(កំពង់ធំ)៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ធំ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តម ងួន រតនៈ បានលើកឡើងអំពីគោលបំណង នៃអង្គសន្និបាទប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីបង្ហាញលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ធំ ព្រមទាំងឆ្លុះបញ្ចាំងនូវលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយ សំដៅធ្វើឲ្យការអនុវត្តបន្តកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលខ្ពស់ តាមរយៈការជជែកពិភាក្សា ផ្លាស់ប្តូរយោបល់អំពីចំណុចខ្លាំង និងចំណុចអសកម្មដែលបានអនុវត្តក្នុងរយៈពេលកន្លងមក។ ហើយលទ្ធផលនៃអង្គសន្និបាទនឹងក្លាយជាផែនទីចង្អុលបង្ហាញ និងឆ្លុះបញ្ចាំងសម្រាប់ពង្រឹងការអនុវត្តសកម្មភាពរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្ថែមទៀតថា ដើម្បីឱ្យអង្គសន្និបាទប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តកំពង់ធំ ប្រព្រឹត្តិទៅដោយរលូន ទៅតាមផែនការដែលបានគ្រោងទុក ស្នើដល់គណៈកម្មការរៀបចំអង្គសន្និបាត ចូលរួមពិនិត្យ ផ្តល់យោបល់ ដោយខ្លឹមសារត្រូវឱ្យស្របនឹងទិសដៅការងាររបស់រដ្ឋបាលខេត្តកំពង់ធំ ដែលបានបញ្ជូលទៅក្នុងអង្គសន្និបាត៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
វីដែអូ
ចំនួនអ្នកទស្សនា