ថ្ងៃច័ន្ទ ទី០១ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជាថ្វាយបច្ច័យជាង២លានដុល្លារ ត្រូវបានប្រគេនដល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដើម្បីកសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា 21/10/2022ឋ
Fri,21 October 2022 (Time 03:41 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 541នាក់)

21/10/2022
ភ្នំពេញ: យោងតាមផេកផ្លូវការតារាបានបង្ហាញថាគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានចូលក្រាបបង្គំគាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងថ្វាយប្រគេនបច្ច័យជាង២លានដុល្លារ របស់សមាជិកសមាគមចំនួន៩០ រូប ដើម្បីចូលរួមឧបត្ថម្ភកសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហ មុនីរាជាស្ថិតនៅក្នុងបរិវេណវត្តស្វាយពពែ ។
គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដែលបានចូលក្រាបបង្គំគាល់ និងប្រគេនបច្ច័យ សម្តេចព្រះមហាសង្ឃរាជ នៅវត្តបទុមធម្មយុត្ត ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រួមមានឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន, ជំទាវអ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា គិត ម៉េង, អ្នកឧកញ៉ា ថៃ ជាហួត, អ្នកឧកញ៉ា សៀ ឬទ្ធី, អ្នកឧកញ៉ា កុក អាន ជំទាវឧកញ៉ា ហុងស៊ួន ស៊ីគង់ទ្រីវ, អ្នកឧកញ៉ា លី ហួរ, ជំទាវឧកញ៉ា អ៊ាន អេឡែន, ឧកញ៉ាបណ្ឌិត វិញ ហ៊ួរ, ឧកញ៉ា ផែ ហុកឈួន, ឧកញ៉ា ហេង ឡុង, ឧកញ៉ា សុខ ឆេង, និងឧកញ៉ាបណ្ឌិត គីម ហ៊ាង ។
នៅក្នុងឱកាសនោះ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានទូលជម្រាបថ្វាយសម្តេចព្រះមហាសង្ឃរាជ ថាស្របតាមការអំពាវនាវ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់និងថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សមាគមឧកញ៉ាកម្ពុជាក៏បានឧបត្ថម្ភថវិកាចូលរួមសាងសង់អគារសិក្សាថ្មី ដើម្បីលើកកម្ពស់វិស័យអប់រំពុទ្ធិកឧត្តមសិក្សា និងឧបត្ថម្ភគាំទ្រដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលជាគ្រឹះស្ថានឧត្តម សិក្សាសាធារណៈរបស់រដ្ឋ ក្រោមព្រះរាជកិច្ចដឹកនាំដោយផ្ទាល់របស់សម្តេចព្រះមហាសង្ឃរាជ ជាអម្ចាស់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សដោយឈរលើតម្លៃស្នូល “មេត្តា សតិ បញ្ញា តាមរយៈការផ្តល់អាហារូបករណ៍១០០ភាគរយ សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់សមណនិស្សិត-និងនិស្សិតមកពីគ្រប់រាជធានី-ខេត្ត ក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ដើម្បីពង្រីកចំណេះ ដឹង និងបង្កើនសមត្ថភាព ទូទាំងប្រទេសកម្ពុជា។
ជាមួយគ្នានោះ ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ តំណាងឱ្យសមាជិកសមាគមឧកញ៉ាកម្ពុជាទាំងអស់ ក៏បានចាត់ទុកថា អគារសិក្សាថ្មីនេះ នឹងដើរតួនាទីដ៏មានសារៈសំខាន់ សម្រាប់សាកលវិទ្យាល័យព្រះសីហមុនីរាជា ដើម្បីចូលរួមបម្រើជាតិ សាសនា ព្រះមហាក្សត្រ។
គួរបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ដែលមានការឧត្ថម្ភគាំទ្រដោយសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះសាកលវិទ្យាធិការ និងរាជរដ្ឋាភិបាលកម្ពុជា។ ដោយ: សារ:voj

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំង គួរដាក់មន្ត្រីជំនាញអង្គភាពប្រឆាំងអំពើពុករលួយចុះសិក្សាស្រាវជ្រាវអោយសុីជម្រៅភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានស្ថានីយ៍ជញ្ជីងថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ7 ផ្លូវអាស៊ានលេខ 11 នៅចំណុចគីឡូលេខ៣៥០ឃុំចង្ក្រង់ ស្រុកចិត្របុរី ខខេត្តក្រចេះគៀបយកលុយពីក្រុមឈ្មួញរថយន្តធំៗទាំងយប់ទាំងថ្ងៃតាមអំពើចិត្តមិនញញើសអ្វីទាំងអស់អាងខ្នងប្រធានមន្ទីរសាធារណការខេត្តក្រចេះ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃ មានគម្រោងផែនការប្រើវិធីទំលាក់គ្រាប់ដើម្បីធ្វើឃាដអ្នកដឹកនាំជាន់ខ្ពស់សម្តេច ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្រ្តី ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) លើកទី១២ អាណត្តិទី១ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ដូណាល់ ត្រាំ បាន​ដាក់​ពន្ធ​គយ​ថ្មី​លើ​ប្រទេស​មួយ​ចំនួន​ក្នុង​អាណត្តិ​ទីពីរ​ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
263 នាក់
ម្សិលមិញ :
1037 នាក់
សប្តាហ៍នេះ :
2346 នាក់
ខែនេះ :
8534 នាក់
3 ខែនេះ :
26241 នាក់
សរុប :
687282 នាក់