24/07/2022ខេត្តកំពង់ធំ : សកម្មភាពដឹកជញ្ជូនអុសម៉ែត្រគីប ងាប់ រួមនឹងអុសស្រស់របស់ឈ្មួញដុះស្លែរត្រូវបានមហាជនស្គាល់ឈ្មោះថា: ឈ្មោះយាយរី ហៅ(យាយម៉ាប់)រួមហ្នឹងឈ្មួញមួយរូបទៀតដែលមានឈ្មោះថា (រ៉េត)បានធ្វើសកម្មភាពយ៉ាងរលូនហាក់បីដូចជាមានការបើកភ្លើងខៀវពីក្រោយខ្នងអញ្ចឹងដែរ។បើតាមការឲ្យដឹងពីពលរដ្ឋដែលរស់នៅក្បែរនោះក៏បានឲ្យដឹងផងដែរថា: សកម្មភាពដឹកអុសម៉ែត្រគីបទាំងនេះបានប្រព្រឹត្តទៅលើតែជារៀងរាល់ថ្ងៃ ហើយមានទាំងអស់ស្រស់ជាច្រើនម៉ែត្រគីបលាយឡំជាមួយអុសងាប់ផងដែរ។មិនតែប៉ុណ្ណោះទៀតសោតសព្វថ្ងៃគេសង្កេតឃើញមានគោយន្តកន្ត្រៃជាច្រើនគ្រឿងថែមទាំងមានប៉ុកសឺ(រថយន្តកែច្នៃ)ចំនួនពីរគ្រឿងដែលជារបស់ផ្ទាល់របស់ថៅកែដុះស្លែរឈ្មោះ យាយរី ហៅ(យាយម៉ាប់)ផងដែរ ដែលបានដឹកស្ទើរធ្វើអោយខូចខាតផ្លូវទាំងស្រុងផងដែរចេញពីព្រៃមកដាក់ក្នុងភូមិ សម្រាប់អោយឡានយីឌិនថឹកបន្តចែកចាយតាមបណ្តាខេត្ត រាជធានីផងដែរ។ បើតាមការអោយដឹងពីថៅកុងឡានផ្ទាល់បានបង្ហើបឲ្យដឹងថា: រូបគាត់ត្រូវបានឈ្មួញឈ្មោះយាយ រី ហៅ(យាយម៉ាប់)ហៅគាត់ឲ្យមកដឹកហើយគាត់ស៊ីឈ្នួលដឹកអោយតែប៉ុណ្ណោះទេ។ ទទ្ទឹមនិងនោះផងដែរ ចាប់តាំងពីដើមឆ្នាំ២០២០ បណ្តាញសហគមន៍ព្រៃឡង់ ត្រូវបានរារាំងដោយក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ក្រោមហេតុផលសហគមន៍មិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ខណៈសកម្មភាពល្មើសច្បាប់នៅក្នុងតំបន់ព្រៃឡង់មានការកើនឡើងយ៉ាងខ្លាំងក្លា ដែលទាមទារឱ្យមានវិធានការរួមទាំងរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ អង្គការដៃគូ និងសហគមន៍មូលដ្ឋានដើម្បីទប់ស្កាត់សកម្មភាពទាំងនោះ។ នេះបើតាមរយៈសេចក្តីថ្លែងការណ៍របស់ សមាជិកបណ្តាញសហគមន៍ព្រៃឡង់ទាំង ៤ខេត្ត នៅក្នុងឱកាស ទិវាព្រៃឈើអន្តរជាតិ ២១ មីនា ឆ្នាំ២០២១ផងដែរ។ មហាជនមួយចំនួនដាក់ការសង្ស័យថា: ការដឹកជញ្ជូនអុសម៉ែត្រគីបទាំងអស់នេះអាចធ្វើទៅដោយរលូនបានប្រហែលដោយមាន ខ្សែ ឬ ខ្នងក្រាស់ក្រាល់ និង ត្រូវដង ត្រូវផ្លែ អស់ហើយទើបបើកភ្លើងខៀវ និង មានការឃុបឃិតជាប្រព័ន្ធពីសំណាក់អាជ្ញាធរមន្ត្រី មានសមត្ថកិច្ច ឬ ដោយមើលមិនឃើញដោយសារដុល្លារបាំងភ្នែកទើបមិនហ៊ានធ្វើបង្រ្កាបចំពោះឈ្មួញដុះស្លែរទាំងពីររូបខាងលើ។ មហាជនទទូច នឹង រង់ចាំមើលថា: ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំដែលទើបតែមកកាន់តំណែងដ្មីថ្មោង និងមានវិធានការ ចំណាត់ការ កណ្ដាប់ដៃដែកយ៉ាងដូចម្ដេចចំពោះឈ្មួញដុះស្លែទាំងពីររូបខាងលើនេះ? ពិសេសជាងនេះទៅទៀត: ឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ រួមនិងមន្ត្រីមានសម្ថតកិច្ចខាងក្រោមឪវាទ រួមនឹង សង្កាត់/ផ្នែករដ្ឋបាលព្រៃឈើមានប្រសិទ្ធភាព និងយន្តការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស របស់ឈ្មួញខាងលើនេះបានដោយរបៀបណាផងដែរ?។ ក្រៅពីនេះ ក៏មានចំណុចមួយចំនួនទៀត ដូចជាស្នើសុំឲ្យបញ្ឈប់ការអនុញ្ញាតឱ្យមានការដឹកជញ្ជូនឈើ ម៉ាស៊ីនរណាយន្ត និងសំភារៈផ្សេងទៀតសម្រាប់បម្រើឱ្យការកាប់បំផ្លាញព្រៃឈើកាត់មុខប៉ុស្តិ៍យាមរបស់មន្រ្តីឧទ្យានុរក្សនីមួយៗ។ បណ្តាញសហគមន៍ព្រៃឡង់ បានស្នើសុំឱ្យក្រសួងបរិស្ថាន រៀបចំផែនការយុទ្ឋសាស្រ្តជាក់លាក់ក្នុងការប្រយុទ្ឋប្រឆាំងការកាប់បំផ្លាញព្រៃឈើ និងការកាប់រានដីព្រៃសម្រាប់កសិកម្មថ្មីៗ កាំភ្លើងកែឆ្នៃ ការបរបាញ់ នឹងសំភារៈសម្រាប់បម្រើឱ្យការប្រព្រឹត្តិបទល្មើសផ្សេងៗទៀត និងចំណុចសំខាន់មួយចំនួនទៀត។ សូមជម្រាបជូនថាតំបន់ព្រៃឡង់ ដែលស្ថិតក្នុងភូមិសាស្រ្តខេត្តចំនួន៤គឺ កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និងក្រចេះ មានផ្ទៃដីសរុប ៤សែនហិកតា ត្រូវបានរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យបង្កើតជាដែនជម្រកសត្វ ព្រៃ “ព្រៃឡង់” កាលពីខែឧសភា ឆ្នាំ២០១៦៕ សុំបញ្ជាក់ផងដែរថា: ចំពោះសកម្មភាពដឹកជញ្ជូនអុសម៉ែត្រគីបខាងលើនេះបានប្រព្រឹត្តនឹងធ្វើសកម្មភាពទៅស្ថិតនៅក្នុងចំណុចភូមិសាស្ត្រ ឃុំសុចិត្រ ស្រុកសណ្ដាន់ខេត្តកំពង់ធំ៕ ដោយសហការីVOJ
ព័ត៌មានគួរចាប់អារម្មណ៍
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (vojhotnews)
ល្បែងស៊ីសងអនឡាញខុសច្បាប់ មិនញញ្ញើតនឹងpolicemen កំពុងដំណើរការ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ! (vojhotnews)
ព្រះសមណគោត្តមជាប់នឹងជញ្ជាំងភ្នំសំពៅ ១/ព្រះអង្គទ្រង់ប្រសូត ២/ព្រះអង្គផ្ចាញ់មារ ៣/ ព្រះអង្គទ្រង់ព្រះបរិពា្វន បានជាប់ ឹងជញ្ជាំងភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរួបរាល់ជាស្ចាពរហើយ! (vojhotnews)
លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)កាន់តំណែងជាមេគយចល័តឡើងដុះស្លែ ដាក់ពង្រាយមន្ត្រីក្រោមឪវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមរបៀបពុករលួយ.! (vojhotnews)
មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា