ថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ពលរដ្ឋរិះគន់អាជ្ញាធរទីក្រុងភ្នំពេញថាធ្វើមុខក្រាស់មិនព្រមបង្ក្រាបល្បែងទឹកភ្លៀងនៅខាងជើងផ្សារអូរឬស្សី ស្តេចល្បែងទឹកភ្លៀងអាង ច្បាប់ក្រោមតុប្រចាំរាជធានីភ្នំពេញមាន៖ 1-ឧកញ៉ាតោ(លើមេឃនៅក្រោមតែមួក១) 2-ឧកញ៉ាធី(menu)កាកទឹកភ្លៀងបាត់ដំបង 3-ឆៃហ៊ូ ឈ្មោះសួរ ហៅ(តាភ្នំមាស)
Sun,12 June 2022 (Time 12:46 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 737នាក់)

1-ឧកញ៉ាតោ(លើមេឃនៅក្រោមតែមួក១)
2-ឧកញ៉ាធី(menu)កាកទឹកភ្លៀងបាត់ដំបង
3-ឆៃហ៊ូ ឈ្មោះសួរ ហៅ(តាភ្នំមាស)
     អ្នកទាំង៣ខាងលើជាមេល្បែងមានឥទ្ធិពលដែលអាចកាច់ចង្កូមអាជ្ញាធរទីក្រុងភ្នំពេញបោះ
ចោលគ្មានសល់បាន។បើគឹតត្រឹមម៉ោងនេះទំនងជាគ្មានអាជ្ញាធរមកពីឋានទេវតាណាហ៊ានមកបង្ក្រាបបនល្បែងទឹកភ្លៀងពួកគេឡើយ។
តើហេតុអ្វីទើបសមត្ថកិច្ចទីក្រុងភ្នំពេញនៅតែមិនបង្ក្រាបល្បែងទឹកភ្លៀងលេងកណ្តាលទីក្រុង ឬត្រូវថ្នាំសណ្តំប្រភេទUSDរបស់មេបនល្បែង?
  ពលរដ្ឋថា ជារឿងចម្លែកណាស់ ក្នុងលោកនេះមានឆ្មារខ្លាចកណ្តុរ ។ពលរដ្ឋក្នុងក្រុងភ្នំពេញនិយាយនេះគឺសំដៅចំៗថា អភិបាលក្រុងភ្នំពេញ និង ស្នងការនគរ
បាលក្រុងភ្នំពេញ គឺលោកឃួង ស្រេងនិងលោក ស ថេត ប្រឹងធ្វើមុខក្រាស់ឃ្មឹក ក្រាញមិនព្រមបង្ក្រាបល្បែងទឹកភ្លៀងល្មើសច្បាប់នៅនឹងស្តុបអូរឬស្សី កណ្តាលក្រុង  ដែលលេងសាហាវជាងកាសុីណូNagaទៅទៀតសោះ។ល្បែងទឹកភ្លៀងនេះ លេងចាញ់ឈ្នះលុយទាំងលានៗដុល្លារក្នុងមួថ្ងៃៗ។
    គួរដឹងថា តាំងពីថ្ងៃទី១៥ ខែមីនា ២០២២ដល់ថ្ងៃនេះ ។គេឃើញមេល្បែងឈ្មោះ(សួរ)ស្តេចល្បែងទឹកភ្លៀងអាង
ច្បាប់ក្រោមតុប្រចាំរាជធានីភ្នំពេញមាន៖
1-ឧកញ៉ាតោ(លើមេឃនៅក្រោមតែមួក១)
2-ឧកញ៉ាធី(menu)កាកទឹកភ្លៀងបាត់ដំបង
3-ឆៃហ៊ូ ឈ្មោះសួរ ហៅ(តាភ្នំមាស)
     អ្នកទាំង៣ខាងលើជាមេល្បែងមានឥទ្ធិពលដែលអាចកាច់ចង្កូមអាជ្ញាធរទីក្រុងភ្នំពេញបោះ
ចោលគ្មានសល់បាន។បើគឹតត្រឹមម៉ោងនេះទំនងជាគ្មានអាជ្ញាធរមកពីឋានទេវតាណាហ៊ានមកបង្ក្រាបបនល្បែងទឹកភ្លៀងពួកគេឡើយ។
បើកលេងទឹកភ្លៀងយ៉ាងចំហរ ឥតញញើតច្បាប់ ឬអត់ខ្លាចអាជ្ញាធរទីក្រុងភ្នំពេញសោះ។ធ្វើអោយមហាជនមើលឃើញអាជ្ញាធរក្រុង«ពីមុនជាឆ្មារពិឃាតក្លាយទៅជាកណ្តុរក្នងដី»ទៅវិញ។ពួកគាត់ថាឈ្មោះសួរ អាចធ្វើអោយអាជ្ញាធរក្រុងទាំងមូលបាក់អំនួតបាន។ េះជាការលើកឡើងតាមរយៈវោហាចំអកឡកឡឺយដ៏គ្រោតគ្រាតចេញពីមាត់ពលរដ្ឋក្នុងក្រុងភ្នំពេញ ដែលស្អប់ខ្ពើមល្បែងសុីសងនិងពីមាត់ក្រុមគ្រួសារដែលរងគ្រោះព្រោះមានសាច់ញាតិចាញ់ល្បែងទឹកភ្លៀងនេះធ្ងន់ធ្ងរ។                                      
  ពលរដ្ឋនិយាយពីមាត់មួយទៅមួយថា លោកឃួង ស្រេង បានត្រឹមតែប្រជុំដាក់ផែនការបង្ក្រាបនៅក្នុងអង្គប្រជុំគណបញ្ជាការឯកភាព ។ពេលប្រជុំនិយាយយ៉ាងបែកពពុះមាត់  ក្តៅដល់៣០០អង្សា តែចេញផុតពីសាលប្រជុំ  ចុះត្រជាក់ល្ហឹម «រស់តែមាត់ត្រគៀកងាប់ស្តូក»។                                           គួររម្លឹកថា បនល្បែងប្រើច្បាប់ក្រោមតុនេះ គេដាក់បំពង់ទទឹកឬបំពង់វាស់ទឹកភ្លៀង  នៅខាងលើដំបូលផ្ទះជាន់ទី៥ ត្រង់ចំណុចស្តុបខាងជើងផ្សារអូរឬស្សី តាមផ្លូវស្ហ្សាឌឺហ្គោល។
  ប្រភពអោយដឹងថា លោកសួរបើកលេងទឹកភ្លៀងជាង៣០ឆ្នាំនៅកន្លែងដដែលនេះ ហើយមានតែសម័យ«ល្បងអ៊ួងស្មងបាក់ ហេង ពៅ»ទេ  ដែលបានចាប់ ឈ្មោះ(សួរ)វ៉ៃខ្នោះញាត់ចូលឡានយកទៅស្នងការដ្ឋាននគរបាលក្រុងភ្នំពេញបានម្តងធ្វើអោយឈ្មោះសួរ រាកនោមដាក់ខោក្នុងឡានប៉ូលីស និង បាក់អំនួត ខ្មាស់គេស្ទើរលែងមកជាន់ដីស្រុកខ្មែរ។
     នៅទីសាធារណៈតាមតូបកាហ្វេព្រឹកៗវិញ  មានពាក្យចចាមរាមថា«លោកចៅហ្វាយ
ក្រុង និងលោកស្នងការក្រុង ព្រមទាំងអាជ្ញាធរមានសមត្ថ
កិច្ចមានអំណាចខ្លាំងៗឯទៀតប្រចាំទីក្រុងនេះ ត្រូវមេល្បែងទឹកភ្លៀងទិញទឹកចិត្ត ដាក់ថ្នាំសណ្តំប្រភេទUSDដេកលក់អស់ហើយ ទើបល្បែងទឹកភ្លៀងល្មើសច្បាប់របស់លោក«សួរ»
