(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំលោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជន និងកីឡាលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើន បានអញ្ជើញចូលរួមក្នុងពិធីបើកការផ្សព្វផ្សាយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិទ្យាល័យកំពង់ធំ។ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជន និងកីឡា បានលើកឡើងថា ពិធីបើកការផ្សព្វផ្សាយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមាន២ទីតាំងគឺ ១- វិទ្យាល័យកំពង់ធំ (មានមណ្ឌលអនុវិទ្យាល័យថ្នល់បែក មណ្ឌល វិទ្យាល័យកំពង់ធំកើត មណ្ឌលវិទ្យាល័យកំពង់ធំលិច មណ្ឌលបឋមអនុវត្តហ៊ុនសែនអាចារ្យលាក់ មណ្ឌលសាលា គរុកោសល្យខេត្ត និងមណ្ឌលអនុវិទ្យាល័យកំពង់រទេះ)។ ២- វិទ្យាល័យ ហ៊ុនសែនបល្ល័ង្ក(មានមណ្ឌលហ៊ុនសែនបល្ល័ង្កជើង មណ្ឌល វិទ្យាល័យហ៊ុនសែនបល្ល័ង្កត្បូង មណ្ឌលបឋមបល្ល័ង្ក មណ្ឌលបឋម ហ៊ុនសែនត្រពាំងវែង មណ្ឌលវិទ្យាល័យស្ទឹងសែន មណ្ឌលអនុវិទ្យាល័យបញ្ញាជី និង មណ្ឌលវិទ្យាល័យហ៊ុនសែនភ្នំសន្ទុក)។ សម្រាប់មណ្ឌលប្រឡងក្នុងខេត្តកំពង់ធំមាន១៣មណ្ឌល ចំនួនបន្ទប់២៣៤បន្ទប់ បេក្ខជនសរុប៥.៨២៣នាក់ ស្រី៣.២០០នាក់។ បេក្ខជនប្រឡងជាប់៤.៦១៥នាក់ ស្មើនឹង៨០.៤៣% ស្រី២.៦៨៨នាក់ ស្មើនឹង៨៥.២០%។ ចំនួនបេក្ខជនប្រឡងជាប់និទ្ទេសAមាន២១នាក់ ស្រី០៨នាក់។ ថ្លែងនៅក្នុងកម្មវិធីនេះផងដែរលោកជំទាវ លំ គន្ធារី បានមានប្រសាសន៍ថា សូមឱ្យក្មួយៗដែលមកមើលលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលនេះ គឺតាំងចិត្តឱ្យបានរឹងមាំ ដែលក្មួយៗបានខិតខំរៀនសូត្រកន្លងមក ពេលប្រឡងជាប់ ត្រូវស្វែងរកសាលារៀនបន្តទៀត ដើម្បីបន្តការងាររបស់ក្មួយៗនាពេលអនាគត។ លទ្ធផលដែលចេញបិទផ្សាយសម្រាប់ថ្ងៃនេះ បង្ហាញពីការតស៊ូរបស់ក្មួយៗរយៈពេលជាច្រើនឆ្នាំមក អ្វីដែលសំខាន់គឺក្មួយៗបានបញ្ចេញអស់នៅសមត្ថភាព ក្នុងការទទួលភាពជោគជ័យ ជូនដល់សាលារៀន និងសង្គមជាតិទាំងមូល។ ជាចុងក្រោយលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានលើកទឹកចិត្តដល់ក្មួយៗជាសិស្សានុសិស្សទាំងអស់ ត្រូវតែព្យាយាមរៀនសូត្របន្ថែមទៀត អំណត់តស៊ូក្នុងការរៀនសូត្រ ដើម្បីឱ្យក្លាយទៅជាទំពាំងស្នងឬស្សី ក្នុងការកសាងប្រទេសជាតិ ឱ្យមានការរីកចម្រើនជាលំដាប់។ សូមក្មួយៗចូលរួមគោរពច្បាស់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបានបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
វីដែអូ
ចំនួនអ្នកទស្សនា