ថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
អភិបាលស្រុកស្ទោង បានលើកឡើងថាការលើកកម្ពស់វិស័យអប់រំ គឺផ្ដើមចេញពីយើងទាំងអស់គ្នា
Sat,18 November 2023 (Time 06:46 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 521នាក់)

(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានថ្លែង ដូច្នេះនៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីនៅក្នុងពិធីកាត់ស្រោមវិញ្ញាសារប្រឡងក្របខ័ណ្ឌគ្រូកិច្ចសន្យាបង្រៀននៅសាលាបឋមសិក្សារបស់រដ្ឋបាលស្រុកស្ទោង នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមណ្ឌលវិទ្យាល័យរស្មីសោភ័ណ ស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។
      លោក សាយ គឹមឡម បានបញ្ជាក់បន្ថែមថា ការរួមចំណែករបស់យើងទាំងអស់គ្នាក្នុងការលើកកម្ពស់វិស័យអប់រំ គឺដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍឈានឡើងជាលំដាប់។
    ជាមួយនេះផងដែរលោកអភិបាលស្រុកស្ទោង បានបញ្ជាក់ថា ការប្រឡងជ្រើសរើសគ្រូកិច្ចសន្យានៅពេលនេះគឺត្រូវឈរលើគោលការណ៍អ្នកចេះគឺជាប់ តម្លាភាព ស្មើភាព យុត្តិធម៌ លទ្ធផលគុណភាពប្រសិទ្ធភាព និងឈរលើគោលការណ៍ច្បាប់ជាចម្បង ក្នុងការចូលរួមវិស័យអប់រំឲ្យមានប្រសិទ្ធភាពខ្ពស់នៅក្នុងមូលដ្ឋាន ដើម្បីកុំឲ្យកុមារទូទៅគ្មានចំណេះដឹងនោះឡើយ។
   លើសពីនេះលោកក៏ បានផ្ញើដល់បេក្ខជនទាំងអស់នៅពេលដែលបានទទួលលទ្ធផលជាប់ជាស្ថាពរ ត្រូវទៅបំពេញកិច្ចការបង្រៀននៅតាមសាលានីមួយៗដោយឈរលើគោលការណ៍ក្រមសីលធម្មវិជ្ជាជីវៈជាចម្បង  មានទំនាក់ទំនងល្អជាមួយសិស្សានុសិស្សមាន សាមគ្គីភាពផ្ទៃក្នុងរវាងលោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងនិងលោកនាយក លោកស្រីនាយិកា ក៏ដូចជាមានការទំនាក់ទំនងទូទៅជាមួយសហគមន៍និងដៃគូអភិវឌ្ឍត្រូវអភិវឌ្ឍនានា ជាពិសេសគោលនយោបាយរបស់ក្រសួងអប់រំយុវជន និងកីឡា។
លើសពីនេះទៀតលោក សាយ គឹមឡម ក៏បានណែនាំដល់លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវបំពេញតួនាទី ភារកិច្ច របស់ខ្លួនជាអ្នកបង្ហាត់បង្រៀន ប្រកបដោយស្មារតីទទួលខុសត្រូវ គោរពនូវពេលវេលា និងធ្វើខ្លួនជាគំរូល្អរបស់សិស្សានុសិស្សនិងសហគមន៍ទាំងមូល។
    គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំសិក្សាថ្មី២០២៣ ២០២៤ រដ្ឋបាលស្រុកស្ទោងបានជ្រើសរើសគ្រូកិច្ចសន្យាសម្រាប់បង្រៀននៅសាលាបឋមសិក្សាចំនួន២៣៧នាក់ ហើយបេក្ខជនដែលបានមកដាក់ពាក្យសុំសិទ្ធិប្រឡងមានចំនួន៥៦៧នាក់  ស្រី៤១០នាក់ និងបានចែកចេញជា ២៣បន្ទប់ ក្នុងនោះក៏មានបេក្ខជនចូលនិវត្តន៍ចំនួន០៦នាក់ ស្រ្តី៤នាក់ និងបេក្ខជនអវត្តមានចំនួន១៣នាក់ស្រី៧នាក់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
31 នាក់
ម្សិលមិញ :
235 នាក់
សប្តាហ៍នេះ :
2660 នាក់
ខែនេះ :
15271 នាក់
3 ខែនេះ :
39775 នាក់
សរុប :
868673 នាក់