លោក អ៊ុក សីហា ឧត្តមនាវីឯក ជាមេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្របានចោទប្រកាន់លោកឧកញ៉ា តែ តតាំងប៉ប្រធានសម្ព័ន្ធសមាគមន៏ សហគ្រាសធន់តូចនិងមធ្យម កម្ពុជា ថាបានឃុបឃិតគ្នាលួចធ្វើបណ្ណកម្មសិទ្ធិរំលលោភយកដីគ្រួសារកងទ័ពជាង១០០ហិកតា ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ការចោទប្រកាន់នេះ បានធ្វើឡើងបន្ទាប់ពីលោក អ៊ុក សីហា និងភរិយា លោក ស្រី ដាញ់ ផល្លី តំណាងឲ្យកងទ័ពជើងទឹកបានចាញ់ក្តីលោកឧកញ៉ា តែ តាំងប៉ ក្នុងប្រព័ន្ធតុលាការកម្ពុជាទាំង៣ថ្នាក់ គឺសាលាដំបូង សាលាឧទ្ធរណ៏ និងតុលាការកំពូលនាពេលថ្មីៗនេះ។បន្ទាប់ពីចាញ់ក្តីភ្លាមៗ គណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ កាលពីថ្ងៃទី១៤ ខែកុម្ភៈនេះបានចេញលិខិតបំភ្លឺមួយទៅលោកឧកញ៉ា តែ តាំងប៉ ដោយអះអាងថា ដីទំហំ១២០ ហិកតា ស្ថិតនៅភូមិអុង ឃុំរាម ជាដីស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិ ដែលបានប្រគល់ឱ្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រគ្រប់គ្រងទុកសម្រាប់សាងសង់ជុំរុំជម្រកទ័ព ធ្វើការអភិវឌ្ឍ និងទុកចែកជូនគ្រួសារកងទ័ព ប៉ុន្តែត្រូវបានលោកឧកញ៉ា តែ តាំងប៉ ឃុបឃិតគ្នាលួចធ្វើបណ្ណកម្មសិទ្ធិលើដីទំហំ១២០ហិកតាដោយខុសច្បាប់តាំងពីឆ្នាំ១៩៩៧។សេចក្ដីបំភ្លឺនេះបន្តថា លោក តែ តាំងប៉ បានលួចធ្វើបណ្ណកម្មសិទ្ធិស្ងាត់ៗ ដោយពុំមានការដឹងឮពីកងទ័ពជើងទឹក និងក្រសួងការពារជាតិឡើយ ហើយថ្ងៃខែឆ្នាំនៃការចុះអង្កេតដី និងការចេញបណ្ណកម្មសិទ្ធិនោះទៀត ក៏មានភាពមិនប្រក្រតីជាច្រើន។គណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ បន្ថែមថា រាល់ការទិញលក់ដីចំនួន១០៣ហិកតា និង១៧ហិកតា ក្នុងតំបន់នោះរបស់លោក តែ តាំងប៉ គឺគ្មានបុគ្គលឬនាយទាហានរូបណាមួយមានសិទ្ធិអំណាចលក់ទិញបានឡើយ។សេចក្ដីបំភ្លឺដដែលបញ្ជាក់ទៀតថា ករណីលោក តែ តាំងប៉ ចោទប្រកាន់ទៅលើមេបញ្ជាការរងកងទ័ពជើងទឹកនិងជា មេបញ្ជការមូលដ្ឋានសមុទ្រ លោក អ៊ុក សីហា ថាបានឯកភាពដឹងឮលើការទិញលក់ដី១០៣ហិកតា និង១៧ហិកតា ដោយទទួលប្រាក់មួយចំនួននោះ ជារឿងមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់ ព្រមទាំងមានបំណងបង្កាច់បង្ខូចកិត្តិយសនិងកេរ្តិ៍ឈ្មោះលោកមេបញ្ជាការមូលដ្ឋានសមុទ្រ ក៏ដូចជាកងទ័ពជើងទឹកទាំងមូល។បើតាមសេចក្ដីបំភ្លឺនេះ ចាប់តាំងពីលោក តែ តាំងប៉ បានមកឃុបឃិតគ្នាទិញលក់និងធ្វើបណ្ណកម្មសិទ្ធិលើដីកំពុងមានជម្លោះនោះមក គឺតែងតែបានបង្កទំនាស់ដោយប្ដឹងទ័ពទៅតុលាការ ផ្សព្វផ្សាយព័ត៌មានមិនពិតផ្សេងៗ និងបង្កើតបញ្ហាជាច្រើនមិនចេះចប់មិនចេះហើយ ដូចជា ការបិទផ្លូវសាធារណៈ និងបង្ខំឱ្យអាជ្ញាធរមូលដ្ឋានជួយក្លែងឯកសារស្ដីពីកសាងឬជួសជុលផ្សេងៗជាដើម។លិខិតបន្ថែមថា៖ «ទិដ្ឋភាព