ព្រះវិហារ: ដូចធ្លាប់ដឹងរួចមកហើយថា: កន្លងមកមានព័ត៌មានជាច្រើនដែលផ្សព្វផ្សាយតាមរយៈ វិទ្យុ គេហទំព័រការផ្សព្វផ្សាយតាមប្រព័ន្ធមួយចំនួនផ្សេងទៀតបានឲ្យដឹងថា: ការឈូសឆាយ ការដុត រុករាន ទន្ទ្រានកាន់កាប់ដីព្រៃ ធ្វើជាកម្មសិទ្ធិ ការទិញលក់ដីរដ្ឋ និងការបញ្ជាក់ការទិញលក់ដីរដ្ឋ ជាទង្វើផ្ទុយនឹងច្បាប់។ ទោះបីជាយ៉ាងណាក្តី យើងអង្កេតឃើញថា: ជារៀងរាល់ថ្ងៃ មិនថាតំបន់មួយចំនួនផ្សេងទៀត ក៏នៅតែមានជនឆ្លៀតឱកាសដែលអគតិ មិនខ្លាចរអាផ្ទុយនឹងច្បាប់ដែលចែងជាធរមានតែងតែធ្វើការរំលោភទន្ទ្រានយកជារឿយៗផងដែរ។ ម្យ៉ាងទៀតសោតថ្មីៗនេះប្រភពព័ត៌មានបានប្រាប់ឱ្យដឹងដែរថា: ឈ្មោះកូ ដែលជាក្មួយរបស់ ឈ្មោះចែត បច្ចុប្បន្ន រស់នៅភូមិកេរ្តិ៍ ឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារបានកំពុងតែធ្វើការឈូសឆាយដីយ៉ាងសកម្មចំណុចភូមិសាស្រ្ត សំព្រៀង ឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារ។ ប្រភពរាយការណ៍ឲ្យដឹងទៀតថា ឈ្មោះកូ ដែលជាក្មួយរបស់ ឈ្មោះចែត រូបនេះបានធ្វើការឈូសឆាយដីទន្ទ្រានយកមិនថាឯកជនឬរដ្ឋជារៀងរាល់ថ្ងៃខួបប្រាំងខួបវស្សាទំនោរប្រហែលជាមានខ្នង ឬខ្សែក្រាស់ហើយ ឬក៏មានអ្នកមានឈ្មោះតួនាទីមានអំណាចនៅពីក្រោយខ្នងហើយ ទើបបុគ្គលរូបនេះធ្វើឈូសឆាយដីជារៀងរាល់ថ្ងៃមិនរអានឹងច្បាប់ឬកោតខ្លាចអាជ្ញាធរសមត្ថកិច្ចរូបណាបន្តិចឡើយ។ ប្រភពមួយចំនួនទៀតក៏បានឲ្យដឹងដែរថា: ពេលខ្លះបុគ្គលឈ្មោះកូ ដែលជាក្មួយរបស់ ឈ្មោះចែត ដែលមានទីលំនៅខាងលើរូបនេះ ពេលខ្លះស៊ីឈ្នួលឈូសឆាយទន្ទ្រានដីឲ្យគេ ពេលខ្លះឈូសឆាយទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនផងដែរ។ ប្រភពដ៍ដែលបានបន្តឲ្យដឹងទៀតដែរថា: ទោះបីជាយ៉ាងណាក្តីក៏បុគ្គលខាងលើរូបនេះនៅតែធ្វើការឈូសឆាយទន្ទ្រានដីដោយមិនខ្វល់ ឬកោតខ្លាចអាជ្ញាធរមានសមត្ថកិច្ចឬក៏ជំនាញពាក់ព័ន្ធបន្តិចទាល់តែសោះ ហើយហាក់បីដូចជាពាក់អាវស្បែកខ្លា អាងអំណាចទឹកប្រាក់ឬខ្នងដែលមានយសសក្កិ ឬក៏ត្រូវដងត្រូវផ្លែជាមួយមន្ត្រីមានជំនាញឬសមត្ថកិច្ចរូបណាហើយមើលទៅ?