(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំពិធីផ្សព្វផ្សាយផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ និងសំណេះសំណាលជាមួយយោធិនត្រៀមចូលសោធននិវត្តន៍តាមការកំណត់ក្នុងឆ្នាំ២០២៣ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងនាយការិយាល័យ ស្ថាប័នចំណុះយ៉ាងច្រើនកុះករបានអញ្ជើញចូលរួមផងដែរ។ ជាកិច្ចចាប់ផ្ដើមលោកវរសេនីយ៍ទោ នូ វុទ្ធា នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានលិខិតលេខ៥១០/២០២៣ របស់អគ្គបញ្ជាការ ស្ដីពីការស្នើសុំគោលការណ៍ក្នុងការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ និងបានផ្សព្វផ្សាយខ្លឹមសារសារទូរលេខរបស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ ស្ដីពីផែនការណែនាំក្នុងការរៀបចំវាយតម្លៃយោធិន ដែលត្រូវដាក់យោធិនឲ្យចូលនិវត្តន៍សម្រាប់ឆ្នាំ២០២៤ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះយោធិនដែលត្រូវត្រៀមដាក់ឲ្យចូលនិវត្តន៍ក្នុងឆ្នាំ២០២៣ តាមការកំណត់របស់ក្រសួងការពារជាតិ ដែលកន្លងមកបងប្អូនយោធិនយើងបានខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយបងប្អូនមួយចំនួនទៀត បានរួមចំណែកយ៉ាងសកម្មក្នុងសម័យសង្គ្រាម ដើម្បីការពារទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ប៉ុលពត តែបច្ចុប្បន្នបងប្អូនមានសុខភាពទ្រុឌទ្រោម ដែលត្រូវសម្រាកការងារ ហើយនិងត្រូវបន្តទទួលប្រាក់បៀវត្សពីរាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ជាមួយនោះបងប្អូននឹងត្រូវបានទទួលការមើលថែទាំពីគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាផងដែរ។ នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ រួមជាមួយមេបញ្ជាការអង្គភាពសាមុី ក៏បានឧបត្ថម្ភកញ្ចប់ថវិកាមួយចំនួនជូនដល់យោធិន ដែលត្រូវត្រៀមចូលនិវត្តន៍ឆ្នាំ២០២៣ ហើយនឹងត្រូវទៅទទួលបានការបំពាក់ឋានន្តរសក្តិ មួយថ្នាក់បន្ថែមទៀត និងកញ្ចប់ថវិកាមួយចំនួនពីប្រមុខរាជរដ្ឋាភិបាលនៅពេលខាងមុខនេះ នៅទីបញ្ជាការយោធភូមិភាគទី៤។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សព្វផ្សាយផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ នៅពេលខាងមុខ ដោយយកចិត្តទុកដាក់ក្នុងការវាយតម្លៃយោធិន ដែលត្រូវត្រៀមដាក់ឲ្យចូលនិវត្តន៍ប្រចាំឆ្នាំ ២០២៤ និងផែនការកំណែទម្រង់ផ្សេងៗទៀតរបស់កងយោធពលខេមរភូមិន្ទ ស្របតាមគោលការណ៍ណែនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តមនាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៤ ដែលបានដាក់ចេញ ឲ្យទទួលបានជោគជ័យ ។ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងបណ្ដាលការិយាល័យស្ថាប័នចំណុះ បានប្តេជ្ញាចិត្តក្នុងការចូលរួមអនុវត្តនូវផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ ឱ្យទទួលបានលទ្ធផលល្អ និងជោគជ័យតាមផែនការ ដែលបានគ្រប់ទុក ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
វីដែអូ
ចំនួនអ្នកទស្សនា