និងសកម្មភាពយ៉ាងគឃ្លើនក្នុងចេតនាទុច្ចរិតបែបនេះ គណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ សូមព្រមានដល់បុគ្គលទាំងឡាយណាដែលបានមកឃុបឃិតរំលោភបំពានទិញលក់ លួចធ្វើបណ្ណកម្មសិទ្ធិលើដីតំបន់នេះ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ និងត្រូវប្រគល់ដីឱ្យមករដ្ឋ ឬក្រសួងការពារជាតិវិញ»។គណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ បានទាមទារឱ្យលោកឧកញ៉ា តែ តាំងប៉ ប្រគល់ដី១២០ហិកតា ជូនរដ្ឋឬក្រសួងការពារជាតិវិញ ហើយបានព្រមានចាត់វិធានការចំពោះបុគ្គលទាំងឡាយណាបានឃុបឃិតគ្នាទិញលក់និងចេញបណ្ណកម្មសិទ្ធិដីធ្លីនៅតំបន់នោះផងដែរ។ប្រធានគណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ លោកឧត្ដមនាវីទោ ម៉ី ឌីណា បន្ថែមលើសេចក្ដីបំភ្លឺនេះថា ករណីនេះ កងទ័ពនឹងប្ដឹងទៅថ្នាក់លើបន្តទៀត ក្រោយចាញ់ក្ដីនៅតុលាការកំពូលថ្មីៗនេះ។លោកបន្ថែមថា៖ «ព្រោះអីយើងជាកងកម្លាំងប្ដឹងទៅតុលាការ វាមិនមានប្រសិទ្ធភាពសោះ ដោយសារគាត់មិនបានចាត់ការទៅតាមអ្វីដែលយើងប្ដឹងទេ ព្រោះកម្រិតជីវភាពរបស់កងទ័ពមានលុយណាយកទៅឱ្យគេដូចលោកឧកញ៉ា តែ តាំងប៉ ហ្នឹង! គាត់មានលុយ គាត់យកលុយទៅទិញទឹកចិត្តគេបានទាំងអស់ហ្នឹង។ ហើយរឿងនេះអយុត្តិធម៌សម្រាប់ពួកខ្ញុំណាស់ អ៊ីចឹងយើងនឹងបន្តទៅថ្នាក់ដឹកនាំកំពូលហើយ»។លោកឧកញ៉ា តែ តាំងប៉ និងប្រធានសម្ព័ន្ធសមាគមសហគ្រាសខ្នាតតូច និងមធ្យម សុំមិនឆ្លើយតបពាក់ព័ន្ធករណីនេះទេ។ ប៉ុន្តែបើយោងតាមលិខិតបំភ្លឺរបស់លោកកាលពីថ្ងៃទី១១ ខែកុម្ភៈ ឱ្យដឹងថា កាលពីឆ្នាំ១៩៩៧ លោកបានទិញដី១០៣ហិកតាពីលោក ងួន យោង ដែលកាលនោះជាមេបញ្ជាការរងអង្គភាពមូលដ្ឋានកងទ័ពជើងទឹករាម និងមានការឯកភាពពីមេបញ្ជាការអង្គភាពកងទ័ពជើងទឹករាម លោក អ៊ុក សីហា និងបានចុះបញ្ជីនៅសុរិយោដីខេត្តត្រឹមត្រូវស្របច្បាប់ទៀតផង។ចំណែកនៅឆ្នាំ២០០៧ លោកបានទិញដី១៧ហិកតាបន្ថែមទៀតពីអង្គភាពមូលដ្ឋានកងទ័ពជើងទឹករាម និងបានស្នើសុំធ្វើបណ្ណកម្មសិទ្ធិដោយមានការបញ្ជាក់ពីឈ្មោះ ហ៊ីង ពុធដារ៉ា ជាតំណាងមេបញ្ជាការដ្ឋានកងទ័ពជើងទឹកនៅឆ្នាំដដែលនេះផងដែរ។លិខិតបំភ្លឺដដែលនេះបន្តថា ក្រោយទិញរួច បុគ្គលឈ្មោះ ដាញ់ ផល្លី និងស្វាមីឈ្មោះ អ៊ុក សីហា បានបញ្ជាកម្លាំងទាហានឱ្យធ្វើសកម្មភាពឈូសឆាយលើដីនោះវិញជាបន្តបន្ទាប់ និងបានប្ដឹងលោក តែ តាំងប៉ ទៅតុលាការថែមទៀត ប៉ុន្តែត្រូវតុលាការថ្នាក់ទាបរហូតដល់តុលាការកំពូល សម្រេចឱ្យលោក តែ តាំងប៉ ឈ្នះក្ដីរហូត។លិខិតបំភ្លឺនេះបន្ថែមថា បើទោះបីជាតុលាការគ្រប់ជាន់ថ្នាក់កាត់ឱ្យលោក តែ តាំងប៉ ឈ្នះក៏ដោយ ប៉ុន្តែអ្នកស្រី ដាញ់ ផល្លី ដែលជាប្រពន្ធលោក អ៊ុក សីហា មិនព្រមអនុវត្តតាមសេចក្ដីសម្រេចរបស់តុលាការឡើយ ហើយបានបញ្ជាឱ្យមន្ត្រីក្រោមឱវាទទៅឈូសឆាយនៅលើដីរបស់លោក តែ តាំងប៉ ចំនួន៤បណ្ណថែមទៀត ដោយអះអាងថា ជាដីរបស់ខ្លួន។មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា តាមនីតិវិធី កាលណាតុលាការកំពូលចេញសេចក្ដីសម្រេចហើយ គឺជាការសម្រេចចុងក្រោយ ហើយភាគីជម្លោះដែលចាញ់ក្ដី និងមិនពេញចិត្តចំពោះសេចក្ដីសម្រេចនេះ អាចប្ដឹងទៅក្រុមប្រឹក្សានៃអង្គចៅក្រម ឬក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ដើម្បីសុំការបកស្រាយច្បាប់ឱ្យបានត្រឹមត្រូវ។មន្ត្រីសិទ្ធិមនុស្សរូបនេះមើលឃើញថា ការចេញបណ្ណកម្មសិទ្ធិនាពេលកន្លងមកមានភាពមិនប្រក្រតីជាច្រើន ដោយសារការឃុបឃិតគ្នា និងការប្រព្រឹត្តអំពើពុករលួយ ដោយភាគច្រើនពីសំណាក់អ្នកមានលុយមានអំណាច ដែលតែងតែមានបណ្ណកម្មសិទ្ធិជាន់លើដីពលរដ្ឋ ដែលបញ្ហានេះបានបង្កឱ្យពលរដ្ឋក្រីក្រជួបបញ្ហាជាខ្លាំង។លោកបន្ថែមថា៖ «បើវាមានសេចក្ដីសម្រេចពីតុលាការកំពូលហើយ អាហ្នឹងវាជាការសម្រេចចុងក្រោយនៃសំណុំរឿងហ្នឹង អ៊ីចឹងមានតែប្ដឹងទៅអង្គចៅក្រម ឬក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ដើម្បីសុំការបកស្រាយច្បាប់ហ្នឹងទេ។ បើថាទៅអន្តរាគមន៍ពីខាងរដ្ឋាភិបាលឱ្យដោះស្រាយវិញ វាដូចជាចម្លែកពីព្រោះនៅស្រុកយើង នីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការហ្នឹង គឺចែកដាច់ៗពីគ្នា»។ភ្លាមៗនេះ សមាគមសហពន្ធ័អ្នកសារព័ត៏មានកម្ពុជាអង្កេតការពិត មិនអាចទាក់ទង លោក ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្របានទេ។ ចំណែក លោកឧកញ៉ា តែ តាំងប៉សុំមិនធ្វើអត្ថាធិប្បាយរឿងនេះទៀតទេ ពីព្រោះតុលាការគ្រប់ថ្នាក់ឲ្យលោក ឈ្នះក្តីនេះហើយ ថាតើរដ្ឋមន្រ្តី ទៀ បាញ់ មានចំណាត់ការយ៉ាងណាទៅក្រុមប្រឹក្សានៃអង្អចៅក្រម និងនីតិប្រតិបត្តិ?៕សូមរង់ចាំភាគបន្ត
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុក សុផល រងការរិះគន់ពីមហាជនប្រព្រឹត្តអំពើពុករលួយខ្លាំងជាងអតីតលោក ប៊ុន សេរី ទ្វេដង?ជានាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ? (vojhotnews)
មេឈ្មួញមហិមា មិនក្រែងនឹងច្បាប់ឈ្មោះ សុខ សំបូរ កំពុងបង្ករព្យុះភ្លៀង បង្កបទល្មើសនេសាទ (vojhotnews)
លោក នូ សុីថា បានធ្វើឲ្យរំជើបរំជួលដូចPresident Donald Trumpបញ្ហាចុះបង្រាប និងប្រមូលពន្ធដល់ក្រុមអ្នករកស៊ីតូចធំទូទាំងប្រទេសចំពោះវិធានការថ្មី (vojhotnews)
មេឈ្មួញធំៗ ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង ដឹកជញ្ជូនទំនិញគ្រប់ប្រភេទ បង់ពន្ធមិនគ្រប់ ឃុបឃិតជាមួយ លោក មួង ដារ៉ា ប្រធានការិយាល័យគយខេត្តព្រៃវែង ប្រេីជន សុីវិល និងមន្ត្រីគយចាំអង្គុយរាប់ក្បាលឡាន ឲ្យចូលបង់លុយតាមការកំណត់ (vojhotnews)
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) និងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា