ប្រទេសជប៉ុន ៖ ឯកឧត្តម ទុយ រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា បានសហការជាមួយក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍(ESEA)ទទួលបន្ទុកខេត្តអុិបារ៉ាគិ (ប្រទេសជប៉ុន) ។ ថ្លែងក្នុងឱកាសនោះឯកឧត្តម ទុយ រី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំឲ្យមានកម្មវិធីនេះ ព្រោះជាការបំផុសឲ្យយុវជនយុវនារីដែលមកប្រទេសជប៉ុនក្នុងនាមជាសិក្ខាកាម/ពលករជំនាញ និងជានិស្សិតបានយល់ដឹងពីអត្ថន័យខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ពិតណាស់យើងអាចមានសន្តិភាពរហូតមកដល់សព្វថ្ងៃនេះសុទ្ធតែមានការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បើគ្មានសន្តិភាពយើងគ្មានថ្ងៃនេះទេ ហើយវាសនាប្អូនៗក៏មិនអាចមកដល់ប្រទេសជប៉ុនបានដែរ នេះជាការពិតមិនអាចប្រកែកបាន ។ ឯកឧត្តមបានថ្លែងថារឿងសង្គ្រាមរុស្សី និងអុយគ្រេន តើពិភពលោករងផលប៉ះពាល់អ្វីខ្លះពីសង្គ្រាមនេះ? ដូចប្អូនៗដឹងស្រាប់ហើយ សាំងឡើងថ្លៃ ហ្គាស ឧស្ម័នឡើងថ្លៃ ទំនិញគ្រប់ប្រភេទក៏ឡើងថ្លៃ នេះហើយជាលទ្ធផលសង្គ្រាមខ្ញុំជឿជាក់ថាប្អូនៗ ថ្នាក់ដឹកនាំ ព្រមទាំងរូបខ្ញុំផ្ទាល់ពិតជាមិនចង់លឺពាក្យសង្គ្រាមនោះទេ ។ ហេតុដូច្នេះសូមយើងទាំងអស់រួមចំណែករក្សាសុខសន្តិភាពជូនជាតិ មាតុភូមិយើង ។ ជាចុងក្រោយឯកឧត្តម ទុយ រី ផ្តាំផ្ញើជូនប្អូនៗចំនួន៣០នាក់ដែលបានចូលរួម កុំភ្លេចការពារខ្លួនពីជម្ងឺកូវីដ-១៩ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងបំពេញការងារជូនក្រុមហ៊ុនឲ្យបានល្អ កុំរត់ចោលក្រុមហ៊ុន កុំចាញ់បោកមេខ្យល់នាំឲ្យប្រឈមនឹងផ្លូវច្បាប់ នឹងគ្មានឱកាសបំពេញការងារបន្តទៀត ត្រូវគិតដើម្បីខ្លួនឯង គ្រួសារ និងប្រទេសជាតិ ចៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ក៏ដូចជាអំពើអបាយមុខផ្សេងៗ ។ ឯកឧត្តម ទុយ រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម សុខ ចំណាន ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍(ESEA)ទទួលបន្ទុកខេត្តអុិបារ៉ាគិ(ប្រទេសជប៉ុន) និងក្រុមការងារក្រោមឪវាទបានចំណាយពេលធ្វើដំណើរពីប្រទេសកម្ពុជា និងអរគុណប្អូនៗដែលបានចំណាយពេលចូលរួមកម្មវិធីនេះក្នុងបរិយាកាសរីករាយប្រកបដោយភាពស្និតស្នាលបំផុត ។ខ្លឹមសារពីរដ្ឋបាលតំបន់អុិបារ៉ាគិថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០២២
ព័ត៌មានគួរចាប់អារម្មណ៍
លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មេីសរត់ពន្ធ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវមុខច្បាប់ទំនិញទាំងឡាយខូចហូរចូលពេញភ្នំពេញ? (vojhotnews)
តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)
Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)
ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា