ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឧកញ៉ា ប៉ែន នួន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្តងទៀត ពាក់ព័ន្ធបទល្មើស បោកមានស្ថានទម្ងន់ទោស និងរំលោភលើទំនុកចិត្ត Posted by ktk168.com 0966635168
Sat,15 January 2022 (Time 10:46 AM)
ដោយ ៖ ktk168.com (ចំនួនអ្នកអាន: 949នាក់)

0966635168
ឧកញ៉ា ប៉ែន នួន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្តងទៀត ពាក់ព័ន្ធបទល្មើស បោកមានស្ថានទម្ងន់ទោស និងរំលោភលើទំនុកចិត្ត

កំពត៖ឧកញ៉ា ប៉ែន នួន ដែលសម្បូររឿងអាស្រូវប្រព្រឹត្តបទល្មើសឆបោក ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពត ចាប់ខ្លួនម្តងទៀតហើយ កាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ពាក់ព័ន្ធបទល្មើសឆបោកមានស្ថានទម្ងន់ទោសនិងរំលោភលើទំនុកចិត្ត ខណៈកាលពីឆ្នាំ២០២០ ឧកញ៉ា ប៉ែន នួន ក៏ធ្លាប់ត្រូវសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួននិងជាប់ពន្ធនាគារ ផងដែរ ។
តាមប្រភពព័ត៌មានដែលទើបទទួលបាន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នេះ បានឲ្យដឹងថា ឧកញ៉ា ប៉ែន នួន ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពតចាប់ខ្លួន យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ខា ដែនណា តំណាងអយ្យការអមសាលាដំបូងខេត្តកំពត ដែលចេញកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ។
ក្នុងដីកាបញ្ជាឲ្យចូលខ្លួននេះ គឺ តំណាងអយ្យការអមសាលាដំបូងខេត្តកំពតបញ្ជាឲ្យឈ្មោះ ប៉ែន នួន បច្ចុប្បន្នរស់នៅផ្ទះលេខ៥អា ស្ថិតនៅភូមិអង្គរកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឲ្យចូលមកបង្ហាញខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពតឲ្យ បានមុនថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ រៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរករណីបណ្ដឹង របស់ឈ្មោះ ស៊ិន ប៊ុល ភេទប្រុស អាយុ៣៨ឆ្នាំ ដែលបានប្ដឹង ឧកញ៉ា ប៉ែន នួន ថា បានប្រព្រឹត្តបទល្មើសឆបោកមានស្ថានទម្ងន់ទោសរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅអំឡុងខែមិថុនា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន ។ ក្នុងដីកាបញ្ជាឲ្យចូលខ្លួននេះ ឧកញ៉ា ប៉ែន នួន ក៏បានផ្ដិតមេដៃទទួលស្គាល់ផងដែរ ។
បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងធ្វើការសាកសួរ ឧកញ៉ា ប៉ែន នួន តាមនីតិវិធីមុនបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ឧកញ៉ា ប៉ែន នួន ក៏ធ្លាប់ត្រូវបានជាប់ពន្ធនាគារនៅរាជធានីភ្នំពេញម្ដងរួចមកហើយ ហើយត្រូវបានតុលាការប្រកាសសាលក្រមផ្តន្ទាទោសផងដែរពាក់ព័ន្ធទៅនឹងបទល្មើសឆបោកទៅលើអាជីវករអស់ប្រាក់រាប់ម៉ឺនដុល្លារ ក្រោមភាពគម្រោងសាងសង់ផ្លូវជាតិមួយខ្សែ តែជាគម្រោងសាងសង់ខ្យល់ ប៉ុណ្ណោះ ៕នៅមានត






Filed in: ព័ត៌មានជាតិ

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
720 នាក់
ម្សិលមិញ :
445 នាក់
សប្តាហ៍នេះ :
4238 នាក់
ខែនេះ :
16888 នាក់
3 ខែនេះ :
40275 នាក់
សរុប :
866733 នាក់