ថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឯកឧត្ដម គន់ គីម  ទេសរដ្ឋមន្ត្រី នាំយកអំណោយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឧបត្ថម្ភជូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនៅស្រុកសន្ទុក
Thu,23 November 2023 (Time 01:11 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 191នាក់)

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣
 ឯកឧត្ដមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់  គីម  អនុប្រធានទី១ នៃគណៈ កម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរដោយឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ប្រធានមន្ទីរ កងកម្លាំងទាំងបី និងក្រុមការងារថ្នាក់ស្រុក បានអញ្ជើញមកសំណេះ សំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ គ្រាប់ពូជដំណាំ របស់​ប្រមុខរាជ​រដ្ឋា​ភិបាល​កម្ពុជា​ ផ្តល់ជូនដល់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
    ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ កក់ក្តៅជាទីបំផុតចំពោះវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម ដែលលោកតែងតែឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃអញ្ជើញមកសំ​ណះ​សំណេះសំណាល​សាកសួរសុខទុក្ខ និងនាំយកនូវអំណោយផ្សេងៗឧបត្ថម្ភជូនដល់បងប្អូនអតីតយុទ្ធជនរបស់យើង ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចជាបន្តបន្ទាប់​ ។
   ឧត្តមសេនីយ៍ទោ បានថ្លែងថា អតីតយុទ្ធជនចំនួន១៤១គ្រួសារ ត្រូវបានចាប់ឆ្នោតទទួលយកបានក្បាលដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារមួយហិកតាកន្លះ និងផ្ទះ០១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន  និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បងប្អូនបានរស់នៅកសាងជីវភាពថ្មី នៅលើដីសម្បទានសង្គមកិច្ចនេះ អស់រយៈពេលជាងពីរឆ្នាំកន្លះមកហើយ បងប្អូនបានបង្កបង្កើនផលដាំដំណាំបន្លែបង្ការ ធ្វើស្រែ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។​ នៅក្នុងរដូវវស្សាកន្លងមកនេះ ដោយជំនន់ទឹកភ្លៀង ធ្លាក់មកគំហ៊ុកជាប់ៗគ្នាបណ្ដាលឲ្យគេហដ្ឋាន​ និងដីបង្កបង្កើនផលរបស់បងប្អូនអតីតយុទ្ធជនមួយចំនួនត្រូវជនលិច បណ្តាលឲ្យខូចខាតផលដំណាំ​បស់​បងប្អូន​ផងដែរ​ ។
     ឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តកំពង់ធំ ដែលបានជួយដោះស្រាយការលំបាករបស់បងប្អូនអតីតយុទ្ធជន  ពិសេសបានសូមកោត សរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ គ្រប់ពេលវេលាជួយដោះស្រាយនូវរាល់ការលំបាករបស់អតីតយុទ្ធជននៅទូទាំងខេត្តកំពង់ធំ ពិសេសបងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនៅទីនេះ បាន​យ៉ាងល្អ​ប្រសេីរ​ ។
    ឯកឧត្ដមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត បានស្នើសុំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គណៈកម្មការសមាគមអតីតយុទ្ធជន បន្តមើលថែទាំពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនរបស់យើងបន្តទៀត ហើយនិងបានផ្តាំផ្ញើដល់បងប្អូនអតីតយុទ្ធជនរបស់យើង ត្រូវខិតខំថែរក្សាសុខភាព ខិតខំការងារបង្កបង្កើនផលចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពគ្រួសារ  ឲ្យមានជីវភាពរីកចម្រើនឡើង នៅលើដីសម្បទានសង្គមកិច្ច ដែលសម្តេចតេជោ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិព្រឹទ្ឋបណ្ឌឹតប៊ុនរ៉ានី​ហ៊ុន​សែន​ បានផ្តល់ជូននេះ  ។
   ឯកឧត្ដម គន់ គីម ក៏បានផ្សព្វផ្សាយអំពីការអភិវឌ្ឍរីកចម្រើននិងក្រោមដំបូលសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយ គុណធម៌ និងភាពឈ្លាសវៃម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច ក្រកម្ពុជា និង​សូមឲ្យបងប្អូនរួមគ្នាថែរក្សាឲ្យបានគង់វង្សជារៀងរហូតនូវ​សុខសន្តិភាព ដែល​យេីង​កំពុង​មាន​ដូច​សព្វថ្ងៃ​នេះ​ ដើម្បីឲ្យប្រទេសជាតិយើង បន្តការអភិវឌ្ឍរីកចម្រើនថែមទៀត ។
   ជាទីបញ្ចប់ឯកឧត្ដមទេសរដ្ឋមន្រ្តី គន់ គីម បានប្រគល់ជូននូវអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី  ជូនគ្រួសារអតីតយុទ្ធជនទាំងចំនួន១៤១គ្រួសារ ដោយក្នុង០១គ្រួសារទទួលបានអង្ករ÷២៥គីឡូក្រាម មីជាតិ០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវចំនួន១យួរ ត្រីខកំប៉ុងចំនួន១យួរ ទឹកសុទ្ធវអរុណា០១១កេស និងគ្រាប់ពូជដំណាំបន្លែបង្ការផ្សេងៗមួយចំនួនបន្ថែមទៀតផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុក សុផល រងការរិះគន់ពីមហាជនប្រព្រឹត្តអំពើពុករលួយខ្លាំងជាងអតីតលោក ប៊ុន សេរី ទ្វេដង?ជានាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញមហិមា មិនក្រែងនឹងច្បាប់ឈ្មោះ សុខ សំបូរ កំពុងបង្ករព្យុះភ្លៀង បង្កបទល្មើសនេសាទ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នូ សុីថា បានធ្វើឲ្យរំជើបរំជួលដូចPresident Donald Trumpបញ្ហាចុះបង្រាប និងប្រមូលពន្ធដល់ក្រុមអ្នករកស៊ីតូចធំទូទាំងប្រទេសចំពោះវិធានការថ្មី (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញធំៗ ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង ដឹកជញ្ជូនទំនិញគ្រប់ប្រភេទ បង់ពន្ធមិនគ្រប់ ឃុបឃិតជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រេីជន សុីវិល និងមន្ត្រីគយចាំអង្គុយរាប់ក្បាលឡាន ឲ្យចូលបង់លុយតាមការកំណត់ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារ​វា​ង​អគ្គ​​នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) និងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
611 នាក់
ម្សិលមិញ :
231 នាក់
សប្តាហ៍នេះ :
2097 នាក់
ខែនេះ :
7531 នាក់
3 ខែនេះ :
24940 នាក់
សរុប :
648102 នាក់