27/10/2022កំពង់ឆ្នាំង: យោងតាមប្រភពប្រជាពលរដ្ឋបានលួចបង្ហើបបន្តថាឈ្មួញដុះស្លែរធំៗដែលកំពុងគៀងកបក្ខពួករបស់ខ្លួនដើម្បីឲ្យចុះទៅរកលៀសអោយខ្លួនប្រចាំឃុំឆ្នុកទ្រូមានចំនួន៥នាក់ដែលមានឈ្មោះដូចខាងក្រោម៖១/លោក ហុង ២/លោក ប៉ោង ៣/ចែ លាភ ៤/ ចែ ញ៉ាញ់ ៥/ ចែហុីង ឈ្មួញទាំងនេះបក្សពួកចំនួនកំពុងតែសប្បាយនឹងកើបលុយខណៈដែលអាជ្ញាធរក្នុងឃុំឆ្នុកទ្រូស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងកំពុងតែដេកលង់លក់អស់ពលរដ្ឋម្នាក់ទៀតសូមបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់ថាលៀសរាប់សិបការ៉ុងរាប់សិបតោនអាចប្រមូលផលបានដោយសារតែមេឈ្មួញទាំងលើនេះបានកៀងកបក្សពួកឲ្យរកលៀសមកឲ្យលក់ខ្លួនដោយប្រើឧបករណ៍ការរាស់ដោយរនាស់ដែកដែលក្រុមអ្នកនេសាទហៅថា«កាវលៀស»ដោយម៉ាស៊ីនជាឧបករណ៍ទំនើបរាប់សិបកាណូតបាឡាស្មាច់ ដែលបានធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ស្ទើរគ្រប់ទីកន្លែងនៅតាមដងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង កើបប្រមូលបានលៀសរាប់ពាន់ការុង រាប់សិបតោន បានដឹកចេញពីខេត្តនេះជារៀងរាល់ថ្ងៃ យកទៅលក់នៅប្រទេសវៀតណាមមួយចំនួនធំ និងមានតិចតួចលក់នៅក្នុងប្រទេស ។ ប៉ុន្តែសកម្មភាពនេះ នៅមិនទាន់ឃើញសមត្ថកិច្ចរដ្ឋបាលជលផល ចេញវិធានការការពារឬទប់ ស្កាត់បែបណានៅឡើយទេដោយការដាក់ការសង្ស័យពីប្រជាពលរដ្ឋមូលដ្ឋានថាប្រហែលជាមានការបើកដៃពីរសំណាក់ឃុំ/ស្រុក/ខេត្តហើយមើលទៅទើបមិនមានមន្ត្រីជំនាញពាក់ព័ន្ធជលផលណាមនាក់ហ៊ានចេញមុខចុះពិនិត្យនិងធ្វើការបង្ក្រាបឡើយ។ពលរដ្ឋម្នាក់ដែលកំពុងលើកលៀសចេញពីកាណូតដាក់ឡើងគោក បានធ្លុយមាត់និយាយថា ជារៀងរាល់ថ្ងៃគាត់ឃើញទូកកាវលៀសដែលបំពាក់ដោយម៉ាស៊ីនរាប់សិបគ្រឿង បណ្តែតបណ្តាក់គ្នាដូចខ្យងលើផ្ទៃទន្លេសាប ដោយប្រើប្រាស់នូវកញ្ច្រែងដែក ប្រៀបដូចរនាស់ដែកដែលមានទំហំមុខកាត់ចាប់ពី១ម៉ែត្រទៅ១ម៉ែត្រកន្លះ ទម្លាក់ចុះកប់ក្នុងភក់បាតទន្លេ ដើម្បីចូកកាវលៀសដោយប្រើម៉ាស៊ីនអូសទាញយកលៀសចេញពីក្នុងភក់បាតទន្លេ ។ ប្រជាពលរដ្ឋបានលើកឡើងថា: បទល្មើសកាវលៀសដោយប្រើម៉ាស៊ីនបែបនេះ នឹងធ្វើឱ្យហិនហោចអេកូឡូស៊ីក្រោមទឹក ដូចបំផ្លាញមច្ឆជាតិដែរ ដែលអនាគតទៅនឹងវិនាសអន្តរាយអស់ ។ ពលរដ្ឋជាច្រើនសំណូមពរលោក ឌិត ទីណា ទើបមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាណនិងសាទ គួរតែចាត់មន្ត្រីជំនាញរបស់ខ្លួនចុះពិនិត្យជាក់ស្ដែងតាមដងទន្លេដើម្បីធ្វើការបង្ក្រាបចំពោះឈ្មួញខាងលើដុះស្លែកំពុងតែអួតអាងបញ្ចេញសកម្មភាពរបស់ខ្លួនរាល់ពេលយប់ ព្រោះការធ្វើសកម្មភាពបែបនេះ នាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ីនៅបាតទន្លេ សកម្មភាពទាំងនេះហើយធ្វើឲ្យប៉ះពាល់មច្ឆជាតិគ្រប់ប្រភេទ ជាពិសេសមានត្រីមួយចំនួនក៏បានពងកូននៅក្នុងភក់បាតទន្លេនោះដែរយូរមិនឆាប់នឹងធ្វើឱ្យហិនហោចអេកូឡូស៊ីក្រោមទឹក ដូចបំផ្លាញមច្ឆជាតិ អនាគតទៅនឹងវិនាសអន្តរាយអស់ ។ សូមបញ្ជាក់ថា ទីតាំងឈ្មួញចាំទទួលទិញលៀសដើម្បីដឹកយកទៅលក់បន្ត គឺនៅក្នុងស្រុកបរិបូណ៌ មាននៅមាត់កំពង់ទឹកឆ្នុកទ្រូ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូដោយមានឈ្មួញទាំងនេះដែលមានធនធានទើបអាចគៀងកឲ្យពលរដ្ឋទាំងនោះចុះប្រើឧបករណ៍ដើម្បីកាយលៀសឱ្យមកលក់ឱ្យខ្លួនជារៀងរាល់យប់។ មហាជនមួយចំនួនដទៃទៀតរង់ចាំមើលថា: តើអាជ្ញាធរក៏ដូចជាមន្ត្រីមានជំនាញ និងមន្ត្រីពាក់ព័ន្ធ ដែលមានភារកិច្ចក្នុងការបង្ក្រាបនៃបទល្មើសធនធានធម្មជាតិខាងលើនេះបានដោយរបៀបណាផងដែរ? ទោះបីជាយ៉ាងណាក្តីអង្គភាព គេហទំព័រ (vojhotnews )រងចាំការបកស្រាយគ្រប់សាមីអង្គរៀងរាល់ម៉ោងធ្វើការ។ ដោយ: VOJ
ព័ត៌មានគួរចាប់អារម្មណ៍
គយប្រមូលចំណូលបាន ២ ៦៩០លានដុល្លារនៅឆ្នាំ២០២២ កើនឡើង ១៨.៣% , ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ណែនាំឱ្យបន្តខិតខំប្រឹងប្រែង ប្រមូលចំណូលឱ្យបានអស់សក្ដានុពល (vojhotnews)
អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជាថ្វាយបច្ច័យជាង២លានដុល្លារ ត្រូវបានប្រគេនដល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដើម្បីកសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា 21/10/2022ឋ (vojhotnews)
សកម្មភាពកណ្ដៀរនៃការដឹកជញ្ជូនឈើអនាធិបតេយ្យស្រុករវាងខេត្តព្រះវិហារនៅតែបន្តដូចភ្លៀងរលឹម (vojhotnews)
លោក វ៉ូ វណ្ណា មេគយរដ្ឋបាលការដោះដូរមេគយត្រពាំងផ្លុងថ្មីលោក ប៉ែន សុីថាចូលថ្មី គ្រាន់តែជាវិធីរកលុយរបស់មេគយធំនិងជាការទិញប៉ុស្តិ៍ពុករលួយ? ថ្ងៃចេញផ្សាយៈ 09/10/2022 (vojhotnews)
គោលនយោបាយភូមិសង្កាត់មានសុវត្ថិ ភាពរបស់ក្រសួងមហាផ្ទៃ ត្រូវជាន់ឈ្លី ក្រោមបាតជើងមេល្បែងទឹកភ្លៀងល្មើស ច្បាប់«តាសួរ»នៅកណ្តាលក្រុងភ្នំពេញ ចេញផ្សាយៈ១១/០៩/២០២២ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា