ថ្ងៃពុធ ទី១១ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
មេខេត្តព្រះវិហារឲ្យរថយន្តកែច្នៃរបស់ម្ចាស់ដេប៉ូឈើ ឈ្មោះ គីម ដែលស្ថិតនៅភូមិសាស្ត្រ ក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែង ធ្វើការដឹកជញ្ជូនឈើអាណាធិបតេយ្យដូចភ្លៀងរលឹម......? 23.09.2021
Fri,24 September 2021 (Time 09:06 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 1029នាក់)

ព្រះវិហារ: សកម្មភាពដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យនិងសកម្ម របស់ម្ចាស់ដេប៉ូឈើ ឈ្មោះ គីម សង្ស័យថាជំនាញពាក់ព័ន្ធមានការឃុបឃិតឬបើកដៃឲ្យឈ្មួញ ដើម្បីលាភសក្ការៈផ្ទាល់ខ្លួន។

បើតាមប្រភពបានរាយការណ៍ឲ្យដឹងដែរថា: ម្ចាស់ដេប៉ូខាងលើបានប្រមូល ទិញឈើចេញពីតំបន់ព្រៃព្រះរកា ដែលជាដែនជម្រកសត្វព្រៃព្រះរកា ស្ថិតនៅក្នុងខេត្តព្រះវិហារ។ បើតាមប្រភពមួយចំនួនទៀតបានឱ្យដឹងបន្តដែរថា: សកម្មភាពការដឹកជញ្ជូនឈើដោយរថយន្តកែច្នៃ រួមនិងពេលខ្លះគេសង្កេតឃើញរថយន្តវេអងបានទៅប្រមូលឈើនៅតំបន់ព្រៃព្រះរកាឬនៅស្រុកឆែប ហើយដឹកជញ្ជូនមករក្សាទុកនៅក្នុងឃ្លាំង១កន្លែងស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

មិនតែប៉ុណ្ណោះបើតាមការរាយការណ៍របស់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងភូមិសាស្រ្តភូមិក្រាំងដូង រួមនិង មហាជនមួយចំនួនទៀតដែលស្ថិតនៅក្បែរៗនោះ បានបង្ហើបឱ្យដឹងផងដែរថា: គេសង្កេតឃើញរៀងរាល់យប់មិនថា គោយន្តកន្ត្រៃ ឬក៏ រថយន្តយីឌុប បាននាំគ្នាសម្រុកដឹកជញ្ជូនចេញពីឃ្លាំងរក្សាឈើទុក ទាំងពាក់កណ្ដាលអាធ្រាត្រហើយដឹកជញ្ជូនចេញនឹងចូលខាងលើបានធ្វើឱ្យមានការប៉ះពាល់ចំពោះពួកគាត់ចំពោះសូរសម្លេង រថយន្តធំៗធ្វើឲ្យមានការប៉ះពាល់ដល់ការសម្រាកនាពេលរាត្រីរបស់ពួកគាត់ផងដែរ។ មហាជនមួយចំនួនមានក្តីកង្វល់និងដាក់ការសង្ស័យនិងនឹង រង់ចាំមើលចំណាត់ការរបស់មន្ត្រីមានសម្ថតកិច្ចហើយនិងជំនាញនាៗដែលពាក់ព័ន្ធសង្ស័យថា : បានសើមមាត់ សើម.ក ឬទទួលលាភសក្ការៈយ៉ាងក្រាស់ក្រែលពីសំណាក់ឈ្មួញនិងម្ចាស់ដេប៉ូឈើខាងលើនេះមិនតិចនោះទេ។ម្យ៉ាងទៀតសោតមហាជនមួយចំនួនក៏បន្តឲ្យដឹងថា: ប្រហែលជាម្ចាស់ដេប៉ូឈើខាងលើនេះដែលមហាជនស្គាល់ថាឈ្មោះ គីម មានខ្សែក្រាស់ហើយមើលទៅ ទើបមិនមានជំនាញ ឬ អាជ្ញាធរមន្ត្រីមានចំណាត់ការទៅលើបុគ្គលម្ចាស់ដេប៉ូឈើខាងលើរូបនេះទាល់តែសោះ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះរួមនឹងមហាជនមួយចំនួនរង់ចាំមើលចំណាត់ការ របស់ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ ក៏ ដូចជាប្រធានស្ដីទីមន្ទីរ បរិស្ថានខេត្តព្រះវិហារ រួមនឹងមន្ត្រីពាក់ព័ន្ធហើយនឹងជំនាញផ្សេងៗទៀត មានវិធានការឬយន្តការ ក្នុងការបង្ក្រាបចំពោះឈ្មួញដុះស្លែរឈ្មោះ គីម ខាងលើនេះបានដោយរបៀបណា? ។

សូមក្រើនរំលឹកផងដែលថា:ម្ចាស់ដេប៉ូឈើដែលត្រូវបានមហាជនមួយចំនួនបាស្គាល់ឈ្មោះថា : គីម ដែលមានដេប៉ូឈើ១កន្លែងស្ថិតនៅក្នុងភូមិសាស្ត្រក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារបានបន្តធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាប់អាណាធិបតេយ្យនិងសកម្មដោយរថយន្តកែច្នៃរួមនិងរថយន្តវេរអង និងរថយន្តយីឌុបបានធ្វើសកម្មភាពដូចតំណក់ទឹកភ្លៀងរលឹមដោយមិនមានមន្ត្រីឬជំនាញអើពើរ និង គ្មានការបង្ក្រាបជាពិសេសជាងនេះទៅទៀតគឺកាន់តែបណ្ដែតបណ្ដោយឲ្យម្ចាស់ដេប៉ូឈើខាងលើ រួមនិងគូរកន ធ្វើសកម្មភាពមិនរអានឹងច្បាប់ ឬមន្ត្រីមានជំនាញបន្តិចសោះឡើយ។ ហើយមហាជនមួយចំនួនទៀតក៏ស្នើសុំឲ្យលោកអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ មេត្តាពិនិត្យនិងមានវិធានការចំពោះម្ចាស់ដេប៉ូឈើខាងលើនិងគូកនផងដែរ៕

ដោយ សហការីvoj

ព័ត៌មានគួរចាប់អារម្មណ៍

រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
192 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
1945 នាក់
ខែនេះ :
11760 នាក់
3 ខែនេះ :
41821 នាក់
សរុប :
885742 នាក់