ថ្ងៃច័ន្ទ ទី១៦ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លួចកាប់ព្រៃ និងយកដីរដ្ឋ ឈ្មោះ ផែង គី អាងចៅហ្វាយខេត្ត?ហ៊ានយកគ្រឿងចក្រទៅវាយដីព្រៃដែលជាសម្បត្តិរបស់រដ្ឋនោះ!
Sun,11 September 2022 (Time 06:21 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 727នាក់)

ស្ទឹងត្រែង ÷បើតាមការអោយដឹងពីប្រភពព័ត៍ថា: នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ មានគ្រឿងចក្រ អេស្កាចំនួន០១ ត្រាក់ទ័រគូបូតាចំនួន០១ ដែលគេស្គាល់ថាជារបស់លោក ផែង គី បានចូលទៅឈូសឆាយ គាស់រំលើងដីព្រៃដែលជាសម្បត្តិរបស់រដ្ឋមួយកន្លែងយ៉ាងអនាធិបតេយ្យ ដែលស្ថិតនៅភូមិ កញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងដោយមិនមានសម្ថតកិច្ចឬ អជ្ញាធរមូលដ្ឋានអើបពើឡើយ។
ប្រភពដ៏ដែលបានបញ្ជាក់បន្ថែមទៀតថា: គ្រឿងចក្រ នោះបានចូលមកឈូសឆាយដីព្រៃនេះជាច្រើនថ្ងៃមកហើយ ដោយពុំឃើញមានអាជ្ញាធររឺមន្ត្រីជំនាញពាក់ព័ន្ធចុះមកសួរនាំនោះឡើយ ហើយដែលត្រូវបានមហាជនមួយចំនួនស្គាល់ថា: ជារបស់លោក ផែង គី។
បើយោងតាមសំដីពីប្រជាពលរដ្ឋបានបន្តទៀតដែរថា លោក ផែង គី បាននិយាយប្រាប់ថា: គ្រឿងចក្ររបស់លោកគឺចូលមកឈូសឆាយដីព្រៃនេះតាមរយៈ លោក ប៊ុន ឡា ផ្នែកសូរិយោដីស្រុកសៀមប៉ាងជាអ្នកជួលក្នុងតំលៃ ៣ដុល្លារ/ម៉ែតការ៉េ និងសន្យាថាចែកដីអោយរូបលោកផងខ្លះដែរ។
ដោយឡែក ក្រុមអ្នកសារព័ត៍មានមួយចំនួនក៏បានធ្វើការទំនាក់ទំនង ទៅលោក ប៊ុន ឡា តាមរយៈទូរស័ព្ទជាច្រើនដង ប៉ុន្តែរូបគាត់មិនលើកទូរស័ព្ទនោះឡើយ។
យោងតាមប្រសាសន៍របស់លោក ផាន់ យុទ្ធ អភិបាលនៃគណៈអភិបាលស្រុកសៀមប៉ាងបានបញ្ជាក់តាមរយៈ ទូរស័ព្ទថា: រូបលោកមិនបានដឹងអំពីបញ្ហាគ្រឿងចក្រដែលលោក ប៊ុន ឡា នាំចូលយកមកឈូសឆាយដីព្រៃនោះទេ ចាំមើលលោកសួរគេសិន។
ប្រជាពលរដ្ឋដែលស្ថិតនៅភូមិកញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានរៀបរាប់ដែរថា: សំរាប់បុគ្គលមានលុយមានអំណាចចង់ធ្វើអ្វីក៏បានតាមចិត្ត ស្រលាញ់កន្លែងណាយកកន្លែងហ្នឹង  គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើអ្វីក៏សមដែរ សំរាប់រាស្ត្រទន់ខ្សោយគ្មានលុយកាក់វិញធ្វើអ្វីក៏ខុសដែរ។
មហាជនដែលរស់នៅភូមិ ឃុំខាងលើ ស្នើរសុំដល់លោក ផាន់ យុទ្ធ អភិបាលនៃគណៈអភិបាលស្រុកសៀមប៉ាង ពិសេសឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងមេត្តាចាត់វិធានការណ៍ក្តៅចំពោះបុគ្គល ផែង គី និងលោក ប៊ុន ឡាផ្នែកសូរិយោដី ដែលហ៊ានរួមគំនិតគ្នាយកគ្រឿងចក្រទៅវាយដីព្រៃដែលជាសម្បត្តិរបស់រដ្ឋយ៉ាងអនាធិបតេយ្យផងដែរ។
មហាជនមួយទៀតរង់ចាំមើលដែរថា ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែងនិងប្រើកន្តាប់ដៃដែក ដូចម្តេចមកលើបុគ្គល ផែង គី និង លោក ប៊ុន ឡា ដែលមានតួនាទីផ្នែកសូរិយោដី៕ដោយ: សហការី.voj

ព័ត៌មានគួរចាប់អារម្មណ៍

សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំបូកសរុបលទ្ធផលរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្រយ៉ូវ និងពិធីទទួលសមាជិកថ្មីចំនួន 400 នាក់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សំ សុវណ្ណារិទ្ធ អង្គុយចាំរាប់ក្បាលឡានតាមការ កំណត់យកលុយមិនញញើតអង្គភាពប្រឆាំងអំពើពលរលួយ កំពុងក្ដោបសេដ្ឋកិច្ចក្រៅប្រព័ន្ធច្បាប់ពង្រាយជនស៊ីវិលគ្រប់ច្រកល្ហក តាមច្រកទ្វារព្រំដែននានា ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ការគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយក្នុងពិស័យព័ត៌មាន ជាកត្តាសំខាន់សម្រាប់អ្នកសារព័ត៌មាន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
146 នាក់
ម្សិលមិញ :
312 នាក់
សប្តាហ៍នេះ :
3934 នាក់
ខែនេះ :
15430 នាក់
3 ខែនេះ :
46086 នាក់
សរុប :
778751 នាក់