ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ពិតជាថ្លើមធំខ្លាំងមែន!ម្ចាស់សង្វៀនជល់មាន់និងអាប៉ោង នៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ផ្លូវចូលតាមបឹងពារាំង ទំបន់៧៨ សមត្ថកិច្ចមិនហ៊ាន បង្ក្រាប on 10/01/2022
Mon,10 January 2022 (Time 03:24 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 1050នាក់)

សៀមរាប ៖ យោងតាមសេចក្ដីរាយការណ៍ បានអោយដឹងថា មានទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែង នៅភូមិបឹង សង្កាត់ ជ្រាវ ក្រុង សៀមរាប ខេត្តសៀមរាប ផ្លូវចូលតាមបឹងពារាំង ទំនប់៧៨ ម្ចាស់ឈ្មោះ វ៉ាន់ មានអ្នកជួយសម្របសម្រួលពីរនាក់ ឈ្មោះ រីន និង ណាម កំពុងបើកលេង យ៉ាងគគ្រឹកគគ្រេង អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ឋនៅមិនទាន់មាន ចំណាត់ការ ចុះបង្រ្កាបនៅឡើយទេ!
ប្រជាពលរដ្ឋនាំគ្នាដាក់ការសង្ស័យនិងឆ្ងល់យ៉ាងខ្លាំងថា ទីតាំងបនល្បែងខុសច្បាប់នៅ សង្កាត់ជ្រាវ បើកលេង យ៉ាងអាណាធិបតេយ្យ បែបនេះ ហេតុអ្វីអាជ្ញាធរមាន សមត្ថកិច្ច មូល ដ្ឋានបែជាមិនដឹង ? ឬមានអ្វីនៅពីក្រោយ ។
បើតាមប្រភពបានអោយដឹងទៀតថា ទីតាំងបនល្បែងជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងនេះគេនាំគ្នាចាក់លុយរាប់លាន រៀល សម្រាប់មាន់ជល់ ភ្នាល់ចាក់ លុយ មួយគួៗ រាប់លាន់រៀល ចំណែកអាប៉ោងវិញភ្នាល់ចាក់ លុយ មួយគ្របៗរាប់លានរៀលដូចគ្នា។ ហើយជាពិសេសទៅ ទៀតនោះទីតាំងបន ល្បែង មួយនេះគេសង្កេតឃើញមានអ្នកចាំមើលផ្លូវ ហើយអ្នកខ្លះទៀតចាំសម្រប់សម្រួល។
ដូច្នេះហើយពលរដ្ឋមានការព្រួយបារម្មណ៍ ពីសុវត្ថិភាពសង្គម នៅក្នុងមូលដ្ឋានរបស់ ពួកគាត់ទើបបានស្នើសុំដល់អាជ្ញាធរមាន សមត្ថកិច្ច ដែលពាក់ពន្ធ័ខេត្តសៀមរាប មេត្តាចុះពិនិត្យ និងធ្វើការបង្ក្រាបផង ធ្វើយ៉ាងណាអោយស្របតាមគោល នយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ ចណុចរបស់ រាជរដ្ឋាភិបាល ដែលដាក់ ចេញ ដោយក្រសួងមហាផ្ទៃ ៕

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
200 នាក់
ម្សិលមិញ :
344 នាក់
សប្តាហ៍នេះ :
1915 នាក់
ខែនេះ :
13677 នាក់
3 ខែនេះ :
39944 នាក់
សរុប :
876386 នាក់