(កំពង់ធំ)÷ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់តសណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ដឹកនាំដោយលោក ប៉ែន សាវេ៉ង នាយផ្នែកស្តីទីរដ្ឋបាលជលផលផាត់សណ្តាយ និងជាសមាជិកក្រុមការងារ ព្រមទាំងសហការរី បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុច ក្រោយវត្តកំពង់ចម្លងដល់ដងទុង ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ដែលបញ្ជាផ្ទាល់ដោយលោក ប៉ែន សាវេ៉ង នាយផ្នែកស្តីទីរដ្ឋបាលជលផល ទទួលបានលទ្ធផលគឺ បង្ករសំណុំរឿងបានចំនួន០១ករណីបានចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន របាំងសាច់អួនប្រវែង២០០០ម៉ែត្រ ឡុកចំនួន១៥គ្រឿង លប/លូ ចំនួន១៥មាត់ បង្គោលចំនួន៥០០ដើម ចាក់លែងត្រីស្រស់ចំរុះទម្ងន់២៥គីឡូក្រាមចូលទន្លេវិញ ។ គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រើមធ្យោបាយជាការណូតចំនួន០៦គ្រឿង អស់ប្រេងចំនួន១២០លីត្រ កម្លាំងចំម្រុះចូលរួមសរុបចំនួន២០នាក់ បានចុះប្រតិបត្តិការនៅក្នុងទីតាំងបឹងទន្លេសាប៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
វីដែអូ
ចំនួនអ្នកទស្សនា