ល្បែងទឹកភ្លៀងល្មើសច្បាប់ដែលមានទីតាំង១-នៅចំណុចខាងជើងស្តុបអូរឬស្សី សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា,ទី២-នៅចំណុចលើស្តាតអូឡាំពិក,និងទី៣-នៅចំណុចតំបន់អភិវឌ្ឈន៍បឹងកក់។នរណាក៏បានឃើញយ៉ាងច្បាស់ក្រឡែត នូវសកម្មភាពបើកលេងយ៉ាងគគ្លើននោះ។ម៉្ងៃៗមានការទិញលក់តាមទូរសព្ទ័ដៃនៅតាមតុកាហ្វេ នៅលើស្តាតអូឡាំពិកនិងនៅលើដំបូលhotelឬខុនដូ ពាសពេញទីក្រុងភ្នំពេញ ។ក្នុងសភាពដែលល្បែងសុីសងហុតឈាមបែបនេះអាចបើកលេងដោយរលូនគ្មានភិតភ័យ ត្រូវគេមើលឃើញថា«គោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពដែលដាក់ចេញដោយក្រសួងមហាផ្ទៃនោះហាក់ត្រូវសមត្ថកិច្ចក្រោមឳវាទលែងខ្វល់ ហើយបានជាន់ឈ្លីដោយគ្មានកោតញញើតបន្តិចដោយមេបនល្បែងទឹកភ្លៀង។ ក្នុងខែកន្លងទៅនេះ មានគេហទំព័រ ខ្លះនិងtvonlineមួយចំនួន ត្រូវបានមន្ត្រីក្រុងភ្នំពេញមួយក្តាប់តូច សំណូមពរអោយទម្លាក់ចោល នូវអត្ថបទដែលពួកគេចុះផ្សាយក្នុងហេតុផលថាអាចធ្វើអោយអាប់អោនកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំខ្លួន មានអង្គភាពព័ត៌មានខ្លះទៀតត្រូវទទួលយកដោយស្ម័គ្រចិត្ត នូវការចុះផ្សាយបំភ្លឺឡើងវិញនិងសុំទោសជាសាធារណៈទៀតផងព្រោះបានធ្វើអោយប៉ះពាល់កិត្តិយសរបស់លោកចៅហ្វាយនាយពួកគេជាអ្នកមានអំណាចក្នុងទីក្រុង ខណៈបនល្បែងទឹកភ្លៀងល្មើសច្បាប់បើកលេងបានដោយសេរីគ្មានការបង្ក្រាបដដែល។វិធានការលើអ្នកកាសែតនោះ ធ្វើអោយមេបនល្បែងទឹកភ្លៀងល្មើសច្បាប់ដែលជាជនសង្គមងងឹត រកសុីរបរទុច្ចរឹតល្មើសច្បាប់ បានដៃ បានចិត្តបើកលេងយ៉ាងសប្បាយរីកថ្លើមដូចមាន់ជិះរទេះដែលគេដឹងថាមានមេល្បែងឈ្មោះសួរហៅ(ភ្នំមាស)បញ្ជាពីសហរដ្ឋអាមេរិកនិងឈ្មោះធី(៊៊menu)នៅភ្នំពេញ បើកលេងល្បែងខុសច្បាប់កាន់តែក្រអើតក្រទមលែងមានការកោតញញើតច្បាប់។ ឆ្នាំនេះមេទឹកភ្លៀងបានបើកលេងតាំងពីថ្ងៃទី១៥មីនា២០២២ប្រើ«ច្បាប់ក្រោមតុឬច្បាប់ខ្យល់»។ពួកគេលេងដោយប្រើម៉ាសុីនដូចហ្គេម បើអត់ញាត់លុយក្នុងម៉ាសុីនទោះជាស្តេចក៏ម៉ាសុីនវាមិនអោយលេងដែរ។ ប្រភពនិយាយថាឆ្នាំនេះ មានអ្នកដាក់លុយកក់សម្រាប់លេងចូលម៉ាសុីនលេងទឹកភ្លៀងច្រើនរហូតជាង៣០លានដុល្លារអាមេរិក។មានទាំងចិននៅស្រុកចិន,ពីយួននៅស្រុកយួននិងអ្នកទេសចរល្បែងចិនយួននិងខ្មែរពីតាមខេត្តនាៗព្រមទាំងមានជាពិសេសគឺពីឧកញ៉ា និងមន្ត្រីពាក់ផ្កាយគ្រាក់ៗដែលនិយមលេងទិញលក់ទឹកភ្លៀងម្តងក្នុងទឹកប្រាក់រាប់លានដុល្លារ ហើយក៏មាន អ្នកល្ហាមនៅភ្នំពេញខ្លះដែរ បានទិញបន្តពីអ្នកដាក់លុយកក់ចូលម៉ាសុីនដើម្បីលក់យកក្បាលកាក់។ចំណែកអ្នកបាត់ដំបងវិញម្នាក់បើគ្មានលុយតាមខ្លួនមកកក់ម៉ាសុីនចាប់ពី៣០០០០$ និងលុយសាគួរ៣០០០០$ថែមទៀតទេមិនអាចមកលេងនៅភ្នំបេញបានឡើយ។មានមនុស្សតិចបំផុតដែល បានដាក់លុយចូលម៉ាសុីនសម្រាប់លេង ក្រោម៥០០០$ ភាគច្រើនកក់ពី១០០០០$ឡើងទៅ។កក់លុយចូលម៉ាសុីនដើម្បីរកចំណេញក៏បានដែរ ដើម្បីមានសិទ្ធិរកសុីទិញលក់បន្តពីហាងឆេងម៉ាសុីនដែលសុីក្បាលកាក់រួច គឺរកសុីយកចំណេញពីលើហាងឆេង និងសេវាម៉ាសុីនផងដែរ។ ប្រភពពីអ្នកលេងធំៗផ្ទាល់ថា៖ម្នាក់ៗទិញលក់ៗយ៉ាងតិចពី១០ទៅ២០លើកក្នុងមួយថ្ងៃសម្រាប់លេង១២ម៉ោង (យប់ក៏លេងដែរ)។ទាំងអ្នកលេងតូចក្តី លេងធំក្តី មួយថ្ងៃៗអាចមានមនុស្សដល់រាប់ពាន់នាក់ ធ្វើការទិញនិងលក់ចេញ។សម្រាប់មនុស្សម្នាក់ៗបើទិញ១០ដងអាចលក់វិញយ៉ាងហោចក៏១០លើកដែរ។ឯម៉ាសុីនចាំកាត់យកសេវារហូត គឹតតាមឯកតាជាកៅស៊ូExampleទិញក្នុងមួយកៅស៊ូម៉ាសុីនកាត់១២$ លក់វិញ១កៅស៊ូកាត់យក១២$ដែរ។មនុស្សលេងចំនួនដល់រាប់ពាន់នាក់មួយថ្ងៃៗ ម្នាក់ៗអាចទិញយ៉ាងហោចម្នាក់ក៏១០លើកដែរ។អញ្ចឹងសរុបទិញលក់កើនដល់រាប់មុឺនដងឯណោះ។តើមានការទិញលក់នោះមានប៉ុន្មានពាន់កៅស៊ូដល់ប៉ុន្មានពាន់ដុំក្នុងមួយថ្ងៃៗ?មនុស្សភាគតិចបំផុតដែលហាមាត់ឡើងទិញមួយកៅស៊ូ ។ប៉ុន្តែភាគច្រើនទិញដល់១ដុំ=១០កៅស៊ូឬទិំដល់ទៅ១០០ដុំ=១០០០កៅស៊ូហើយទិញលក់ៗញាប់ដូចឆ្កែអេះក្នុងមួយថ្ងៃ។បើ១កៅស៊ូត្រូវតែទិញហើយលក់វិញបង់សេវា២៤$តើ ចុះបើទិញលក់រាប់ពាន់ដុំឬដល់រាប់មុឺនកៅស៊ូមួថ្ងៃ តើលោកសួរសុីក្បាលកាក់ឬសេវាប៉ុន្មានមុឺនដុល្លារក្នុងមួយថ្ងៃតាមម៉ាសុីនកាត់អោយ??។ក្រុមអាសួរ ដោយស្វ័យប្រវត្តិ បើទិញនិងលក់ក្នុងមួយកៅស៊ូ=១០០០$ម៉ាសុីនកាត់២៤$។បើទិញលក់១ដុំ=១០០០០$ម៉ាសុីនកាត់អោយ២៤០$ ឬអ្នកខ្លះទិញលក់ដល់១០០ដុំ=១លានដុល្លារម៉ាសុីនកាតលុយ២៤០០$មានខ្លះហ៊ានទិញលក់ដល់៣០០ដុំឯណោះចូរគណនាទៅ២៤០០x៣($)=៧២០០$ចុះបើម្នាក់នោះដដែលទិញ២ដងមួយថ្ងៃគឺត្រូវលក់២ដងដែរ ដូច្នេះAសួរ(ភ្នំមាស)និងAធី(menu)អាចសុីបាន១៤៤០០$បាត់ទៅហើយ។ដល់ចប់រដូវទឹកភ្លៀង៦ខែ អាសរវេចលុយ$ទៅអាមេរិកបាត់ឈឹង អ្នកដែលរងទុក្ខគឺលោកឧកញ៉ា និងលោកពាក់ផ្កាយយើង និង ពលរដ្ឋខ្មែរដែលងប់ងុលល្បែងនេះ។តើនឹងមានអ្វីកើតឡើងចំពោះសង្គមជាតិដែលសម្តេចតេជោហ៊ុន សែន កំពុងតែខិតខំដឹកនាំនេះទៅ? បើសិនជាលោកឧកញ៉ាៗនិងលោកផ្កាយៗគាត់ចាញ់បោសគូថខោម៉្ងៃៗវាល់លានដុល្លារ?តើពួកគាត់នឹងរកលុយមកលេងទៀតតាមវិធីណា?តើពលរដ្ឋសង្ឃឹមលើអ្វីបើមាន ពាលពាក់ប្រឡៅមន្ត្រី អត់ខ្វល់រឿងសុវត្ថិភាពពលរដ្ឋនិងជីវភាពសង្គមរបស់រាស្ត្រតូចតាច ដែលរងគ្រោះព្រោះអំពីឥទ្ធិពលល្បែងពាលានោះ?។យើងមិនអាចសុំការបកស្រាយពន្យល់ពីលោកឃួង ស្រេង អភិបាលក្រុងភ្នំពេញនិងលោក ស ថេត ដែលកំពុងកាន់អំណាចនៅក្រុងភ្នំពេញបច្ចុប្បន្នបានទេដោយទូរសព្ទ័លោកទាំងពីរមិនអាចទាក់ទងបានកាលពីព្រឹកមិញ៕រងចាំអានបន្តភាគទី១០
ព័ត៌មានគួរចាប់អារម្មណ៍
លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំង គួរដាក់មន្ត្រីជំនាញអង្គភាពប្រឆាំងអំពើពុករលួយចុះសិក្សាស្រាវជ្រាវអោយសុីជម្រៅភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ()
ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ7 ផ្លូវអាស៊ានលេខ 11 នៅចំណុចគីឡូលេខ៣៥០ឃុំចង្ក្រង់ ស្រុកចិត្របុរី ខខេត្តក្រចេះគៀបយកលុយពីក្រុមឈ្មួញរថយន្តធំៗទាំងយប់ទាំងថ្ងៃតាមអំពើចិត្តមិនញញើសអ្វីទាំងអស់អាងខ្នងប្រធានមន្ទីរសាធារណការខេត្តក្រចេះ (vojhotnews)
ថៃ មានគម្រោងផែនការប្រើវិធីទំលាក់គ្រាប់ដើម្បីធ្វើឃាដអ្នកដឹកនាំជាន់ខ្ពស់សម្តេច ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្រ្តី ! (vojhotnews)
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) លើកទី១២ អាណត្តិទី១ (vojhotnews)
លោក ដូណាល់ ត្រាំ បានដាក់ពន្ធគយថ្មីលើប្រទេសមួយចំនួនក្នុងអាណត្តិទីពីរ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា