(ខេត្តកំពង់ធំ) ថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២៣លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាល និងបាននាំយកពូជស្រូវ ចំនួន ៣៧,០០០គីឡូក្រាម ចែកជូនដល់កសិករដែលរងគ្រោះចំនួន ៣៧០គ្រួសារ នៅក្នុង ឃុំព្រៃគុយ (២៦៧គ្រួសារ) និងឃុំកំពង់ស្វាយ (១០៣គ្រួសារ)ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។លោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកកំពង់ស្វាយ បានរាយការណ៍ឱ្យដឹងថា នៅស្រុកកំពង់ស្វាយ បានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីគ្រោះមហន្តរាយ ទឹកជំនន់ទឹកភ្លៀង បានធ្វើអោយប៉ះពាល់ដល់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ និងខូចខាត ដល់លំនៅដ្ឋាន ផលដំណាំកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែង រួមមាន៖- ប៉ះពាល់ផ្លូវគ្រួសក្រហមសរុបប្រវែង ៥,០៨៧ម៉ែត្រ និងខូចខាតអស់ប្រវែង ២,៧៩៣ម៉ែត្រ- ប៉ះពាល់ផ្លូវដី ស សរុបប្រវែង ១១,៩២៩ម៉ែត្រ និងខូចខាតអស់ប្រវែង ១,៧០០ម៉ែត្រ- ខូចខាត ផ្លូវកៅស៊ូ អស់ប្រវែង ១៥០ម៉ែត្រ- លិចទីធ្លាសាលារៀនចំនួន ៤សាលា- លិចផ្ទៃដីលំនៅដ្ឋានប្រពលរដ្ឋចំនួន ៥២៧ខ្នងផ្ទះ ស្មើរនឹងចំនួន ៥២៧គ្រួសារ។ - ខូចខាតដំណាំស្រូវ អស់ចំនួន ៣៣៩.៥០ហិចតា និងប៉ះពាល់ដំណាំ រួមផ្សំចំនួន ២៣.៥០ហិចតា ខូចខាតអស់ចំនួន ១១.៨៥ហិចតា។ក្នុងឱកាសនោះ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ក្នុងនាម ឯកឧត្ដម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានសម្តែងនូវអារម្មណ៍សោកស្តាយ ជាមួយបងប្អូនជនរងគ្រោះដោយសារគ្រោះធម្មជាតិនៅ ជាពិសេសបងប្អូននៅទូទាំងខេត្តកំពង់ធំ ហើយលោកជំទាវ ក៏បានលើកទឹកចិត្តជំរុញឱ្យកសិករយើងត្រូវជំនះគ្រប់ឧបសគ្គតស៊ូព្យាយាមដើម្បីស្តារផលិតកម្មដំណាំស្រូវនិងដំណាំរួមផ្សំឡើងវិញបន្ទាប់ពីទឹកស្រកចុះ។ ហេតុនេះហើយ លោកជំទាវ អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន និងសហការី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ជាពូជស្រូវ មកចែកជូនបងប្អូនប្រជាកសិករដើម្បីជួយសម្រាលនូវបញ្ហាជីវភាព និងស្តារផលិតកម្មស្បៀងឡើងវិញ។ លោកជំទាវ បានណែនាំឱ្យមន្ទីរអង្គភាពជំនាញ សហការជាមួយម្ចាស់ស្រែត្រូវចុះមើលថែដំណាំ និងការពារទឹកទុកក្រែងជួបបញ្ហាខ្វះទឹកនៅចុងរដូវ។ ត្រូវជំរុញឱ្យកសិករដាំដំណាំរួមផ្សំ ចិញ្ចឹម ត្រី មាន់ទា ឬសត្វពាហនៈជាដើម ដើម្បីធានាសន្តិសុខស្បៀងនាពេលអនាគត។សូមបញ្ជាក់ផងដែរថា: ពូជស្រូវត្រូវបានផ្ដល់ជូនប្រជាកសិករចំនួន ៣៧០គ្រួសារដោយមួយគ្រួសារទទួលបាន 100 គីឡូក្រាម៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
វីដែអូ
ចំនួនអ្នកទស្សនា