនៅតាមមូលដ្ឋាន ដើម្បីជាការចូលរួមលើកកម្ពស់ជីវភាពគ្រួសាររបស់ខ្លួនផងដែរ។ ជាមួយគ្នានេះដែរលោក ព្រឹម រដ្ឋា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ច និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ដែលបានយកចិត្តទុកដាក់សហការគ្នាក្នុងការចែកអំណោយជូនដល់បងប្អូនដែលមានជីវភាពទីទ័លក្រ នៅក្នុងឱកាសនេះ ទាំងនេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ ពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែយកចិត្តទុកដាក់ដល់សុខុមាលភាពបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានគឺ មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ដាច់បាយស្លាប់ដោយសារអាជ្ញាធរឬរាជរដ្ឋាភិបាលពុំបានដឹងនោះឡើយ។ គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនប្រជាពលរដ្ឋ២០០គ្រួសារដែលទទួលអំណោយនៅពេលនេះគឺ០១គ្រួសារទទួលបាននូវ÷ អង្ករចំនួន០១បេ ត្រីខ០១យួរ ភួយ០១ ទឹកត្រី០៣ដប និងទឹកស៊ីអ៊ីវ០៣ដបផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
វីដែអូ
ចំនួនអ្នកទស្សនា