លេងបានយ៉ាងភ្លូកទឹកភ្លូកដី តាំងពីថ្ងៃ១៥ មីនា២០២២មក ហើយសូម្បីតែនៅបាត់ដំបងឆ្នាំនេះអាជ្ញាធរខេត្តនោះបិទជិតឈឹង ក៏អាចរត់មកជ្រកលេងនៅអូរឬស្សីក្រុងភ្នំពេញបានដែរ ។ 
   គួរបញ្ចាក់ថាឆ្នាំនេះ(នៅខេត្តបាត់ដំបង លោកសុខ លូចៅហ្វាយខេត្តបាត់ដំបង និងលោកស្នងការ សាត គឹមសាន្ត ព្រមទាំងព្រះរាជអាជ្ញារខេត្ត
នេះ  ពួកគាត់ហាក់ស្អប់ខ្ពើមអ្នកលេងល្បែងទឹកភ្លៀងនោះណាស់ បានបិទជិតឈឹង សូម្បីតែទូជញ្ជីងសម្រាប់ទួទាត់លុយទឹកភ្លៀងក៏ព្រះរាជ្ញាខេត្តបាត់ដំបងកោះហៅទៅដុះក្អែលគ្មានសល់មួយក្បាលឡើយ។ ចម្លែកតែព្រះរាជ
អាជ្ញាសាលាដំបូងរាជធានីភ្នំពេញនិងអាជ្ញាធរក្រុងភ្នំពេញ អត់ឃើញកោះហៅមេល្បែងទឹកភ្លៀងនិង អាជ្ញាធរពាក់ព័ន្ធមកដុះក្អែលម្នាក់សោះ សង្ស័យតែត្រូវថ្នាំUSDឬគ្រប់ទឹកខ្ទេចគ្របគ្នាគ្មានសល់ទេដឹង?។
   លោកឈួន ពិដោរ ជាអ្នកលេងទឹកភ្លៀងមួរូបដែរមានលំនៅក្បែរផ្សារអូរឬស្សី បានអោយដឹងថា(លោកសួរ)ជាមេល្បែងទឹកភ្លៀងអត់ច្បាប់៣០ឆ្នាំហើយ។ឆ្នាំនេះលឺថា ចាយអស់ដល់ទៅខ្ទង់លានដុល្លាឯណោះទិញច្បាប់ក្រោមតុ  ដែលអាចលេងពេញមួយរដូវ២០២២នេះគ្មាននរណាចាប់។លោកពិដោរបន្តថា៖មេល្បែងទឹកភ្លៀងបើកលេងដោយប្រើម៉ាសុីន កត់ត្រា រាល់ការចាក់ភ្នាល់ទិញចូលនិងការលក់ចេញដោយស្វ័យប្រវត្តិរបៀបដូចហ្គេមក្នុងកាសុីណូទាំងស្រុង។របៀបលេងគឺ អ្នកលេងត្រូវតែយកលុយតំកល់ទៅដាក់ក្នុងធនាគារជាមុន។អ្នកលេងធំៗគេដាក់លុយតំកល់ចូលធនាគារចាប់ពី១លានដុល្លារឡើង ឮថា មានឧញ៉ានិងលោកផ្កាយៗខ្លះ  ម្នាក់ៗបានដាក់លុយតំកល់នៅធនាគារដល់ជាង៥លានដុល្លារឡើងឯណោះយកមកបញ្ចូលម៉ាសុីន ព្រោះគេលេងធំ។បន្ទាប់ពីតំកល់លុយក្នុងធនាគាររួច គេយកBank ការ៉ងទី ឬLCឬសេក  ទៅអោយមេបញ្ចូលក្នុងគណនីម៉ាសុីនហ្គេម ដែលមេទឹកភ្លៀងរៀបចំអោយ លុះលុយចូលរួច គឺok  គេអាចលេងហើយ។ប៉ុន្តែអាចលេងត្រឹមទឹកលុយខ្លួនដែលមានក្នុងម៉ាសុីនប៉ុណ្ណោះ បើទិញ,លក់ចុះឡើងម៉ាសុីនសុីអស់ទូទាត់ស្មើសូន្យ ម៉ាសុីនបញ្ឈប់លែងអោយលេងដោយស្វ័យប្រវត្តិ។បើឈ្នះម៉ាសុីនក៏បូកថែមអោយវិញដោយស្វ័យប្រវត្តិដែរ។លើកលែងលែងរាយរងក្រៅម៉ាសុីនគេប្រើអាយកូមឬទូរសព្ទនោះគឺក៏អ្នកដាក់លុយចូលម៉ាសុីចែកអោយលេងដើម្បីយកចំណេញក្បាលកាក់ដែរ។
     លោកពិដោរបន្តថា  រឿងមេទឹកភ្លៀងអារកហុតឈាមពួកឧញ៉ាៗនិងពួកផ្កាយៗបែបណាទើបបានចំណេញមួយខែៗរាប់លានដុល្លារ  រឿងនេះលោកនឹងរៀបរាប់បន្តថ្ងៃក្រោយទៀត គឺថាតើគេទិញបែបណា?គេលក់បែបណា?ក្នុងមួយថ្ងៃមួយយប់ មានមនុស្ស១នាក់ទិញលក់ជាមធ្យមប៉ុន្មានដង?ហើយទិញមួយកៅសូ៊មេកាត់តុងក្នុងម៉ាសុិនមុនស្រេចប៉ុន្មានដុល្លារ?នៅលក់វិញគេកាត់បុន្មាន$ក្នុងមួយកៅស៊ូ ឬមួយដុំ?អ្វីជាហេតុនាំអោយ ពេលចប់រដូវ លោកសួរដែលមកពីUSAមកធ្វើនំអត់ម៉្សៅ អាចវេចលុយវាល់លានដុល្លារទៅអាមេរិកវិញបាត់ឈឹង រាល់ឆ្នាំ?។លោកសួរបានបន្សល់តែអ្នកលេងគឺឧញ៉ាល្ងង់ និងលោកផ្កាយភ្លើនិង ពលរដ្ឋខ្មែរសមលូតត្រង់អ្នកលេងដែល  ងប់ងុលទឹកភ្លៀង  អោយវេទនាទាស់ទែងបែកបាក់គ្រួសារ រលាយទ្រព្យសម្បត្តិព្រោះគ្មានអាណាព្យាបាលណាមកសង្រ្គោះពួកគាត់សោះ គួរអាសូរពន់ពេកណាស់។ 
     ឯកឧត្តមឃួង ស្រេងអភិបាលក្រុងភ្នំពេញនិងឯកឧត្តមស ថេត ស្នងការនគរ
បាលក្រុងភ្នំពេញ មិនអាចទាក់ទងបំភ្លឺពាក់ពន្ធ័នឹងឥរិយាបទស្ងាត់ស្ងៀមមិនព្រម បង្ក្រាបបនល្បែងទឹកភ្លៀងកណ្តាលក្រុងភ្នំពេញនេះបានទេ ដោយទូរសព្ទ័របស់លោកទាំង២សុទ្ធតែពុំអាចទទួលការហៅចូលជាច្រើនលើកពីព្រឹកមិញ៕សូមរងចាំអានភាគទី៧បន្ត

ព័ត៌មានគួរចាប់អារម្មណ៍

លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិន កំពុងល្បីរឿងដាក់មន្រ្តីគយនិងជនសុីវិលប្រមូលលុយតាមផ្លូវ ផ្ទុយនីតិវិធីប្រមូលពន្ធគយ ច្របាច់កអ្នករកសុីម៉ាគែរ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញ​តូច ធំ ដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
179 នាក់
ម្សិលមិញ :
293 នាក់
សប្តាហ៍នេះ :
2607 នាក់
ខែនេះ :
11312 នាក់
3 ខែនេះ :
29577 នាក់
សរុប :
704791 នាក់