ថ្ងៃអង្គារ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
សិស្សានុសិស្ស៣៣៧នាក់ ទទួលបានសម្ភារៈសិក្សាពីព្រះតេជគុណ សួគ៌ ប៊ុនធង ក្នុងការលើកស្ទួយវិស័យអប់រំឱ្យមានគុណភាពខ្ពស់
Thu,23 November 2023 (Time 01:29 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 452នាក់)

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះតេជគុណ សួគ៌ ប៊ុនធង និងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង ព្រមទាំងសប្បុរសជនបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកសម្ភារៈសិក្សាមួយចំនួនជូនដល់សិក្សានុសិស្ស មកពីបឋមសិក្សា ផ្ទះវាល និងបឋមសិក្សាប៉ុលអួន ស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ

      ព្រះតេជគុណ សួគ៌ ប៊ុនធង មានសង្ឃដីការទៅកាន់សិស្សានុសិស្ស មាតាបិតាអាណាព្យាបាល ព្រមទាំងលោកគ្រូ អ្នកគ្រូ លោកនាយក គណៈកម្មការសាលា នៅក្នុងឱកាសនេះ ព្រះអង្គបានណែនាំដល់ក្មួយៗ ទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រដោយយកចិត្តទុកដាក់ស្ដាប់ការណែនាំរបស់លោកគ្រូអ្នកគ្រូ។ ជាពិសេសគឺការខិតខំសិក្សារៀនសូត្រទាំងនៅសាលារៀន និងនៅតាមគេហដ្ឋាន ដើម្បីទទួលបាននូវចំណេះដឹងពិតប្រាកដ ជាសសរទ្រូងរបស់គ្រួសារប្រទេសជាតិ និងដើម្បីអនាគតខ្លួនឯងបានភ្លឺស្វាងផងដែរ។
   
      ជាមួយនេះផងដែរព្រះតេជគុណ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូ លោកនាយក ដែលបានខិតខំយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តន ក្នុងការបង្ហាត់បង្រៀន សិក្សានុសិស្សរហូតទទួលបានលទ្ធផលគួរឲ្យមានមោទនភាពគ្រប់ៗគ្នា ក៏ដូចជាការឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី
 ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

      លើសពីនេះព្រះអង្គក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជាងជិតឆ្ងាយ ដែលបានចូលរួមឧបត្ថម្ភសម្ភារៈ ថវិកា ដើម្បីទិញសម្ភារៈសម្រាប់ចែកជូនដល់ប្អូនៗសិស្សានុសិស្សនៅក្នុងពេលនេះ ការចូលរួមចែកអំណោយសម្ភារៈសិក្សានៅក្នុងឱកាសនេះគឺជាការវិនិយោគលើចំណេះដឹង មានធនធានមនុស្សប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់។

     គួរបញ្ជាក់ផងដែរថា សិស្សានុសិស្សដែលអញ្ជើញមក០២សាលាសរុប៣៣៧នាក់ ស្រី១៦៥នាក់ ក្នុងនោះមកពីសាលាបឋមសិក្សាផ្ទះវាល៦២នាក់ ស្រី៣១នាក់ និងសាលាបឋមសិក្សាប៉ុលអួន២៧៥នាក់ ស្រី២៣៤នាក់ ក្នុងនោះសិស្ស០១នាក់ទទួលបាន÷ សៀវភៅចំនួន ០៤ក្បាល ប៊ិច០២ដើម បន្ទាត់០១ និងខ្មៅដៃ០១ដើមផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
736 នាក់
ម្សិលមិញ :
334 នាក់
សប្តាហ៍នេះ :
3554 នាក់
ខែនេះ :
12588 នាក់
3 ខែនេះ :
37999 នាក់
សរុប :
855845 នាក់