តារាងបាល់ទះមួយកន្លែង ដែលប្រជាពលរដ្ឋរាយការណ៏មកថា ជារបស់លោកផ្កាយ៣ វុធ ផល្លីអគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាកម្ម ក្រសួង មហាផ្ទៃកំពុងក្លាយជាបនល្បែងខុសច្បាប់ និង ជាទីពេញនិយមរបស់ក្រុមមនុស្សញៀនល្បែង ដោយសារតារាងបាល់ទះនោះ បានបើកអោយលេង បៀរ អាប៉ោង បញ្ជល់មាន់ដោយ ជ្រកក្រោមរូបភាពតារាងបាល់ទះរបស់ក្មួយប្រសារ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតែម្តង។ ហើយបុរសម្នាក់ឈ្មោះខ្លឹងដែលជាមន្ត្រីនគរបាលដែរនោះគឺជាអ្នកគ្រប់គ្រងបនល្បែងខុសច្បាប់នេះ។ថៅកែតារាងបាល់ទះដែលជាមន្ត្រីនគរបាលផ្កាយ៣ឈ្មោះ វុធ ផល្លីនិងឈ្មោះខ្លឹងជាមេបនល្បែងនោះល្បីថាកំពុងរកសុីបើកល្បែងរកចំណូលបានយ៉ាង ច្រើនហើយសូកប៉ាន់អភិបាលខណ្ឌ ចំការមន និងអធិការនគរបាលខណ្ឌចំការមន លោក យិន សានទៀតផង។ប៉ុន្តែបនល្បែង របស់ផ្កាយ៣នគរបាលជាតិរូបនេះ វាជាមេរោគសង្គមដែលនាំគ្រោះថ្នាក់ដល់សង្គមជាតិដោយសារល្បែងសុីសងនេះ បង្កឲ្យមានចោរឆក់ ចោរលួច ចោរប្លន់និងអំពើហឹង្សាក្នុងគ្រួសារទៀតផង។កន្លងមកអាជ្ញាធរដែនដីនិងសមត្ថកិច្ចមូលដ្ឋាននៃខណ្ឌចំការមន មិនហ៊ានបង្ក្រាបទីតាំងតារាងបាល់ទះបង្កប់ដោយល្បែងសុីសងនេះឡើយដោយពួកគេខ្លាចអំណាចលោក វុធ ផល្លីជាឧត្តមសេនីយ៏ផ្កាយ៣និងជាក្មួយប្រសាររបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ប្រភពពីប្រជាពលរដ្ឋនៅក្បែរបនល្បែងនេះ អោយដឹងថា៖ទីតាំងតារាងបាល់ទះខាងលើបានបង្កប់ល្បែងសុីសងយ៉ាងអាណាធិបតេយ្យស្ថិតនៅផ្ទះលេខ 466 ភូមិ8 សង្កាត់បឹងត្របែកជាយូរមក ហើយ។ ម្ចាស់ទីតាំងបាល់ទះ គឺលោក វុធ ផល្លីនិងមេការឈ្មោះខ្លឹង បានប្រើរូបភាពបំភាន់ភ្នែកដោយប្រើប្រាស់តារាងបាល់ទះ នេះជាលេសដើម្បីបង្កប់បនល្បែងសុីសង ល្មើសច្បាប់ ដូចជាអាប៉ោង បៀរ បញ្ជល់មាន់ផង លេងយ៉ាងអាណាធិបតេយ្យ ។ ប្រជាពលរដ្ឋរស់នៅជិតទីតាំងនោះ បានប្រតិកម្មនឹងសកម្មភាពលេងល្បែងខាងលើនេះ ដោយបានសម្តែងពីក្តីព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពបុគ្គល និងគ្រួសាររបស់ពួកគាត់ ពីព្រោះល្បែងសុីសងបង្កឲ្យមានចោរលួច ចោរឆក់និងចោរប្លន់យ៉ាងសាហាវនៅក្នុងសង្គម។ ប៉ុន្តែ អាជ្ញាធរមូលដ្ឋានបិទភ្នែក ធ្វើមើលមិនឃើញបនល្បែងរបស់ក្មួយប្រសារ លោក ស ខេងនេះទេ ទើបមិនហ៊ានបង្ក្រាបឡើយពីព្រោះលោក វុធ ផល្លីជាម្ចាស់តារាងបាល់ទះនិងមេការឈ្មោះខ្លឹងបង្កប់ល្បែងសុីសងខាងលើនេះ បានសូកលុយប្រចាំខែឲ្យអាជ្ញាធរខណ្ឌ ចំការមន ទើបអាជ្ញាធរខណ្ឌនេះមិនបង្ក្រាបបនល្បែងដ៏ធំនេះឡើយ។ ប្រជាពលរដ្ឋក្បែរបនល្បែងនេះ បាននិយាយថា ពួកគាត់តឹងទ្រូងនឹងអាជ្ញាធរសង្កាត់បឹងត្របែកខណ្ឌចំការមននេះណាស់ទើបពួកគាត់ទម្លាយព័ត៌មានចេញដល់អ្នកសារព័ត៌មានអោយជួយចុះផ្សាយ ដើម្បីអោយបានដឹងដល់ លោកស្នងការនគរបាលក្រុងភ្នំពេញ និងលោកអភិបាលក្រុងភ្នំពេញនិង លោក ស ខេងផងដើម្បីបង្ក្រាបបនល្បែងនេះជាបន្ទាន់។ ប្រភពព័ត៌មានដដែលទម្លាយអោយដឹងថា៖នៅក្នុងសង្កាត់បឹងត្របែកនេះ អ្នករកសុីទុច្ចរិតបើកបនល្បែងសុីសង ល្មើសច្បាប់មានច្រើនស្កេកស្កះ បាននឹងកំពុងបើកអាជីវកម្មល្មើសច្បាប់ព្រោងព្រាតពាសពេញសង្កាត់ ប៉ុន្តែអាជ្ញាធរនិងអធិការដ្ឋាននគរបាល ខណ្ឌចំការមនមិនព្រមបង្ក្រាបបនល្បែងនេះឡើយ។ការបើកល្បែងសុីសងនៅកណ្តាលរាជធានីរបស់ផ្កាយ៣ វុធ ផល្លីបែបនេះ វាក៏ជាការ ផ្គើននឹងបំរាមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហ៊ុន សែន។ សូមបញ្ជាក់ថាតារាងបង្កប់ល្បែងសុីសងខាងលើនេះ មានមន្ត្រីនគរបាលផ្កាយ៣ គឺលោក វុធ ផល្លីបានធ្វើជាបង្កែកឲ្យឈ្មោះ"ខ្លឹង" ដើម្បីរកផលប្រយោជន៍ឲ្យខ្លួនទៀតផង ទើបមេបនល្បែងឈ្មោះខ្លឹរូបនេះហ៊ានបើកលេងផ្គើននឹងច្បាប់ជាចំហ ។ លោកចៅសង្កាត់បឹងត្របែកមិនទាន់អាចទាក់ទងសុំបំភ្លឺបានទេនៅព្រឹកនេះ ចំណែកលោកមេប៉ុស្តិ៍បឹងត្របែកបានឆ្លើយតបតាមតេឡេក្រាមយ៉ាងខ្លីថា លោកមិនដឹងទេ សូមទាក់ទងខាងលើទៅ។លោក យិន សានអធិការខណ្ឌចំការមន មិនអាចទាក់ទងសម្ភាសបានទេដោយទូរស័ព្ទចូល តែមិនទទួល។រីឯលោកផ្កាយ៣ វុធ ផល្លីវិញបដិសេធមិនអត្ថាធិប្បាយពីរឿងបនល្បែងសុីសងនេះទេ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិន កំពុងល្បីរឿងដាក់មន្រ្តីគយនិងជនសុីវិលប្រមូលលុយតាមផ្លូវ ផ្ទុយនីតិវិធីប្រមូលពន្ធគយ ច្របាច់កអ្នករកសុីម៉ាគែរ! (vojhotnews)
លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជូនទំនិញគេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)
ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)
សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា