ថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
អភិបាលខេត្តកំពង់ធំអញ្ជើញត្រួតពិនិត្យទីតាំងមណ្ឌលត្រៀមប្រលងសញ្ញាបត្រទុតិយភូមិ និងពិនិត្យស្ថានភាពអាគារសិក្សានៅសាលារៀន ក្នុងក្រុងស្ទឹងសែន
Thu,02 November 2023 (Time 01:34 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 433នាក់)

(កំពង់ធំ)៖ រសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងសហការី អញ្ជើញត្រួតពិនិត្យទីតាំងមណ្ឌលត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នាថ្ងៃទី០៦-០៧ ខែវិច្ឆិកាខាងមុខនេះ នៅមណ្ឌលវិទ្យាល័យកំពង់ធំ ។
តាមរបាយការណ៍លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំខេត្តបានអោយដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង០៦ វិច្ឆិកា ២០២៣ ក្នុងខេត្តកំពង់ធំ មានមណ្ឌលប្រលងសរុបចំនួន១៣ មានបេក្ខជនសរុបចំនួន ៥.៩០៧នាក់ ស្រីចំនួន៣.២២៧នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន០២មណ្ឌល មានបេក្ខជនចំនួន១.២៣៨ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន១១មណ្ឌល មានបេក្ខជនសរុបចំនួន៤៦.៦៩នាក់។
ឯកឧត្តម ងួន រតនៈ ផ្ដល់អនុសាសន៍សំខាន់ៗ ដល់អាជ្ងាធរ លោកប្រធានមន្ទីរ និងនាយកសាលា ដើម្បីជាមូលដ្ឋានក្នុងការរៀបចំការប្រឡងអោយដំណើរការរលូន ទាំងផ្នែកការងាររដ្ឋបាល ការងារគ្រប់គ្រង បច្ចេកទេស សន្តិសុខ វិធានការសុខភាព និងសណ្តាប់ធ្នាប់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ បានបន្តអញ្ជើញចុះត្រួតពិនិត្យស្ថានភាពអាគារសិក្សារនៅសាលារៀនចំនួន០២ រួមមានសាលាបឋមសិក្សារកា ស្ថិតនៅសង្កាត់ស្រយ៉ូវ និងសាលាបឋមសិក្សាស្ទឹងសែន ស្ថិតនៅសង្កាត់កំពង់រទេះ ដោយសារតែសាលាទាំង២នេះ មានកំណើនសិស្ស ហើយចំនួនខ្នងអគារសិក្សាមានចំនួនតិច ខ្វះបន្ទប់រៀន ហើយបន្ទប់ខ្លះមានសភាពចាស់ទ្រុឌទ្រោម។
ឯកឧត្តម អភិបាលខេត្តមានប្រសាសន៍ថា រដ្ឋបាលខេត្តនឹងសិក្សារៀបចំគម្រោងដាក់ស្នើទៅកាន់រដ្ឋាភិបាល អំពីការសាងសង់អាគារសិក្សាបន្ថែម ក៏ដូចជាជួសជុលនូវអគារចាស់ៗ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនិងសំណូមពររបស់ លោកគ្រូអ្នកគ្រូ និងសិក្សានុសិស្ស។

ព័ត៌មានគួរចាប់អារម្មណ៍

លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មេីសរត់ពន្ធ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវមុខច្បាប់ទំនិញទាំងឡាយខូចហូរចូលពេញភ្នំពេញ? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
529 នាក់
ម្សិលមិញ :
343 នាក់
សប្តាហ៍នេះ :
2255 នាក់
ខែនេះ :
12879 នាក់
3 ខែនេះ :
36983 នាក់
សរុប :
830913 នាក់