ភ្នំពេញ ៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អនុប្រធានគណបក្ស សព្វព្រះហឬទ័យបើកកិច្ចប្រជុំពិសេសមួយ ជាមួយថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច កាលពីព្រលប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ កិច្ចប្រជុំពិសេសនេះ បានធ្វើឡើងតាមរយៈវិដេអូពីបារាំង។ ដោយក្នុងកិច្ចប្រជុំ គឺមានការស្នើដកតំណែងអនុប្រធានគណបក្សចំនួនបីរូប និងអគ្គលេខាធិការរងមួយរូបផងដែរ។លោកញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានឲ្យដឹងថា កិច្ចប្រជុំពិសេស ដែលដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អនុប្រធានគណបក្ស គឺដើម្បីព្រះអង្គពិនិត្យ និង សម្រេចការងារមួយចំនួន រួមមានៈទិសដៅ ការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងពិនិត្យ និងសម្រេចដោះស្រាយលើការងារសំខាន់ៗ មួយចំនួនរបស់គណបក្ស ដែលគ្រោងនឹងប្រកាសព័ត៌មានអំពីលទ្ធផល នាថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១នាដើមសប្តាហ៍ក្រោយ និងគម្រោងយាងនិវត្តន៍ មកកាន់មាតុប្រទេស របស់ សម្តេចក្រុមព្រះ ព្រះប្រធាន ក្នុងពេលឆាប់ៗនេះ។នៅក្នុងកិច្ចប្រជុំពិសេសនេះ លោកអាំង សំបូរ អគ្គលេខាធិការប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច បានទូលស្នើសុំសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ បញ្ចប់តួនាទីអនុប្រធានគណបក្សចំនួន ៣រូប និងអគ្គលេខាធិការរង ១រូប និងបញ្ចប់សមាជិកភាព មានដូចជា : ១. លោកសាយ ហាក់ អនុប្រធានគណបក្ស ២. លោកចាប ញ៉ាលីវុធ អនុប្រធានគណបក្ស ៣. លោកហេង ចន្ថា អនុប្រធានគណបក្ស ៤. លោកផាន់ សិទ្ធី អគ្គលេខាធិការរងគណបក្ស។ចំពោះការស្នើបញ្ចប់តួនាទី និងបញ្ចប់សមាជិកភាពមន្ត្រីជាន់ខ្ពស់ទាំង៤រូបនេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅមិនទាន់សម្រេចយ៉ាងណានៅឡើយទេ។កិច្ចប្រជុំពិសេសដែលដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តាមរយៈវិដេអូពីប្រទេសបារាំង បានធ្វើឡើងបន្ទាប់ពីក្រុមមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច បានប្រកាសប្តឹងទៅក្រសួងមហាផ្ទៃនៅថ្ងៃទី២៧ ខែកញ្ញា ខាងមុខនេះ ដើម្បីស្នើសុំនិរាករណ៍ត្រាគណបក្សចោល នឹងធ្វើត្រាថ្មីដើម្បីប្រើប្រាស់ ពីព្រោះត្រានោះយកទៅប្រើប្រាស់ យ៉ាងអាណាធិបតេយ្យដោយបុគ្គលដែលគ្មាននីតិសម្បទា ក្នុងក្របខណ្ឌគណបក្ស និងមិនបានឆ្លងយោបល់ថ្នាក់ដឹកនាំ ដែលជាការរំលោភបំពានលើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្សយ៉ាងធ្ងន់ធ្ងរ។ទាក់ទងរឿងត្រាបក្ស ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី មិនព្រមប្រគល់ត្រាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងត្រាព្រះហត្ថលេខាសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មកឲ្យក្រុមលោកចាប ញ៉ាលីវុធ , សាយ ហាក់ , ហេង ចន្ថា និងលោកផាន់ សិទ្ធី ដែលជាមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីយកទៅប្រើប្រាស់នោះទេ។ការមិនព្រមប្រគល់ត្រាបក្សនេះ គឺបន្ទាប់ពីអនុប្រធាន និងសមាជិកគណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច មានដូចជា លោកចាប ញ៉ាលីវុធ លោកហេង ចន្ថា និងលោកសាយ ហាក់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានធ្វើលិខិតទូលថ្វាយព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ស្នើប្រគល់ត្រាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងត្រាព្រះហត្ថលេខាសម្តេចក្រុមព្រះ។ដោយក្នុងលិខិតបានបញ្ជាក់ថា “ខកខានមិនព្រមប្រគល់ត្រាចាប់ពីថ្ងៃថ្វាយដំណឹង (២០ កញ្ញា) រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ចាត់ទុកជាការរំលោភលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ដែលត្រូវប្រឈមចំពោះមុខច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា”។លោក ផាន់ សិទ្ធី អគ្គលេខាធិការប្រតិបត្តិស្តីទី គណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ថា ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី មិនព្រមប្រគល់ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងត្រាព្រះហត្ថលេខាសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទេ។ដោយលោកបានបញ្ជាក់ថា “បើសិនជាអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី មិនព្រមប្រគល់ត្រាទេ គឺនៅថ្ងចន្ទ ទី២៧ ខែកញ្ញា នឹងរៀបចំអនុវត្តតាមច្បាប់ហើយ ដោយដាក់ពាក្យប្តឹងទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំនិរាករណ៍ត្រានោះចោល យើងនឹងធ្វើត្រាថ្មីដើម្បីប្រើប្រាស់ ពីព្រោះត្រានោះប្រើដោយអ្នកមិនមានសិទ្ធិ”។លោកបានបន្តថា នៅក្នុងសប្តាហ៍ក្រោយនេះ នឹងមានការកោះប្រជុំប្រធានក្រុមការងារ និងគណៈកម្មការប្រតិបត្តិរបស់គណបក្សហ៊្វុនស៊ិនប៉ិច ទាំង២៥ រាជធានី ខេត្ត ។ ហើយនឹងសុំយោបល់ពីបក្សនៅមូលដ្ឋានដើម្បីរៀបចំធ្វើសមាជ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំង គួរដាក់មន្ត្រីជំនាញអង្គភាពប្រឆាំងអំពើពុករលួយចុះសិក្សាស្រាវជ្រាវអោយសុីជម្រៅភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ()
ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ7 ផ្លូវអាស៊ានលេខ 11 នៅចំណុចគីឡូលេខ៣៥០ឃុំចង្ក្រង់ ស្រុកចិត្របុរី ខខេត្តក្រចេះគៀបយកលុយពីក្រុមឈ្មួញរថយន្តធំៗទាំងយប់ទាំងថ្ងៃតាមអំពើចិត្តមិនញញើសអ្វីទាំងអស់អាងខ្នងប្រធានមន្ទីរសាធារណការខេត្តក្រចេះ (vojhotnews)
ថៃ មានគម្រោងផែនការប្រើវិធីទំលាក់គ្រាប់ដើម្បីធ្វើឃាដអ្នកដឹកនាំជាន់ខ្ពស់សម្តេច ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្រ្តី ! (vojhotnews)
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) លើកទី១២ អាណត្តិទី១ (vojhotnews)
លោក ដូណាល់ ត្រាំ បានដាក់ពន្ធគយថ្មីលើប្រទេសមួយចំនួនក្នុងអាណត្តិទីពីរ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា