ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោក នឹម ផល្លី ប្រធាន​ស្នាក់ការ​គយ​ច្រក​ទន្លេ​ចាម ល្បីឈ្មោះ​កាន់តែខ្លាំង​រឿង​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​!
Sun,10 April 2022 (Time 08:51 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 1009នាក់)

​រយៈពេល​ប៉ុន្មាន​សប្តាហ៍កន្លងទៅនេះករណីលោក នឹម ផល្លី ប្រធាន​ស្នាក់ការ​គយ​និង​រដ្ឋាករ​ច្រក​ទន្លេ​ចាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចេញ​ឈើ​ប្រណីត​តាម​ច្រករបៀង​តា​ដោក និង​ក្រវៀន ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​។

ក៏ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់ឃើញលោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ចាត់វិធានការ​ទៅលើ​មន្ត្រី​ពុករលួយ​ដូចជា​លោក នឹម ផល្លី នៅឡើយ​ទេ​។ ហេតុនេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​រិះគន់ថា វិធានការ​កែទម្រង់​ស៊ីជម្រៅ​របស់​ស្ថាប័នគយ គឺជា​រឿង​ឥតន័យ​ព្រោះ​មន្ត្រី​គយ​នៅ​ច្រកព្រំដែន បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​តាម​អំពើ​ចិត្ត​ដដែល​។

​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​មួយចំនួន​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​លោក នឹម ផល្លី ប្រធាន​ស្នាក់ការ​គយ​និង​រដ្ឋាករ​ច្រក​ទន្លេ​ចាម បាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ ក្នុង​មួយ​យប់ៗ​យ៉ាងហោច ណាស់មានរថយន្តយីឌុប២ទៅ៣គ្រឿងដឹកឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​តា​ដោក ច្រករបៀង​ក្រវៀន ហើយ​លោក នឹម ផល្លី រង់ចាំ​ទទួលផល​ប្រយោជន៍​យ៉ាង​សុខ​ស្រួល​ពី​សំណាក់​ក្រុម​ឈ្មួញ​ម្ចាស់​ឈើ​។ ទន្ទឹមនឹងនេះ​ការដែល​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន គឺមាន​ការឃុបឃិត​ជាមួយ​លោក ងី វីរៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ផងដែរ​។

ភ្នាក់ងារ​គយ​តូចតាច​នៅ​ច្រក​ទន្លេ​ចាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន និង​ច្រករបៀង​ដែល​ខ្លួន​គ្រប់គ្រង គឺ​លោក នឹម ផល្លី ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ថ្មីៗ​នេះ​លោក នឹម ផល្លី ទិញ​វីឡា​ស្កឹមស្កៃ​មួយ​នៅ​តំបន់​បឹង​ស្នោ ខណ្ឌ​ច្បារអំពៅ មានតម្លៃ​រហូតដល់​ទៅ​៧០​ម៉ឺន​ដុល្លារ ហើយ​លុយ​នោះ​ត្រូវបាន​គេ​ដឹងថា ទទួល​ពី​ក្រុម​ឈ្មួញ​ដឹកឈើ​។ បញ្ហា​នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មិនគួរ​មើលរំលង​នោះទេ ហើយ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់​ផងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ករណីចាក់ដីលុបបឹងនៅឃុំទំរីង ស្រុកសណ្តាន់ កំពុងបង្កើតក្តីបារម្ភពីផលប៉ះពាល់ដល់ពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ទុយ សុធារិទិ្ធ៖លើកឡើងថា សមាជិក សមាជិកាទាំងអស់ត្រូវមានឆន្ទះនិងគោរពទៅតាមគោលការណ៍របស់បក្ស ()

ព័ត៌មានគួរចាប់អារម្មណ៍

វិទ្យាល័យស្ទឹងសែន រៀបចំទិវាបរិស្ថានជាតិ បរិស្ថានពិភពលោក និងសំណល់សូន្យ ដើម្បីលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ដឹកនាំកិច្ចប្រជុំដើម្បីរកបញ្ហាប្រឈមនិងធ្វើការដោះស្រាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមការងារគណបក្សខេត្តត្បូងឃ្មុំ ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
189 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
3890 នាក់
ខែនេះ :
14071 នាក់
3 ខែនេះ :
40516 នាក់
សរុប :
825585 នាក់