ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោក វ៉ូ វណ្ណា មេគយរដ្ឋបាលការដោះដូរមេគយត្រពាំងផ្លុងថ្មីលោក ប៉ែន សុីថាចូលថ្មី គ្រាន់តែជាវិធីរកលុយរបស់មេគយធំនិងជាការទិញប៉ុស្តិ៍ពុករលួយ? ថ្ងៃចេញផ្សាយៈ 09/10/2022
Sun,09 October 2022 (Time 08:30 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 538នាក់)

មន្ត្រីគយសាខាគយខេត្តត្បូងឃ្មុំមួយរូបបង្ហើបថា៖លោក ប៉ែន សុីថាដែលទើបមកកាន់ត្រពាំងផ្លុងគ្មានអីចម្លែកទេ វាជាការទិញប៉ុស្តិ៍មេគយច្រកទ្វារត្រពាំងផ្លុងជាកម្មសិទ្ធិផ្តាច់មុខបានតាមហាងឆេងមួយរយៈដូចគយមុនៗអញ្ចឹងកុំឆ្ងល់ច្រើន!ដើម្បីពុករលួយស្រង់ដើមនិងចំណេញមហាសាល។មន្ត្រីដដែលបន្តថា មេថ្មីនិងមេចាស់ដូចម្ជូរក្រូចនិងពោន  មានជាតិជួរដូចតែគ្នា មកពុករលួយដូចតែគ្នា គ្រាន់តែពីមុនសម្លរមួយឆ្នាំងគេច្របាច់ក្រូចបែរមកបង់ផ្លែអាពោនវិញ  វានៅតែជាសម្លរម្ជូរដូចតែគ្នា។ប្រភពបន្តថា លោក វ៉ូ វណ្ណា មេគយរដ្ឋបាលគ្រាន់តែវិធីនេះមេគយធំៗអាចរកលុយបានរាប់លានដុល្លារពីការដោះដូរបុស្តិ៍ច្រកទ្វារទូទាំងប្រទេសក្នុងមួយវគ្គៗជាប្រពៃណីរបស់មេគយធំ?។ប្រភពដដែលបន្តថា៖មេគយធំពុករលួយមុខក្រាស់កាប់៣ពូថៅមិនមុត អត់ចេះអៀនខ្មាស់នោះទេ។ ការទល់ជ្រែងអោយលោក ប៉ែន សុីថា មកកាន់តំណែងជាប្រធានគយត្រពាំងផ្លុងមិនមែនមកពីមានគុណសម្បត្តិស្អីទេ ដោយសារតែលុយ  គឺអ្នកចូលក៏អស់លុយអ្នកចេញដើម្បីបានកន្លែងថ្មីក៏ត្រូវអស់លុយចៀសវាងទៅអង្គុយដកដង្ហើមចោលនៅទីចាត់ការគយនិងក៏ដោយសារប៉ែន សុីថា មានលុយគ្រប់។ឯចំពោះសកម្មភាពពុករលួយគយយើងនៅច្រកត្រពាំងផ្លុងនៅតែដដែល ទាំងមេទាំងកូនរក្សាប្រពៃណីចាស់រក្សាទុកនូវអំពើពុករលួយដាច់បង្ហៀរដដែល។ហើយអ្វីទាំងនោះវាជាអំពើអយុត្តិធ៌មខ្លាំងដែរសម្រាប់គយខ្លះដែលគ្មានប្រាកគ្រប់ដើម្បីទិញប៉ុស្តិ៍នឹងគេ?។ប្រភពដែលនោះបន្តថា៖លោកប៉ែន សុីថា  ទោះត្រូវសារព័ត៌មានក្នុងស្រុកសន្ធឹកសន្ធាប់  ធ្លាប់ចុះផ្សាយ អំពីនូវទង្វើស្អុយរលួយជាបន្តបន្ទាប់ក៏ប៉ុន្តែ ក៏គ្មានអ្វីធ្វើអោយ តួនាទីចាស់និងថ្មីនេះរង្គោះរង្គើកៅអីជាមេគយត្រពាំងផ្លុងដ៏សែនត្រូវប៉ាន់ ប្រាក់លាន$បានឡើយ ដែលគេនិយមនិយាយភាសាថា អោយតែតូកៅអីផ្តាច់បានហើយ អាចរកយុធ្ទវិធីបង្កើតអំពើពុករលួយអង្គុយកើបលុយស្រង់ដើមម៉ាសប្បាយ។
