(កំពង់ធំ)÷ ក្បួនដង្ហែអង្គកឋិនទានសាមគ្គី របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ បានចេញដំណើរពីទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឆ្ពោះទៅកាន់វត្តពុទ្ធរង្សី ហៅវត្តត្រពាំងព្រលឹត ស្ថិតនៅក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីប្រមូលបច្ច័យចូលរួមក្នុងការកសាងសមិទ្ធផលនានា ក្នុងវិស័យព្រះពុទ្ធសាសនានៅក្នុងទីអារាម ដែលជាស្រែបុណ្យរបស់ពុទ្ធសាសនិកជនគ្រប់រូប ។ នៅវេលាម៉ោង១២:៣០នាទី ថ្ងៃទី០១ខែ វិច្ឆិកា ឆ្នាំ២០២៣ ក្បួនអង្គកឋិនទាន បានដង្ហែប្រទក្សិនបីជុំ ព្រះវិហារ ដោយមានពុទ្ធបរិស័ទយ៉ាងច្រើនកុះករអបអរសាទរក្នុងពិធីអង្គកឋិនទានសាមគ្គី របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ហើយនឹងបានវេរប្រគេនលំដាប់អង្គកឋិន មានត្រី ចីវ័រ សម្ភារៈ និងថវិកាជាង៣០លានរៀល តម្កល់ទុកកសាងសមិទ្ធផលនានាជាកិច្ចបញ្ចប់កម្មវិធីបុណ្យ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឱ្យអ្នកផ្ដួចផ្ដើមនៃអង្គកឋិនទានសាមគ្គីនេះ បានសូមគោរពថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងក្រុមគ្រួសារ នៅខេត្តកំពង់ធំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រុមគ្រួសារ សប្បុរសជននានា នៅក្នុងខេត្ត/ក្រៅខេត្ត ដែលបានមានសទ្ធាជ្រះថ្លាចូលរួមទាំងកម្លាំងកាយ ទាំងកម្លាំងចិត្ត និងថវិកា ដើម្បីរួមចំណែកក្នុងការកសាងសមិទ្ធផលនានា ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ទុកជាទីគោរពបូជារបស់ពុទ្ធសាសនិកជនគ្រប់រូប។ ឧត្តមសេនីយ៍ទោបាន សូមគោរពជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែលបានចូលរួមចំណែកក្នុងអង្គកឋិនទានសាមគ្គីនេះ សូមទទួលបាននូវសេចកីសុខសេចក្តីចម្រើន និងពុទ្ធពរទាំងបួនប្រការ កុំបីភ្លៀងឃ្លាតឡើយ ។ ព្រះតេជគុណ ម៉ម វិមាន ព្រះគ្រូចៅអធិការវត្តពុទ្ធរង្សី ហៅវត្តត្រពាំងព្រលឹត បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ ព្រមទាំងឧបាសក ឧបាសិកាពុទ្ធបរិស័ទទាំងអស់ ដែលបានហែអង្គកឋិនទានសាមគ្គី ដើម្បីនាំយកថវិកាមកកសាងសមិទ្ធផលនានានៅក្នុងទីអារាមនេះ និងសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ សូមទទួលបាននូវ សេចក្តី សុខសេចក្តីចម្រើន៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មេីសរត់ពន្ធ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវមុខច្បាប់ទំនិញទាំងឡាយខូចហូរចូលពេញភ្នំពេញ? (vojhotnews)
តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)
Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)
ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា