(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការបត្តិការសឹករងកំពង់ធំ ប្រធាន ក្រុមការងាររបស់រាជរដ្ឋា ភិបាល ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានដឹកនាំសហការី រួម ជាមួយ អាជ្ញាធរ ដែនដី នាំយកថវិកានិងអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅចូលរួមក្នុងពិធីបុណ្យសពប្រជាពលរដ្ឋក្រីក្រចំនួន២សព និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន២គ្រួសារ។ សពដែលទទួលមរណភាពគឺសពលោក ចិន ហុន អាយុ៥៤ឆ្នាំ មរណភាពកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយរោគាពាធ និងសពលោកស្រី ខ្លឹម ផូ អាយុ៣៥ឆ្នាំមរណភាពកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ដោយគ្រោះថ្នាក់ចរាចរណ៍ ដែលពិធីធ្វើនៅភូមិឈើទាល ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្តាយ និងអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់ប្រជាពលរដ្ឋស្លូតត្រង់ទាំង ២រូប ដែលបានលាចាកលោកនេះទៅ និងបានបួងសួង សូមឱ្យវិញ្ញាណក្ខន្ធពួកគាត់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ នៅក្នុងពិធីបុណ្យសពនេះ ឧត្តម សេនីយ៍ទោ សោម ស៊ុន និងសហការី បាននាំយកអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនក្រុមគ្រួសារសពចំនួន២សព ដោយក្នុង១គ្រួសារសពទទួលបាន៖អង្ករ ចំនួន ៥០ គីឡូ ក្រាម មីជាតិចំនួន ពីរ កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួនពីរយួរ និង ថវិកា មួយចំនួន។ ដោយឡែកប្រជាពលរដ្ឋក្រីក្រចំនួន២គ្រួសារទៀតទទួលបានអង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន១យួរផងដែរ។ លោក សូត្រ អ៊ុល ប្រធានក្រុមប្រឹក្សាឃុំបន្ទាយស្ទោង និងក្រុមគ្រួសារសព អាជ្ញាធរដែនដី ព្រមទាំងប្រជាពលរដ្ឋបានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងឧត្តម សេនីយ៍ទោ សោម ស៊ុន រួមជាមួយថ្នាក់ដឹកនាំក្រុមការ ងារ របស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភ ក្នុងពិធីបុណ្យសព ដែលកំពុងមានការខ្វះខាតនេះ និងសូមគោរពជូនពរសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី សូមទទួលបាននូវពុទ្ធពរទាំង បួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ! (vojhotnews)
កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ (vojhotnews)
កិច្ចប្រជុំបូកសរុបលទ្ធផលរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្រយ៉ូវ និងពិធីទទួលសមាជិកថ្មីចំនួន 400 នាក់ ()
លោក សំ សុវណ្ណារិទ្ធ អង្គុយចាំរាប់ក្បាលឡានតាមការ កំណត់យកលុយមិនញញើតអង្គភាពប្រឆាំងអំពើពលរលួយ កំពុងក្ដោបសេដ្ឋកិច្ចក្រៅប្រព័ន្ធច្បាប់ពង្រាយជនស៊ីវិលគ្រប់ច្រកល្ហក តាមច្រកទ្វារព្រំដែននានា ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង (vojhotnews)
ការគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយក្នុងពិស័យព័ត៌មាន ជាកត្តាសំខាន់សម្រាប់អ្នកសារព័ត៌មាន ()
វីដែអូ
ចំនួនអ្នកទស្សនា