08/09/2021ព្រះវិហារ: នាពេលថ្មីៗនេះប្រភពព័ត៌មានមួយបានឱ្យដឹងថា : ក្រុមហ៊ុនមួយកន្លែងកំពុងសំងំប្រមូលទិញឈើគ្រប់ប្រភេទសង្ស័យថាមានការបើកភ្លើងខៀវពីអាជ្ញាធរមូលដ្ឋានក៏ដូចជាមន្ត្រីមានសមត្ថកិច្ចផងដែរទើបបានជាក្រុមហ៊ុនមួយនោះធ្វើការដោយយ៉ាងរលូនគ្មានការបង្ក្រាបពីអាជ្ញាធរមានសមត្ថកិច្ច។ ប្រភពបានឱ្យដឹងដែរថា: គោយន្តកន្ត្រៃរាប់រយគ្រឿងបានចូលទៅដឹកឈើពីក្នុងព្រៃមិនថាឈើឃ្លុំឬក៏ឈើម៉ៃតាប់ បាននាំគ្នាសម្រុកចូលដោយមិនរអារនឹងការបង្ក្រាបរបស់ជំនាញបន្តិចសោះទ្បើយ។ពោលបែរជានាំគ្នាដឹកទៅរលូនសម្រុកចូលទៅក្នុងក្រុមហ៊ុនយ៉ាងអាណាធិបតេយ្យទៅវិញ។ ប្រភពព័ត៌មានក៏បានឲ្យដឹងទៀតដែរថាក្រុមហ៊ុនមួយនេះប្រហែលជាខ្សែមិនតូចទេទើបបានជាថ្លើមធំពាសមេឃហ៊ានបើកក្បែរក្លៀក កងពលធំលេខ 3 បែបនេះ។ហើយមួយថ្ងៃមួយថ្ងៃៗគេសង្កេតឃើញថាមួយថ្ងៃៗរថយន្តយីឌុបនិងវេអងមិនតិចគ្រឿងទេបានសម្រុកដឹកចេញពីក្រុមហ៊ុន១នោះ។ ប្រភពមួយចំនួនទៀតក៏បានឲ្យដឹងដែរថា មិនដែលឃើញមន្ត្រីមានសមត្ថកិច្ចឬជំនាញណាហ៊ានបង្ក្រាបឬចូលទៅក្រុមហ៊ុននោះឡើយ។ឬក៏មើលមិនឃើញដោយសារតែដុល្លារបាំងភ្នែកឬបានសើមមាត់សើមករយ៉ាងក្រាស់ក្រែលហើយមើលទៅទើបបានជាជំនាញមានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានស្រុកបែរជាមើលមិនឃើញទុកឱកាសឱ្យឧក្រិដ្ឋជនព្រៃឈើបំផ្លិចបំផ្លាញនិងវិនាសកម្មហិនហោច បំភ្លេចបំផ្លាញធនធានធម្មជាតិ ដោយសកម្មដូចភ្លៀងរលឹមបែបនេះ។ ទំនោរបែបនេះហើយទើបធ្វើឲ្យឧក្រិដ្ឋជនព្រៃឈើមួយចំនួនឡើងចាង មិនញរញើតច្បាប់ អាងខ្នង អាងខ្សែ អាងអំណាចទឹកប្រាក់ ខុសក្លាយជាត្រូវ ត្រូវក្លាយជាខុស មានកំហុស ក្លាយជាគ្មានកំហុស សទៅជាខ្មៅ ខ្មៅទៅជាស.។ មហាជនមួយចំនួនមានចម្ងល់និងរង់ចាំមើលថា?តើលោក ជា គឹមសេង អភិបាលនៃគណៈអភិបាលស្រុកជាំក្សាន្តរួមនិងមន្ត្រីមានសមត្ថកិច្ចនិងជំនាញពាក់ព័ន្ធមានវិធានការឬប្រើកណ្ដាប់ដៃដែកបែបណា?និងមានវិធានការយ៉ាងដូចម្ដេចនិងចំណាត់ការចំពោះក្រុមហ៊ុនដោយរបៀបណាផងដែរ? សូមបញ្ជាក់ផងដែរថាទីតាំងក្រុមហ៊ុនមួយនេះស្ថិតនៅ ភូមិសាស្រ្តស្រុកជាំសាន្ត ខេត្តព្រះវិហារ km 189 បត់ស្តាំដៃ ក្បែរកងពលធំលេខ 3 ៕ នៅ.ត ដោយសហការី VOJ
ព័ត៌មានគួរចាប់អារម្មណ៍
លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មេីសរត់ពន្ធ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវមុខច្បាប់ទំនិញទាំងឡាយខូចហូរចូលពេញភ្នំពេញ? (vojhotnews)
តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)
Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)
ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា