ថ្ងៃអង្គារ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឯកឧត្តម ចាន់ តារា អំពាវនាវដល់ដៃគូអភិវឌ្ឍនានា ជួយគាំទ្រអភិវឌ្ឍមូលដ្ឋានឃុំ/ស្រុកឱ្យបានកាន់តែប្រសើរឡើង
Thu,23 November 2023 (Time 01:23 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 476នាក់)

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ តារា អភិបាលរងខេត្ត តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកលោកស្រីជាប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤- ២០២៦ របស់រដ្ឋបាលស្រុកស្ទោង នៅសាលាស្រុកស្ទោង ខេត្តកំពង់ធំ។
    ថ្លែងនៅក្នុងឱកាសនេះឯកឧត្តម ចាន់ តារា បានអំពាវនាវដល់អង្គការដៃគូអភិវឌ្ឍនានា សូមបន្តជួយគាំទ្រនិងសហការជាមួយរដ្ឋបាលស្រុក រដ្ឋបាលឃុំនានាក្នុងស្រុកស្ទោង ក្នុងការអភិវឌ្ឍមូលដ្ឋាន ជាមួយនឹងរាជរដ្ឋបាលកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។
    ជាមួយគ្នានេះឯកឧត្តមន ចាន់ តារា បានបញ្ជាក់ទៀតថា វិស័យឯកជន សប្បុរសជននិងវិស័យពុទ្ធចក្រ ក៏ជាដៃគូអភិវឌ្ឍដ៏សំខាន់និងមិនអាចកាត់ផ្ដាច់បានជាមួយនឹងរដ្ឋបាលឃុំ ក៏ដូចជារដ្ឋបាលស្រុក ក្នុងកិច្ចសហការ និអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធនានាយ៉ាងច្រើនស្អេកស្កះ ដែលយើងបានឃើញជាក់ស្ដែង សូមបន្តជួយអភិវឌ្ឍ សហការបន្តកិច្ចការនេះឱ្យបានជានិរន្តរ៍។
       ឯកឧត្តមអភិបាលរងខេត្ត បានបន្តថាការធ្វើផែនការ យុទ្ធសាស្ត្រនិងផែនការអាទិភាព គឺត្រូវឱ្យសមស្របទៅនឹងថវិកាយុទ្ធសាស្ត្ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតម្រូវការជាក់ស្ដែង ជាអាទិភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសគ្រួសារក្រីក្រ និងងាយរងហានិភ័យ ការធ្វើគម្រោងអាទិភាពផែនការលំអិតត្រូវតែឱ្យបានចប់រួចរាល់នៅសប្តាហ៍ទី១ ខែឧសភា រៀងរាល់ឆ្នាំ។
     លើសពីនេះឯកឧត្តម ចាន់ តារា បានសង្កត់ធ្ងន់ថាការធ្វើផែនការវិនិយោគ គឺត្រូវតែឱ្យសមស្រប និង បន្ស៊ីគ្នារវាងគម្រោងកម្មវិធីវិនិយោគស្រុកជាមួយនឹង គម្រោងកម្មវិធីវិនិយោគឃុំ និងពង្រឹងកិច្ចសហការរវាងរដ្ឋបាលស្រុកជាមួយរដ្ឋបាលឃុំ រាល់ភាគីពាក់ព័ន្ធនានា ក៏ដូចជាការកៀរគរ មូលធនធាតុចូល សម្រាប់គាំទ្រគម្រោងវិនិយោគនានាដែលលើកឡើងដោយរដ្ឋបាលស្រុកនិងឃុំ។ ជាពិសេសគឺជាការបញ្ចូលគ្នានូវគម្រោងនានាដែលលើកឡើងដោយរដ្ឋបាលឃុំ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍនានា និងភាគទីពាក់ព័ន្ធ ទៅនឹងកម្មវិធីវិនិយោគរបស់រដ្ឋបាលស្រុក ក៏ដូចជាការឆ្លើយតបជាមួយនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
   ជាមួយគ្នានេះ រដ្ឋបាលស្រុកស្ទោង និងឃុំទាំងអស់ ក៏បានបង្ហាញនូវតម្រូវការ ផែនការកម្មវិធីវិនិយោគស្រុក និងវិនិយោគឃុំជូនដល់គណៈធិបតីនិងដៃគូអភិវឌ្ឍនានាដើម្បីបានជ្រាប និងសហការផងដែរ។
   ជាចុងបញ្ចប់ឯកឧត្តម ចាន់ តារា បានអំពាវនាវដល់មន្ទីរអង្គភាពនានាជុំវិញខេត្តសូមបន្តជួយ សហការ និងគាំទ្រដល់គ្រប់សកម្មភាពរបស់រដ្ឋបាលស្រុក/ឃុំ ដើម្បីមានការអភិវឌ្ឍជាមួយគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
650 នាក់
ម្សិលមិញ :
334 នាក់
សប្តាហ៍នេះ :
3468 នាក់
ខែនេះ :
12502 នាក់
3 ខែនេះ :
37913 នាក់
សរុប :
855759 នាក់