ថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ក្រុមបាល់ទាត់សប្បុរសជនខេត្តកំពង់ធំ បាននាំយកសម្ភារ:សិក្សាចែកជូនដល់ សិស្សានុសិស្សនៅសាលាដាច់ស្រយាពីទីរួមខេត្
Wed,01 November 2023 (Time 08:51 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 441នាក់)

(កំពង់ធំ)÷ កន្លងមកថ្មីនេះក្រុមបាល់ទាត់សប្បុរសជនខេត្តកំពង់ធំ និងក្រុមបាល់ទាត់រាជធានីភ្នំពេញ បាននាំយក សម្ភារ:សិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ  នៃសាលារៀនបឋមសិក្សា នៅសាលាបឋមសិក្សាអណ្តូងតាមែង ស្ថិតនៅភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
     លោក ប៉ាំង ពាន់ នាយកសាលាបឋមសិក្សាអណ្តូងតាមែងបានឲ្យដឹងថា នេះបានបង្ហាញនូវក្តីសោមនស្សជ្រះថ្លា និងអរគុណដល់សប្បុរសជនដែលបានបរិច្ចាគធនធានថវិកាចូលរួមចែករំលែកដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ដែលមានជីវភាពខ្វះខាតប្រចាំថ្ងៃ។ បានចែករំលែកថវិកា និងសម្ភារៈសិក្សាបែបនេះ គឺធ្វើទៅតាមលទ្ឋភាពសទ្ឋាជ្រះថ្លា ប្រកបដោយស្មារតីសាមគ្គីធម៌ ដើម្បីជួយដល់គ្រួសារដែលមានជីវភាពខ្វះខាត។
      លោក ប៉ាំង ពាន់ នាយកសាលា និងអ្នកគ្រូ លោកគ្រូបានថ្លែងអំណរគុណបំផុតចំពោះទឹកចិត្តដ៏សប្បុរសរបស់ ដែលតែងតែលះបង់ទ្រព្យធនធាន និងកម្លាំងកាយកម្លាំងចិត្ត ដើម្បីចូលរួមចំណែកជួយសង្គម ជួយធុរៈដល់អាជ្ញាធរមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលជានិច្ចកាល ក្រុមសប្បុរសជនទាំងនេះ តែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលមានការខ្វះខាត មិនថានៅខេត្ត។ បានចាត់ទុកសម្ភារៈអំណោយទាំងនោះ ថាជាទានដ៏វិសេសសម្រាប់អ្នកខ្វះខាត ទោះបីជាមិនច្រើនក្តីតែអាចជួយសម្រាលការលំបាកក្នុងជីវភាពបានមួយគ្រាៗផងដែរ។
    ក្រុមអ្នកទាត់បាល់សប្បុរសជនបានឱ្យដឹងថា ទោះតិចក្តី ឬច្រើនក្តីជូនដល់ប្អូនៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ពិតជាមានសារសំខាន់ ក្នុងការជំរុញឲ្យកុមារទទួលបានការរស់នៅក្នុងភាពល្អប្រសើរ និងមានលទ្ធភាព បន្តការរៀនសូត្រខ្ពង់ខ្ពស់ ប្រាសចាកពីភាពអវិជ្ជា និងក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេស ជាតិនាពេលអនាគត។ ពិតណាស់ហើយបានរួមចំណែកដល់ការបំពេញតម្រូវការខ្វះខាតដល់ប្អូនៗ កាន់តែល្អប្រសើរ  ហើយជាពិសេសអាចជួយសម្រួលឲ្យក្មេងៗនៅទី នេះ មានលទ្ធភាពរៀនសូត្របន្តទៅមុខទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មេីសរត់ពន្ធ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវមុខច្បាប់ទំនិញទាំងឡាយខូចហូរចូលពេញភ្នំពេញ? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
512 នាក់
ម្សិលមិញ :
343 នាក់
សប្តាហ៍នេះ :
2238 នាក់
ខែនេះ :
12862 នាក់
3 ខែនេះ :
36966 នាក់
សរុប :
830896 នាក់