ទើបបានជាបណ្តែតបណ្ដោយឲ្យបុគ្គលខាងលើរូបនេះធ្វើការឈូសឆាយដីបានដោយរលូនបែបនេះ? ប្រភពមួយចំនួនទៀតបានបង្ហើបឱ្យដឹងផងដែរថា: បើសិនជាបុគ្គលសាមញ្ញដែលមានត្រាក់ទ័រ ធ្វើការឈូសឆាយដីខ្លួនឯងផ្ទាល់បន្តិចបន្តួចវិញបើសិនតែដីនោះខុសច្បាប់ឬពាក់ព័ន្ធនឹងតំបន់អភិរក្សវិញស្ទើរតែមិនបាន 5 នាទីផងត្រូវបានជំនាញមានសមត្ថកិច្ចចាប់អូសទាំងម្ចាស់យកភ្លាមៗតែម្ដងមិនបណ្ដោយដូចជាបុគ្គលខាងលើបាននោះទេ។ មហាជនរួមនិងប្រជាពលរដ្ឋមួយចំនួនទៀតធ្វើការរិះគន់ចំៗថាប្រហែលជាមានសមត្ថកិច្ចក៏ដូចជាមន្ត្រីមានជំនាញនៅក្នុងស្រុករវៀង បានសើមមាត់សើម.ក.ឬលាភសក្ការៈ យកប្រាក់ដាក់ក្នុងហោប៉ៅហើយ ទើបបានជាបិទភ្នែកធ្វើមើលមិនឃើញដូចពាក្យចាស់ពោលថា:(កន្ទេលធំបន្លំដេក)ហើយមើលទៅ? ។ សូមបញ្ជាក់ផងដែរថា: ចំពោះការឈូសឆាយដីខាងលើនេះបុគ្គល ឈ្មោះកូ បច្ចុប្បន្នរស់នៅភូមិកេរ្ត៍ ឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារ ដែលជាអ្នកបើកបរត្រាក់ទ័រហើយត្រូវជាក្មួយរបស់ឈ្មោះចែតបានកំពុងធ្វើការឈូសឆាយយ៉ាងសស្រាក់សស្រាំចំណុចទឹកដី សំព្រៀង ឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារហើយក៏នៅមិនទាន់ឃើញអាជ្ញាធរមានសមត្ថកិច្ច ឬមន្រ្តីជំនាញពាក់ព័ន្ធរូបណាធ្វើការបង្ក្រាបករណីឈូសឆាយទន្ទ្រានរបស់បុគ្គល ឈ្មោះកូ ខាងលើរូបនេះផងដែរ៕ ដោយ: សហការី
ព័ត៌មានគួរចាប់អារម្មណ៍
សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ! (vojhotnews)
កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ (vojhotnews)
កិច្ចប្រជុំបូកសរុបលទ្ធផលរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្រយ៉ូវ និងពិធីទទួលសមាជិកថ្មីចំនួន 400 នាក់ ()
លោក សំ សុវណ្ណារិទ្ធ អង្គុយចាំរាប់ក្បាលឡានតាមការ កំណត់យកលុយមិនញញើតអង្គភាពប្រឆាំងអំពើពលរលួយ កំពុងក្ដោបសេដ្ឋកិច្ចក្រៅប្រព័ន្ធច្បាប់ពង្រាយជនស៊ីវិលគ្រប់ច្រកល្ហក តាមច្រកទ្វារព្រំដែននានា ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង (vojhotnews)
ការគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយក្នុងពិស័យព័ត៌មាន ជាកត្តាសំខាន់សម្រាប់អ្នកសារព័ត៌មាន ()
វីដែអូ
ចំនួនអ្នកទស្សនា