ថ្ងៃអង្គារ៍ ទី១០ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឧត្តមសេនីយ៏ម្នាក់ មានតួនាទីជាអគ្គនាយករងពន្ធនាគារក្រសួងមហាផ្ទៃ រងការចោទស៊ីដាច់ប្រាក់ប្រមាណ ៧.១០០០ដុល្លារ យកទៅរត់ការចូលក្របខណ្ឌមន្ត្រីនគរបាលជាតិ​ 0966635168 / 012841377
Tue,08 February 2022 (Time 01:49 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 1068នាក់)

ភ្នំពេញ ៖ ការិយាល័យនិពន្ធ សារព័ត៌មាន ក្នុងស្រុកមួយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ទទួលបានពាក្យបណ្តឹង និងឯកសារពាក់ព័ន្ធជាច្រើនច្បាប់ រួមទាំងរូបថតចុងចម្លើយតាមរយៈប្រពន្ធអេឡិចត្រូនិច(តេឡេក្រាម)ដែលភាគីអះអាងថា ជាជនរងគ្រោះ បានដាក់ប្តឹងទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចោទប្រកាន់លោកផ្កាយ៣ម្នាក់ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដោយមានខ្លឹមសារថា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ សុំប្តឹងឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា ភេទប្រុស អាយុ៥១ ឆ្នាំ ស្នាក់នៅផ្ទះលេខ២៤ ផ្លូវលេខ១១៥ ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទ.ឆបោក លើទឹកប្រាក់ចំនួន៧១ ០០០ ដុល្លារអាមេរិក ។

ពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា បានមកប្រើល្បិចអះអាងថា ក្រសួងមហាផ្ទៃត្រូវការជ្រើសរើសក្របខណ្ឌនគរបាលជាតិសម្រាប់ឆ្នាំ២០២០ ជាច្រើននាក់ ដែលខ្លួនមានឋានន្ទរស័ក្តិផ្កាយបីអាចជួយឲ្យចូលក្របខណ្ឌបាន តម្រូវយកប្រាក់ក្នុងម្នាក់ពី១ម៉ឺនដុល្លារអាមេរិកឡើងទៅ ដោយធានាថារយៈពេល២ទៅ ៣ខែ នឹងបានចូលក្របខ័ណ្ឌរដ្ឋ បើមិនបានទេនឹងប្រគល់ប្រាក់គ្រប់ចំនួនវិញ ។

ដោយមានការជឿទុកចិត្តជនរងគ្រោះក៏បានប្រគល់ប្រាក់ចំនួន៧.១០០០ដុល្លារអាមេរិក ឲ្យទៅឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា ដើម្បីឲ្យមនុស្ស៧ នាក់បានចូលក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ។ ប៉ុន្តែក្រោយពេលទទួលបានប្រាក់ហើយ មកដល់បច្ចុប្បន្ននេះឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា មិនបានឲ្យបងប្អូនជនរងគ្រោះចូលក្របខណ្ឌទេ ហើយក៏មិនបានប្រគល់ប្រាក់ឲ្យដើមបណ្តឹងវិញដូចការអះអាងនោះដែរ ថែមទាំងគេចខ្លួនតែម្តង ។

ក្រោយពីមានពាក្យបណ្តឹង នោះហើយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចេញលិខិតកោះហៅឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា លើកទី១ នឹងលើកទី២ ដើម្បីចូលបំភ្លឺលើពាក្យបណ្តឹងរបស់ជនរងគ្រោះ ប៉ុន្តែចុងចម្លើយមិនបានចូលខ្លួនទាំង២លើក តាមការកំណត់នោះឡើយ ។ ហើយពាក្យបណ្តឹងនោះសមត្តកិច្ចនឹងត្រៀមបញ្ជូនទៅតុលាការ បើសិនជាភាគីទាំងពីរមិនអាចដោះស្រាយបញ្ចប់គ្នាបាន នៅចំពោះមុខនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនោះ ។

អ្នកសារព័ត៌មានមិនអាចរកការទំនាក់ទំនងទៅលោកផ្កាយ៣ អគ្គនាយករងពន្ធនាគារក្រសួងមហាផ្ទៃ ដើម្បីស្រាយបំភ្លឺនូវការចោទប្រកាន់នោះបានទេ នាពេលនេះ ព្រោះទូរស័ព្ទមិនអាចទំនាក់ទំនងបាន៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំបូកសរុបលទ្ធផលរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្រយ៉ូវ និងពិធីទទួលសមាជិកថ្មីចំនួន 400 នាក់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សំ សុវណ្ណារិទ្ធ អង្គុយចាំរាប់ក្បាលឡានតាមការ កំណត់យកលុយមិនញញើតអង្គភាពប្រឆាំងអំពើពលរលួយ កំពុងក្ដោបសេដ្ឋកិច្ចក្រៅប្រព័ន្ធច្បាប់ពង្រាយជនស៊ីវិលគ្រប់ច្រកល្ហក តាមច្រកទ្វារព្រំដែននានា ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ការគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយក្នុងពិស័យព័ត៌មាន ជាកត្តាសំខាន់សម្រាប់អ្នកសារព័ត៌មាន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
67 នាក់
ម្សិលមិញ :
484 នាក់
សប្តាហ៍នេះ :
3151 នាក់
ខែនេះ :
14378 នាក់
3 ខែនេះ :
46387 នាក់
សរុប :
774884 នាក់