យោងតាមសេចក្តីរាយការណ៍ពីមន្ត្រីនៅច្រកព្រំដែនអូរយ៉ាដាវ ក្នុងខេត្ត រតន:គិរី បានឲ្យដឹងថានៅពេលនេះក្រុមមន្ត្រីនៃអាជ្ញាធរ ខេត្តរតនគិរី រួមទាំងលោក ញ៉ែម សំអឿនអភិបាលខេត្តផង បានឃុបឃិតជាមួយមេឈ្មួញរកសុីឈើខុសច្បាប់ឈ្មោះ ហ៊ូវ ជីវ៉ៃ និងបក្ខពួក ឈ្មោះ ណាប់ វណ្ណះហើយអាជ្ញាធរខេត្តនេះ មានទាំងមេប៉េអឹមខេត្ត រតនគិរី លោក ថាវ យ៉េន និងលោក សាយ ចំរើន មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ "អូរយ៉ាដាវ" និងមន្ត្រីជំនាញជាច្រើននាក់ទៀតនៅក្នុងខេត្តសុទ្ធតែបានទទួលលុយរាប់មុឺនដុល្លារពីឈ្មួញឈើ ឈ្មោះ ហ៊ូវ ជីវ៉ៃ និងឈ្មោះ ណាប់ វណ្ណះ ដែលពួកគេទាំងពីរនាក់ក៏ជាមន្ត្រីប៉េអឹម ខេត្ត រតនគិរីផងដែរ ជាថ្នូរនឹងការរកសុីឈើខុសច្បាប់និងដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសយួន។នៅពេលនេះ មានសេចក្តីរាយការណ៏ពីខេត្ត រតនគិរីមកថា មេឈ្មួញឈើ ឈ្មោះ ហ៊ូវ ជីវ៉ៃ និង ឈ្មោះ ណាប់ វណ្ណះ កំពុងចាប់ផ្ដើមធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី ចំនួន០៦ រថយន្តសាំយ៉ុង ជារៀងរាល់យប់ចាប់តាំងពី ថ្ងៃទី៣ ខែ កុម្ភះ ឆ្នាំ២០២២ មករហូតដល់ថ្ងៃនេះ ។ ប៉ុន្តែអាជ្ញាធរខេត្តរតន:គិរីគ្រប់ជាន់ថ្នាក់ មិនហ៊ានបង្រ្កាបឡើយដោយបណ្តោយឲ្យមេឈ្មួញឈើ ហ៊ូវ ជីវ៉ៃនិងបក្ខពួកធ្វើសកម្មភាពដឹកជញ្ជូនឈើយកទៅលក់នៅស្រុកយួនយ៉ាងគឃ្លើននឹងបទបញ្ជារបស់នាយករដ្ឋមន្ត្រី ហ៊ុន សែនដែលដាក់ចេញឲ្យលប់បំបាត់បទល្មើសព្រៃឈើនៅទូទាំងប្រទេសនាពេលកន្លងមក។ លោក សាយ ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៏ច្រកទ្វារអន្តរជាតិ "អូរយ៉ាដាវ" ទើបតែងតាំងថ្មីដោយ លោក ញ៉ែម សំអឿន អភិបាលខេត្ត រតន:គិរីថ្មី និងលោក កែវ តាយ នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានឃុបឃិតជាមួយមេឈ្មួញរកសុីឈើដុះស្លែរឈ្មោះ ហ៊ូវ ជីវ៉ៃ និងឈ្មោះ ណាប់ វណ្ណះដែលជាមន្ត្រីកងរាជអាវុធហត្ថខេត្ត រតន:គិរី បន្តសកម្មភាព ដឹកជញ្ជូនឈើ ទៅស្រុកយួន យ៉ាងរលូន ព្រោះអាងមានខ្នងបង្អែករឹងមាំខ្លាំងនៅក្នុងខេត្តរតនគិរី ដែលមានលោក ញ៉ែម សំអឿន ជាចៅហ្វាយខេត្តថ្មី និងលោក ថាវ យ៉េនជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីនិងបានសូកលុយរាប់មុឺនដុល្លារ ដល់ក្រុមមន្ត្រីអាជ្ញាធរខេត្ត រតនគិរីទាំងមួល។ ថ្មីៗនេះ លោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតន:គិរី និងលោក យិន ចំណានស្នងការនគរបាលខេត្តរតន:គិរី បានរក្សាភាពស្ងៀមស្ងាត់ ហើយមិនហ៊ានបង្រ្កាបមេឈ្មួញឈើហ៊ូវ ជីវ៉ៃនិង ណាប់ វណ្ណះ ខាងលើនេះទេដោយមន្ត្រីសមត្ថកិច្ចទាំង២រូបនេះទទួលបានផលប្រយោជន៏ពីឈ្មួញឈើទាំង២នាក់។ តាមប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតន:គិរី បានបង្ហើបប្រាប់ឲ្យដឹងថា ចាប់តាំងពី ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២ រហូតមកដល់ ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២២ នេះ លោក សាយ ចំរើន នាយប៉ុស្តិ៍ និងលោក កែវ តាយ នាយរងប៉ុស្តិ៍ នគរបាល អន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និង លោក ថាវ យ៉េន មេប៉េអឹមខេត្ត បានបើកដៃឲ្យឈ្មួញឈ្មោះ ណាប់ វណ្ណះ និងមេឈ្មួញ ហ៊ូវ ជីវ៉ៃ ដឹកជញ្ជូនឈើប្រណីតៗចេញទៅស្រុកយួន យ៉ាងពេញបន្ទុក