ប្រភពបានឲ្យដឹងទៀតថា ការដែលលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយគឺមានការបើកដៃពីសំណាក់មេគយខេត្តកំពត ផងដែរ។ ចំណែកលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បណ្តោយឲ្យមេគយខេត្តកំពត និងលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពពីមន្រ្តីនៅក្នុងខេត្តកំពត បានឲ្យដឹងថា ចាប់តាំងពីលោក យី ថុល ទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត រហូតមកដល់ពេលនេះគឺលោក យី ថុល ប្រើតួនាទីនិងអំណាចអំពើពុករលួយយ៉ាងពេញទំហឹង។ ប្រភពស្និទ្ធនឹងលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក បានឲ្យដឹងថា ទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកនេះបង់ពន្ធត្រឹមតែ40ទៅ45ភាគរយប៉ុណ្ណោះ ហើយក្រៅពីនេះឈ្មួញបែងចែកផលប្រយោជន៍ជាមួយមន្រ្តីគយពុករលួយ?។ទន្ទឹមនឹងនេះក្រុមឈ្មួញនិងអាជីវករដែលនាំចូលទំនិញនិងពងមាន់ពងទា តាមច្រករបៀងត្នោតចុងស្រង់ ក៏ជាប្រភពចំណូលរបស់លោក យី ថុល ប្រធានការិយាល័គយច្រកទ្វារអន្តរជាតិព្រែកចាក និងបក្ខពួកដែរ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយឲ្យលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក បន្តសាងភាពល្បីល្បាញខាងពុករលួយយ៉ាងពេញបន្ទុកទៀតទេ។ ប្រភពពីក្រុមឈ្មួញនិងអាជីវករនាំចូលទំនិញពីស្រុកយួនតាមច្រកព្រែកចាក បានឲ្យដឹងថា បច្ចុប្បន្នលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក គាបយកលុយលើតុក្រោមតុពីពួកគេកាន់តែច្រើនឡើងៗ។ ផ្ទុយទៅវិញលោក យី ថុល និងបក្ខពួកបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងរលូនហើយសូម្បីតែទំនិញជាប្រភេទចំណីអាហារខូចគុណភាពនិងមានលាយសារធាតុគីមីក៏ឈ្មួញអាចនាំចូលតាមច្រកព្រែកចាក បានដែរ។ ហេតុនេះលោក គុណ ញឹម អគ្គនាយកគយនិងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងអំពើពុករលួយរបស់លោក យី ថុល ។មានត
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា