ថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ជំងឺអាងលោក ចៅហ្វាយខេត្តរបស់ថៅកែអុសម៉ែត្រគីបដុះស្លែឈ្មោះយាយ រីហៅ(យាយម៉ាប់)កំពុងតែបំផ្លាញព្រៃយកធ្វើអុសបំភ័ន្តភ្នែកពលរដ្ធហើយ! 24/07/2022
Sun,24 July 2022 (Time 11:16 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 741នាក់)

ខេត្តកំពង់ធំ : សកម្មភាពដឹកជញ្ជូនអុសម៉ែត្រគីប ងាប់ រួមនឹងអុសស្រស់របស់ឈ្មួញដុះស្លែរត្រូវបានមហាជនស្គាល់ឈ្មោះថា: ឈ្មោះយាយរី ហៅ(យាយម៉ាប់)រួមហ្នឹងឈ្មួញមួយរូបទៀតដែលមានឈ្មោះថា (រ៉េត)បានធ្វើសកម្មភាពយ៉ាងរលូនហាក់បីដូចជាមានការបើកភ្លើងខៀវពីក្រោយខ្នងអញ្ចឹងដែរ។បើតាមការឲ្យដឹងពីពលរដ្ឋដែលរស់នៅក្បែរនោះក៏បានឲ្យដឹងផងដែរថា: សកម្មភាពដឹកអុសម៉ែត្រគីបទាំងនេះបានប្រព្រឹត្តទៅលើតែជារៀងរាល់ថ្ងៃ ហើយមានទាំងអស់ស្រស់ជាច្រើនម៉ែត្រគីបលាយឡំជាមួយអុសងាប់ផងដែរ។មិនតែប៉ុណ្ណោះទៀតសោតសព្វថ្ងៃគេសង្កេតឃើញមានគោយន្តកន្ត្រៃជាច្រើនគ្រឿងថែមទាំងមានប៉ុកសឺ(រថយន្តកែច្នៃ)ចំនួនពីរគ្រឿងដែលជារបស់ផ្ទាល់របស់ថៅកែដុះស្លែរឈ្មោះ យាយរី ហៅ(យាយម៉ាប់)ផងដែរ ដែលបានដឹកស្ទើរធ្វើអោយខូចខាតផ្លូវទាំងស្រុងផងដែរចេញពីព្រៃមកដាក់ក្នុងភូមិ សម្រាប់អោយឡានយីឌិនថឹកបន្តចែកចាយតាមបណ្តាខេត្ត រាជធានីផងដែរ។
បើតាមការអោយដឹងពីថៅកុងឡានផ្ទាល់បានបង្ហើបឲ្យដឹងថា: រូបគាត់ត្រូវបានឈ្មួញឈ្មោះយាយ រី ហៅ(យាយម៉ាប់)ហៅគាត់ឲ្យមកដឹកហើយគាត់ស៊ីឈ្នួលដឹកអោយតែប៉ុណ្ណោះទេ។
ទទ្ទឹមនិងនោះផងដែរ ចាប់តាំងពីដើមឆ្នាំ២០២០ បណ្តាញសហគមន៍ព្រៃឡង់ ត្រូវបានរារាំងដោយក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ក្រោមហេតុផលសហគមន៍មិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ខណៈសកម្មភាពល្មើសច្បាប់នៅក្នុងតំបន់ព្រៃឡង់មានការកើនឡើងយ៉ាងខ្លាំងក្លា ដែលទាមទារឱ្យមានវិធានការរួមទាំងរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ អង្គការដៃគូ និងសហគមន៍មូលដ្ឋានដើម្បីទប់ស្កាត់សកម្មភាពទាំងនោះ។ នេះបើតាមរយៈសេចក្តីថ្លែងការណ៍របស់ សមាជិកបណ្តាញសហគមន៍ព្រៃឡង់ទាំង ៤ខេត្ត នៅក្នុងឱកាស ទិវាព្រៃឈើអន្តរជាតិ ២១ មីនា ឆ្នាំ២០២១ផងដែរ។
មហាជនមួយចំនួនដាក់ការសង្ស័យថា: ការដឹកជញ្ជូនអុសម៉ែត្រគីបទាំងអស់នេះអាចធ្វើទៅដោយរលូនបានប្រហែលដោយមាន ខ្សែ ឬ ខ្នងក្រាស់ក្រាល់ និង ត្រូវដង ត្រូវផ្លែ អស់ហើយទើបបើកភ្លើងខៀវ និង មានការឃុបឃិតជាប្រព័ន្ធពីសំណាក់អាជ្ញាធរមន្ត្រី មានសមត្ថកិច្ច ឬ ដោយមើលមិនឃើញដោយសារដុល្លារបាំងភ្នែកទើបមិនហ៊ានធ្វើបង្រ្កាបចំពោះឈ្មួញដុះស្លែរទាំងពីររូបខាងលើ។
មហាជនទទូច នឹង រង់ចាំមើលថា: ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំដែលទើបតែមកកាន់តំណែងដ្មីថ្មោង និងមានវិធានការ ចំណាត់ការ កណ្ដាប់ដៃដែកយ៉ាងដូចម្ដេចចំពោះឈ្មួញដុះស្លែទាំងពីររូបខាងលើនេះ? ពិសេសជាងនេះទៅទៀត: ឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ រួមនិងមន្ត្រីមានសម្ថតកិច្ចខាងក្រោមឪវាទ រួមនឹង សង្កាត់/ផ្នែករដ្ឋបាលព្រៃឈើមានប្រសិទ្ធភាព និងយន្តការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស របស់ឈ្មួញខាងលើនេះបានដោយរបៀបណាផងដែរ?។
ក្រៅពីនេះ ក៏មានចំណុចមួយចំនួនទៀត ដូចជាស្នើសុំឲ្យបញ្ឈប់ការអនុញ្ញាតឱ្យមានការដឹកជញ្ជូនឈើ ម៉ាស៊ីនរណាយន្ត និងសំភារៈផ្សេងទៀតសម្រាប់បម្រើឱ្យការកាប់បំផ្លាញព្រៃឈើកាត់មុខប៉ុស្តិ៍យាមរបស់មន្រ្តីឧទ្យានុរក្សនីមួយៗ។ បណ្តាញសហគមន៍ព្រៃឡង់ បានស្នើសុំឱ្យក្រសួងបរិស្ថាន រៀបចំផែនការយុទ្ឋសាស្រ្តជាក់លាក់ក្នុងការប្រយុទ្ឋប្រឆាំងការកាប់បំផ្លាញព្រៃឈើ និងការកាប់រានដីព្រៃសម្រាប់កសិកម្មថ្មីៗ កាំភ្លើងកែឆ្នៃ ការបរបាញ់ នឹងសំភារៈសម្រាប់បម្រើឱ្យការប្រព្រឹត្តិបទល្មើសផ្សេងៗទៀត និងចំណុចសំខាន់មួយចំនួនទៀត។
សូម​ជម្រាប​ជូន​ថា​តំបន់​ព្រៃ​ឡង់ ដែល​ស្ថិត​ក្នុង​ភូមិសាស្រ្ត​ខេត្ត​ចំនួន​៤​គឺ កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និង​ក្រចេះ មាន​ផ្ទៃ​ដី​សរុប ​៤​សែន​ហិកតា ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចេញ​អនុក្រឹត្យ​បង្កើត​ជា​ដែន​ជម្រក​សត្វ​ ព្រៃ “ព្រៃ​ឡង់” កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦៕
សុំបញ្ជាក់ផងដែរថា: ចំពោះសកម្មភាពដឹកជញ្ជូនអុសម៉ែត្រគីបខាងលើនេះបានប្រព្រឹត្តនឹងធ្វើសកម្មភាពទៅស្ថិតនៅក្នុងចំណុចភូមិសាស្ត្រ ឃុំសុចិត្រ ស្រុកសណ្ដាន់ខេត្តកំពង់ធំ៕
ដោយសហការីVOJ

ព័ត៌មានគួរចាប់អារម្មណ៍

លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិន កំពុងល្បីរឿងដាក់មន្រ្តីគយនិងជនសុីវិលប្រមូលលុយតាមផ្លូវ ផ្ទុយនីតិវិធីប្រមូលពន្ធគយ ច្របាច់កអ្នករកសុីម៉ាគែរ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញ​តូច ធំ ដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
329 នាក់
ម្សិលមិញ :
1481 នាក់
សប្តាហ៍នេះ :
5717 នាក់
ខែនេះ :
13950 នាក់
3 ខែនេះ :
32324 នាក់
សរុប :
710923 នាក់