ប្រភពដដែលនោះបន្តថា៖មន្ត្រីគយកម្ពុជា ស្ទើរគ្រប់ច្រកទ្វានិងសាខាគយ ត្រូវមន្ត្រីជាន់ខ្ពស់ជាថ្នាក់លើមួយចំនួនង្រៀនអោយប្រឹងប្រែងពុករលួយដល់ឆ្អឹង  និងជាន់ឈ្លីបង្រៀនអោយចេះអនុវត្តនូវប្រពៃណីពុករលួយដោយចំហរ?។
ប្រភពបន្តបញ្ជាក់ថា៖អ្នករកសុីដឹកជញ្ជូនទំនិញ  នៅច្រកទ្វារត្រពាំងផ្លុងមានឈ្មួញធំៗជាច្រើនប្រភេទ។មេគយចាស់ផ្លាសចេញ មេគយថ្មីចូល ក៏បន្តប្រពៃណីអនុគ្រោះនាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់ ចូលតាមច្រកនេះយ៉ាងរលូនតែដដែល  ទោះកាលមានកូវុីត១៩ក៏ដោយក៏ច្រទារអន្តរជាតិត្រពាំងផ្លុងនេះនៅតែមមាញឹក រាល់ថ្ងៃ។ច្រកត្រពាំងផ្លុងជាឋានសួគ៌នៃច្រកនាំចូលគេចពន្ធ បង់ពន្ធមិនគ្រប់ ទំនិញក្លែងភេទនិងទំនិញដែលរដ្ឋហាមឃាត់ដឹកបានដោយរលូន អោយតែចរចារលុយនឹងមេគយត្រូវគ្នា។ប៉ែន សុីថាតូយកកៅអីមេគយត្រពាំងផ្លុងផ្តាច់ រឿងអីខ្លាចខាតឬបាត់ចំណូលពន្ធ ហើយបើមានរឿងក៏គ្មានអំណាចទេវតាណាចាត់ការបានឡើយ។
ប្រភពបន្តដដែលនោះអោយដឹងទៀតថា៖ ច្រកនេះក្រុមឈ្មួញដឹកទំនិញគេចពន្ធនូវទំនិញច្រើនប្រភេទទី១-ក្រុមឧកញ៉ាផ្កាយ រកសុីធំ ៗដឹកទាំងខ្សែៗ ទំនិញនាំចូលរបស់ពួកគេមិនបាច់មាន ប្រតិវេទន៍គយត្រឹមត្រូវទេ មិនបាច់បង្ហាញនិវេទន៍បណ្ណ័តស្អីទេ មិនបាច់ចាំបញ្ចេញស្តុកស្អីទេ ឡានអាចចូលទៅលើកដាក់ឡានីដីយួនហើយចេញប្រុចបានតែម្តង ពេលខ្លះគឹតពន្ធរាប់ក្បាលឡានរួចស្រេច កត់អោយតែដឹងចំនួនក្បាលឡានទុកសម្រាប់បង់ខែរួចចេញបានភ្លាម មិនបាច់ឆែកត្រួតពិនិត្យទេ ។ក្រុមទី២ជាក្រុមដឹកទំនិញដឹកអត់ពន្ធុសុទ្ធ បង់មិនគ្រប់និងដឹកតែទំនិញក្លែងភេទ  ជាទូទៅមិនដឹងថាគេដឹក TNTឬអ្វីនោះទេ? ក្រុមនេះគឺជាគ្រោះថ្នាក់មួយ ដោយសារមានការគប់គឹតផលប្រយោជន៍បុគ្គលរវាងមេគយទីនោះនិងក្រុមឈ្មួញ?។ពួកប្រភេទនេះភាគច្រើនរង់ចាំចូលទំនិញតែពេលយប់ មានដូចជាទួរសព្ទ័សេរីទំនើបគេចពន្ធ គ្រឿងក្រអូប ឬគ្រឿងអេឡិកត្រូនិកទំនិញជាប់ពន្ធខ្ពស់…..។ ល។ឆ្លងទំនិញតាមត្រពាំងផ្លុងល្បីថាស្រួល  ឈ្មួញភាគច្រើនថា  ជាច្រកធូររលុងក្នុងការត្រួតពិនិត្យ  ពិសេសលើការបំពេញបែបបទនាំចូល ឬនាំចេញ ព្រោះតែមេគយមកទីនោះគេមកអង្គុយដើម្បីផលប្រយោជន៍បុគ្គល   មកដើម្បីស្រង់ដើយពីការទិញកៅអីទីនោះ?។ ប្រភពបន្តថាអ្វីដែលខ្លាំងដៃមែនទែននោះ អំពីការិយាធិប្បតេយ្យរបស់មន្ត្រីគយ (ចាំនិយាយក្រោយ) ។មន្ត្រីមានលុយទិញប៉ុស្តិ៍ គ្មានញញើតធ្វើរឿងពុករលួយឡើយ ឈ្មួញស្រួលដឹកទំនិញស្មើសច្បាប់ ទំនិញខ្លះអាចបង្កគ្រោះមហន្តរាយដល់ជាតិទៀតផង គ្រាន់តែគេមានការគប់គឹតបិទបាំងជិតមិនទាន់ផ្ទុះធ្លាយប៉ុណ្ណោះពីមុនៗ?។តើអាចនិយាយបានទេថាទំនិញច្រកនេះក្រោមការគ្រប់គ្រងដោយលោក ប៉ែន សុីថាគ្មានទំនិញអ្វីអាចបង្កមហន្តរាយដល់ជាតិឬគ្មានពុករលួយដល់ឆ្អឹង?។កន្លងមកនៅបរទេស មានក្រុមភរវករបរទេសខ្លះបង្កប់ឧបករណ៍ភេរវកម្មក្នុងផ្នែកតូចៗនៃទំនិញ មានក្រុមលាងលុយខ្មៅបង្កប់តាមការវេចខ្ចប់ទំនិញ ឬក្រុមឈ្មួញគ្រឿងញៀនខ្លះ ធ្លាប់ធ្វើសកម្មភាពក្រោមក្លៀកគយ  បើសកម្មភាពគយធូរលុង។សង្ឃឹមថាអាណត្តិលោកប៉ែនសុីថាកុំអោយមានសេនារិយោពុករលួយដូចការលើកឡើងខាងលើនៅត្រពាំងផ្លុងុចុះ!។   លោកប៉ែន សុីថាដែលជាមេគយត្រពាំងផ្លុងថ្មី មិនទាន់អាចសុំការអត្ថាធិប្បាយនូវលើការលើកឡើង ដោយមន្ត្រីគយខាងលើនេះថាមានរឿងកើតឡើងដដែលៗបានទេ  ក្នុងការទាក់ទងបំភ្លឺរយៈពេល៣ថ្ងៃកន្លងទៅនេះ។ទោះយ៉ាងណាយើងនៅតែរង់ចាំការបកស្រាយបំភ្លឺគ្រប់វេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

សមាគមឧកញ៉ាកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបញ្ចប់គោរមងារ «ឧកញ៉ា» ពីគោរមវន្តណាម្នាក់ ដែលស្ថិតក្នុងករណីចំនួន៥! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជូនដល់អាជ្ញាធរសាធារណៈពាក់ព័ន្ធ និងប្រតិបត្តិករល្បែងផ្សងសំណាង នៅខេត្តតាកែវ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នាក់ងារ​រក​ទីផ្សារ​ឱ្យ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទាមទារ​កម្រៃ​ជើងសា​ឬ​ប្រាក់​កុំមីស្យុង​ទន្ថើនៗ! អានព័ត៌មាន៖ ផ្សាយថ្ងៃទី០៤ ខែ០៣ ឆ្នាំ២០២៤ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងពាណិជ្ជកម្មរាល់ថ្ងៃមានទំព័រហ្វេសប៊ុក១៥-២០ ផ្សព្វផ្សាយល្បែងខុសច្បាប់, អ្នកផ្សព្វផ្សាយនឹងត្រូវហៅទៅពន្យល់ អប់រំ និងណែនាំខាងមុច! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

បន្ទាប់ពី​បាត់​លុយ​វិនិយោគ​រាប់​សិប​លាន​ដុល្លាអ្នក​វិនិយោគ​ក្នុង​ក្រុមហ៊ុន CIC Partner ទាមទារ​ឱ្យ​ថ្នាក់ដឹកនាំ​ទាំង ១៣​នាក់​សង​លុយ​ពួកគេ​វិញ ! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8 នាក់
ម្សិលមិញ :
133 នាក់
សប្តាហ៍នេះ :
2201 នាក់
ខែនេះ :
7140 នាក់
3 ខែនេះ :
19086 នាក់
សរុប :
549846 នាក់