(កំពង់ធំ)÷នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ជិន ប្រសិទ្ធិ តំណាង អង្គការ អេដ អេ អាកស្យុង និងដៃគូនៅក្នុងសម្ព័ន្ធកុមារក្រៅសាលា លោក សួរ ម៉ាឡៃ នាយកប្រតិបត្តិ សមាគមអភិវឌ្ឍន៍បច្ចេកទេសយុវវ័យខ្មែរ តំណាងអោយក្រុមជិះកង់ បានធ្វើយុទ្ធនាការជិះកង់ដើម្បីលើកកម្ពស់ការអប់រំ និងការចុះឈ្មោះចូលរៀន ក្នុងរយៈចម្ងាយ ៤២៥គីឡូម៉ែត្រ។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយធ្វើដំណើរទៅខេត្តគោលដៅចំនួន៤ ដោយឆ្លងកាត់បឹងទន្លេសាប ចំពោះគោលដៅ គឺចាប់ផ្តើមពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ ខេត្តកំពង់ឆ្នាំង កំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ ។ លោក គៀង សេងគី មេឃុំត្បូងក្រពើ បានលើកឡើងថាកម្មវិធីជិះកង់ គឺជាយុទ្ធនាការផ្សព្វផ្សាយជាសាធារណៈ ដើម្បីបង្កើនការយល់ដឹងអំពីការការពារកុមារ និងការអប់រំរបស់អង្គការដៃគូពាក់ព័ន្ធ ក្នុងគោលបំណងអំពាវនាវ ដល់សិស្សានុសិស្សនៅទូទាំងតំបន់គោលដៅ ត្រៀមខ្លួនសម្រាប់ឆ្នាំសិក្សាថ្មី នាខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ។ លោក សួរ ម៉ាឡៃ នាយកប្រតិបត្តិ សមាគមអភិវឌ្ឍន៍បច្ចេកទេសយុវវ័យខ្មែរ តំណាងអោយក្រុមជិះកង់ បានលើកឡើងពីក្រុមការងាររបស់កម្មវិធីជិះកង់ បានចាប់ផ្តើមបេសកម្មរបស់ខ្លួន ដោយចាកចេញពីសាលាទន្សាយ ដែលមានទីតាំងនៅសាលាបឋមសិក្សាទួលគោក មកដល់ចំណតទីមួយ ស្ថិតនៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ នៅទីនោះក្រុមការងារបានជួបជាមួយមន្ត្រីអាជ្ញាធរ លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្ស បង្ហាញពីសកម្មភាព និងគោលដៅរបស់ខ្លួន និងបានចែកសៀវភៅដល់សិស្សានុសិស្សផងដែរ ។ លោក សួរ ម៉ាឡៃ បានបន្តទៀតថា ក្រុមជិៈកង់បានបន្តដំណើរដោយចាកចេញពីស្រុកកំពង់ត្រឡាច នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានមកដល់ទីរួម ខេត្តកំពង់ឆ្នាំងនៅពេលរសៀលក្នុងថ្ងៃដដែល។ ក្រុមជិះកង់ នឹងបន្តទៅកាន់ក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ជាបន្តទៀត ។ ជាចុងក្រោយ លោក សួរ ម៉ាឡៃ នាយកប្រតិបត្តិ សមាគមអភិវឌ្ឍន៍បច្ចេកទេសយុវវ័យខ្មែរ បានជំរុញលើកទឹកចិត្តដល់ក្រុមជិះកង់នេះ ជាដំណើរយុទ្ធនាការនេះ អង្គការ អេដ អេ អាកស្យុង នឹងបរិច្ចាគសៀវភៅជាងមួយពាន់ក្បាលដល់សាលាគោលដៅទាំងអស់ នៅខេត្តកំពង់ឆ្នាំង កំពង់ធំ សៀមរាប និងផ្ទះសំណាញ់មួយខ្នងដល់សាលាបឋមសិក្សាសំព័រ ដែលស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំផងដែរ។ គួរបញ្ជាក់ផងដែរថា សិស្សចំនួន២១៤នាក់ បានអញ្ជើញមកពី០៥សាលាមាន÷ អនុវិទ្យាល័យបញ្ញាជី បឋមសិក្សាបញ្ញាជី បឋមសិក្សាអំពុះ បឋមសិក្សាចុងដា និងបឋមសិក្សាកាលមេឃ ក្នុងនោះសិស្ស១នាក់ ទទួលបានសៀវភៅ០២ក្បាលផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ ទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ច្រើនប្រភេទចូលមកកម្ពុជាដោយសេរី នឹងរលូនប្រហែលសមត្ថកិច្ចលោក លី គឹមសាន ជាប្រធានការិល័យគយច្រកទ្វារសេីមមាត់.! (vojhotnews)
លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មេីសរត់ពន្ធ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវមុខច្បាប់ទំនិញទាំងឡាយខូចហូរចូលពេញភ្នំពេញ? (vojhotnews)
តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)
Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា