ថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
អភិបាលស្រុកតាំងគោក ចែកស្រូវពូជសែនក្រអូបដល់កសិករ ជាជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលខូចខាតដំណាំស្រូវដោយសារទឹកជំនន់ក្នុងឆ្នាំ២០២៣
Tue,14 November 2023 (Time 01:25 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 483នាក់)

(កំពង់ធំ)÷ លោក  ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បាននាំយកស្រូវពូជសែនក្រអូបចំនួន៣,២០០គីឡូក្រាម ជាជំនួយរបស់រាជរដ្ឋាភិបាល ទៅចែកផ្ដល់ជូនប្រកសិករចំនួន៣២គ្រួសារដែលខូចខាតដំណាំស្រូវដោយទឹកជំនន់ក្នុងឆ្នាំ២០២៣នេះ ដើម្បីស្ដារឡើងវិញ ក្នុងឃុំពង្រ និងឃុំស្រឡៅ ក្នុងស្រុកតាំងគោក។
     ការប្រគល់ពូជស្រូវនេះធ្វើឡើងនៅបរិវេណវត្តគុហនគរ   ដោយមានការចូលរួមពីលោកអភិបាលរងស្រុក គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុកតាំងគោក  កងកំលាំងប្រដាប់អាវុធទាំង៣ ប្រធាន/អនុប្រធានការិយាល័យជុំវិញស្រុក អាជ្ញាធរមូលដ្ឋាន ប្រជាកសិករ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
     ឆ្លៀតក្នុងឱកាសនេះលោក ហាក់ ម៉ុងហួត បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ ឆ្លើយតប និងដោះស្រាយឲ្យបានទាន់ពេលវេលាដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
      លោកអភិបាលស្រុកបានបញ្ជាក់ថា ជាក់ស្ដែងការផ្ដល់ពូជស្រូវជូនប្រជាកសិករនាពេលនេះ គឺដោយការមើលឃើញពីទុក្ខលំបាករបស់ប្រជាកសិករ ដែលទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ជំនន់ទឹកភ្លៀង ប៉ះពាល់ដល់ដំណាំស្រូវរបស់កសិករ ជាច្រើនហិចតាធ្វើឲ្យខាតបង់នៅផលដំណាំស្រូវមួយចំនួនផងដែរ។
   លោកអភិបាលស្រុកតាំងគោកបន្តថា ចំពោះគ្រួសារដែលត្រូវបានជ្រើសរើសដោយឆ្លងកាត់តាមការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន និងមានដំណោះស្រាយជាបន្ទាន់ សម្រាប់ផ្ដល់ជូនពូជស្រូវដល់គ្រួសារដែលមានដីស្រែអាទិភាពអាចស្ដារឡើងវិញបាន ដោយជំរុញការដាំដុះនេះឡើងវិញក្រោយទឹកស្រក ដែលនេះបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។
      ជាចុក្រោយលោក ហាក់ ម៉ុងហួត បានណែនាំដល់លោកប្រធានការិយាល័យកសិកម្មស្រុក ក៏ដូចជាមន្ត្រីជំនាញរបស់ត្រូវផ្តល់ការប្រឹក្សាយោបល់ដល់ប្រជាកសិករ ដើម្បីណែនាំបច្ចេកទេស ផលិតកម្ម ស្ដារដំណាំស្រូវឡើងវិញ ជៀសវាងការខូចខាតជាថ្មីទៀត ប្រសិនបើមានបញ្ហាអ្វីមួយក្នុងការសាបព្រោះ សូមរាយការណ៍មកអាជ្ញាធរ និងក្រុមជំនាញជាបន្ទាន់ ដើម្បីចុះជួយសម្របសម្រួលដល់ទីតាំងផ្ទាល់។
      បើតាមរបាយការណ៍របស់មន្រ្តីជំនាញដោយសារស្ថានភាពទឹកជំនន់ ប្រជាកសិករមួយចំនួនបានទទួលរងផលប៉ះពាល់ បណ្ដាលឲ្យខូចខាតដំណាំស្រូវក្នុងឃុំចំនួន២ ក្នុងនោះឃុំពង្រ និងឃុំស្រឡៅ ស្មើ៥ភូមិ មាន៣២គ្រួសារ  លើផ្ទៃដី៦៣ហិកតា ផ្ទៃដីខូចខាតខាងលើនេះសុទ្ធតែអាចស្ដារឡើងវិញបាន៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1199 នាក់
ម្សិលមិញ :
441 នាក់
សប្តាហ៍នេះ :
5120 នាក់
ខែនេះ :
15703 នាក់
3 ខែនេះ :
40631 នាក់
សរុប :
861470 នាក់