ដោយមិនញញើតកណ្តាប់ដៃដែករបស់នាយករដ្ឋមន្ត្រី ហ៊ុន សែននិងច្បាប់នៃអាណាចក្រកម្ពុជាឡើយ ។ ទោះបីជាមានការដឹកជញ្ជូនឈើចេញទៅលក់នៅស្រុកយួនដូចហែរកឋិនតាមច្រកទ្វារអន្តរជាតិ "អូរយ៉ាដាវ" ក៏ដោយក៏ លោក ញ៉ែម សំអឿន អភិបាលខេត្ត រតនគិរី លោក ថាវ យ៉េន មេប៉េអឹមខេត្ត និង លោក សាយ ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានរក្សាភាពស្ងៀមស្ងាត់ចាំយកតែលុយស្រួសៗ ពីមេឈ្មួញឈើ ហ៊ូវ ជីវ៉ៃ និង លោក ណាប់ វណ្ណះ ដោយមិនខ្វល់ពីចំណាញ់ច្បាប់អ្វីទាំងអស់។ ជុំវិញនឹងបញ្ហាខាងលើនេះ មហាជនសូមអំពាវនាវ ដល់នាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនិងធនធានធម្មជាតិ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់លើមេឈ្មួញឈើទាំង២នាក់និងក្រុមមន្ត្រីសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត ពីព្រោះសមត្ថកិច្ច នៅខេត្ត រតនគិរី និងច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានឃុបឃិតគ្នាបើកដៃនិងផ្តល់សិទ្ធផ្តាច់មុខឲ្យមេឈ្មួញឈើ ឈ្មោះ ហ៊ូវ ជីវ៉ៃ និង ណាប់ វណ្ណះ ព្រមទាំងបក្ខពួកដឹកជញ្ជូនឈើប្រណីតចេញទៅស្រុកយួនតាមអំពើចិត្ត។ ជាងនេះទៅទៀត តាមប្រភពខ្លះ បានឲ្យដឹងថា លោក សាយ ចំរើន និងលោក កែវ តាយ អាងតែមានខ្នងបង្អែក ដ៏រឹងមាំ នៅក្នុងសាលាខេត្ត រតនគិរី និងក្នុងអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ទើបហ៊ានបើកដៃ ឲ្យឈ្មួញដឹកជញ្ជូនឈើ ទៅស្រុកយួន តាមច្រកព្រំដែនអូរយ៉ាដាវ ដែលខ្លួនកុំពុងគ្រប់គ្រងគ្មានញញើតច្បាប់បែបនេះ ហើយទទួលប្រាក់សំណូកពីមេឈ្មួញឈើ ឈ្មោះ ហ៊ូវ ជីវ៉ៃ និង ណាប់ វណ្ណះ។សារព័ត៏មាន ស្នើឲ្យថ្នាក់ដឹកនាំរដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ស ខេង និងលោក វែង ខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម លោក សៅ សុខ ខា PM និង លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍កុំ មើលរំលងបញ្ហាដឹកជញ្ជូនឈើដូចហែរកឋិនទៅស្រុកយួនរបស់ឈ្មោះ ហ៊ូវ ជីវ៉ៃ និងឈ្មោះ ណាប់ វណ្ណះ ព្រមទាំងមន្ត្រី នគរបាលប្រចាំការនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងអភិបាលខេត្តរតនគិរីដែលជាអ្នកបើកដៃឲ្យឈ្មួញនេះផង? ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុក សុផល រងការរិះគន់ពីមហាជនប្រព្រឹត្តអំពើពុករលួយខ្លាំងជាងអតីតលោក ប៊ុន សេរី ទ្វេដង?ជានាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ? (vojhotnews)
មេឈ្មួញមហិមា មិនក្រែងនឹងច្បាប់ឈ្មោះ សុខ សំបូរ កំពុងបង្ករព្យុះភ្លៀង បង្កបទល្មើសនេសាទ (vojhotnews)
លោក នូ សុីថា បានធ្វើឲ្យរំជើបរំជួលដូចPresident Donald Trumpបញ្ហាចុះបង្រាប និងប្រមូលពន្ធដល់ក្រុមអ្នករកស៊ីតូចធំទូទាំងប្រទេសចំពោះវិធានការថ្មី (vojhotnews)
មេឈ្មួញធំៗ ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង ដឹកជញ្ជូនទំនិញគ្រប់ប្រភេទ បង់ពន្ធមិនគ្រប់ ឃុបឃិតជាមួយ លោក មួង ដារ៉ា ប្រធានការិយាល័យគយខេត្តព្រៃវែង ប្រេីជន សុីវិល និងមន្ត្រីគយចាំអង្គុយរាប់ក្បាលឡាន ឲ្យចូលបង់លុយតាមការកំណត់ (vojhotnews)
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) និងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា