ថ្ងៃអង្គារ៍ ទី១០ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
វាមិនមែនជាពេលដ៏ល្អសម្រាប់បឹងទន្លេ ឆ្មា ក្នុងការទាក់ទាញអារម្មណ៍ភ្ញៀវជាតិ និងអន្តរជាតិនោះទេខណៈ លោក ខេត្ត កំពង់ធំ !......
Fri,04 February 2022 (Time 03:11 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 912នាក់)

04/02/2022

កំពង់ធំ : បឹងទន្លេឆ្មាគឺជាតំបន់សត្វស្លាប និងជីវៈចម្រុះគ្រប់ប្រភេទរួមទាំងហ្វូងមច្ឆាតូចធំនៅលើទឹកដីខេត្តកំពង់ធំ ដែលសព្វថ្ងៃបាននិងកំពុងក្លាយជាគោលដៅទេសចរណ៍នឹងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិផងដែរបន្ទាប់ពីប្រាសាទសំបូរព្រៃគុក។

ទោះបីជាយ៉ាងណាក្តីកន្លងមកនេះមានការផ្សព្វផ្សាយជាច្រើនពាក់ព័ន្ធទៅលើបទល្មើសនេសាទដែលកំពុងតែសារាចរយ៉ាងសស្រាក់សស្រាំលើផ្ទៃបឹងទន្លេឆ្មា ហើយដែលបានប្រព្រឹត្តទៅយ៉ាងរលូនផងដែរ។

បើតាមការឲ្យដឹងរបស់ភ្នាក់ងារព័ត៌មានរបស់ (vojhotnews )បានឲ្យដឹងថា: បច្ចុប្បន្នបទល្មើសនេសាទនៃ បឹងទន្លេឆ្មា មិនមានការថយចុះនោះទេ ពោល: មានតែការរីករាលដាលដូចផ្សិត ពីមួយថ្ងៃ ទៅមួយថ្ងៃយ៉ាងអនាធិបតេយ្យថែមទៀត។

ប្រភពព័ត៌មានមួយចំនួនទៀតបានឲ្យដឹងទៀតថា: បទល្មើសនេសាទលើផ្ទៃទន្លេឆ្មា ប្រព្រឹត្តទៅយ៉ាងអនាធិបតេយ្យដោយមិនឃើញមានការបង្ក្រាបសោះឡើយ ប្រហែលជាជំនាញជលផលដែលប្រចាំការទីនោះ មើលមិនឃើញ ឬត្រូវមន្តសណ្តំ ក្រាស់ក្រែល ហើយបានសើមមាត់ សើម.ក មិនតិចទេមើលទៅ ទើបបានជាមើលមិនឃើញសាច់រ៉ាវរាប់រយម៉ែត្រជុំវិញបឹងទន្លេឆ្មាដូច្នេះ។

ប្រភពមួយចំនួនទៀតបានបង្ហើបខ្សឹបឲ្យដឹងផងដែរថា: នាយសង្កាត់ជលផលដែលប្រចាំការនៅ ទន្លេឆ្មា រួមទាំងមន្ត្រីក្រោមឱវាទមិនខ្វល់ នឹង ការអភិរក្សឬវិនាសកម្ម ហិនហោច មច្ឆាជាតិ តូចធំនោះទេ សំខាន់ឲ្យតែបានប្រាក់ដាក់ហោប៉ៅជាការស្រេច។មិនតែប៉ុណ្ណោះបើរាល់បទល្មើសជុំវិញបឹងទន្លេឆ្មាវិញ បើមិនមានការអនុញ្ញាត ពីលោកនាយសង្កាត់ជលផលនោះទេ គឺ ប្រាកដជាមានវិធានការក្តៅគគុកហើយ។

មិនតែប៉ុណ្ណោះសោតមហាជនមួយចំនួនទៀតលើកឡើងចំៗថា: ចាប់តាំងពីលោក ហួន សុផល នាយសង្កាត់ជលផល ពាមបាង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ឡើងមកទទួលតំណែងកាន់កាប់តំបន់អភិរក្សបឹងទន្លេឆ្មា មកមិនឃើញរូបលោកមានការអើបពើ និង ការបង្ក្រាបបទល្មើសនេសាទទាល់តែសោះ ហើយបែរជាឃើញតែសាច់រ៉ាវក្រឡាញឹករាប់រយម៉ែត្រជុំវិញបឹងទន្លេឆ្មា កាន់តែសរាចរ យ៉ាងរលួយពេញផ្ទៃទឹកទឹកទៅវិញ។ដោយហេតុបែបនេះហើយមហាជនមួយចំនួនទៀតដាក់ការសង្ស័យថា: មានការបើកភ្លើងខៀវដល់បទល្មើសនេសាទនៃបឹងទន្លេឆ្មា។

ប្រភពព័ត៌មានមួយចំនួនទៀតបានប្រាប់ភ្នាក់ងារព័ត៌មានរបស់អង្គភាពគេហទំព័រ( www.vojhotnews.com) ឲ្យដឹងបន្ថែមទៀតថា: ក្នុងមួយរដូវប្រាំងដល់វស្សា លោក ហួន សុផល នាយសង្កាត់ជលផលពាមបាង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ សំងំប្រមូលលុយពីបទល្មើសនេសាទមិនតិចលាននោះទេរហូតដល់រដូវប្រាំងនេះ។

គួរំលឹកបន្តិចផងដែរថា បឹងទន្លេឆ្មារគ្របដណ្ដប់ទៅដោយផ្ទៃដីប្រមាណ 400ហិកតា មានបណ្ដាញជាប់គ្នាជាមួយចរន្តទឹក បឹងខ្លា មានព្រៃលិចទឹក ប្រព័ន្ធជីវៈចម្រុះ យ៉ាងសំបូរបែប រួមទាំងហ្វូងសត្វស្លាបរស់នៅរកចំណីទីនោះបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ប្រណិតទៀតផង។

អង្គភាពសារព័ត៌មាននិងគេហទំព័រ (www.vojhotnews.com)រងចាំការបកស្រាយគ្រប់សាមីអង្គពាក់ព័ន្ធនឹងករណីខាងលើរៀងរាល់ម៉ោងធ្វើការ។

(មាន ត)
ដោយ: សហការី

ព័ត៌មានគួរចាប់អារម្មណ៍

សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំបូកសរុបលទ្ធផលរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្រយ៉ូវ និងពិធីទទួលសមាជិកថ្មីចំនួន 400 នាក់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សំ សុវណ្ណារិទ្ធ អង្គុយចាំរាប់ក្បាលឡានតាមការ កំណត់យកលុយមិនញញើតអង្គភាពប្រឆាំងអំពើពលរលួយ កំពុងក្ដោបសេដ្ឋកិច្ចក្រៅប្រព័ន្ធច្បាប់ពង្រាយជនស៊ីវិលគ្រប់ច្រកល្ហក តាមច្រកទ្វារព្រំដែននានា ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ការគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយក្នុងពិស័យព័ត៌មាន ជាកត្តាសំខាន់សម្រាប់អ្នកសារព័ត៌មាន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
62 នាក់
ម្សិលមិញ :
484 នាក់
សប្តាហ៍នេះ :
3146 នាក់
ខែនេះ :
14373 នាក់
3 ខែនេះ :
46382 នាក់
សរុប :
774879 នាក់