រះវិហារ: ប្រភេទឈើសុក្រំ ឈើឆ្លិច មួយចំនួនទៀតកំពុងត្រូវបានមេឈ្មួញកណ្តាល ធ្វើចរាចរយ៉ាងអនាធិបតេយ្យពីសំណាក់ឈ្មួញដុះស្លែរ ប្រមូលទិញនិងប្រមូលទុក ដើម្បីដឹកយកមកដាក់ក្នុងការលក់បន្ត និងចែកចាយគ្មានខ្វល់ ឬរអា នឹង ច្បាប់បន្តិចសោះឡើយ។ ប្រភពព័ត៌មានបានឲ្យដឹងថា: បច្ចុប្បន្នគេសង្កេតឃើញឈ្មួញយ៉ាងសកម្ម 3 ទៅ 4 នាក់កំពុងដើរប្រមូលទិញនិងដឹកជញ្ជូនដាក់តាមគោយន្តកន្ត្រៃដើម្បីដឹកមកលាក់ទុកដើម្បីនិងដឹកជញ្ជូនបន្តតាមរយៈរថយន្ត។ ប្រភពបន្តឱ្យដឹងទៀតថា: ក្រៅពីប្រភេទឈើសុក្រំ ឈើឆ្លិច និងឈើឃ្លុំ ឬប្រភេទឈើអារជាជំរាកហើយក៏ក្រុមឈ្មួញដុះស្លែខាងលើនេះប្រមូលទិញទុកទាំងអស់ផងដែរ។ បើតាមប្រភពរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានឲ្យដឹងផងដែរថា:រៀងរាល់យប់ប្រហែលវេលាម៉ោង 9 ទៅ 10 យប់ឬពាក់កណ្ដាលអាធ្រាតចន្លោះម៉ោង 1:00 ម៉ោង 2:00 មកពួកគាត់សង្កេតឃើញឡានចូលមកដាក់ឈើហើយចេញបាត់តែគាត់មិនបានស្គាល់ប្រភេទឡានទាំងនោះទេ។ ប្រភពដ៏ដែលបញ្ជាក់ដែរថា: ឡានដែលចូលមកដឹកជញ្ជូនប្រភេទឈើទាំងនោះសុទ្ធសឹងតែជាប្រភេទឡានទំនើបៗស្លាកលេខផ្លាស់ប្ដូរគ្នាពេលខ្លះថែមទាំងឃើញមានស្លាកលេខ ខ.ម .ថែមទៀតផង។ដោយឡែកប្រភេទឈើទាំងនោះត្រូវបានឈ្មួញទិញទុកក្នុងតម្លៃមិនក្រោមពី 70 ម៉ឺនទៅ 90 ម៉ឺនរៀលនោះទេក្នុងមួយម៉ែត្រគីបហើយអាស្រ័យទៅតាមប្រភេទឈើស្អាត ល្អ ឬ អាក្រក់ផងនោះដែរ។ មហាជនមួយចំនួនរិះគន់ចំៗថាមន្ត្រីមានជំនាញរួម នឹង សមត្ថកិច្ចពាក់ពន្ធ័ប្រហែលជាបានសើមមាត់ សើម ក ក្រាស់ក្រែលហើយមើលទៅទើបមើលមិនឃើញដោយសារតែត្រូវថ្នាំសណ្តំ ឬអាចនិយាយបានថាយកលុយញាត់មាត់មិនឱ្យនិយាយហើយមើលទៅ។ ទង្វើរបែបនេះហើយជាភ្លើងខៀវបើកដៃនិង បណ្ដែតបណ្ដោយអោយក្រុមឈ្មួញដុះស្លែខាងលើនេះដែលមានឈ្មោះ សុី បច្ចុប្បន្នរស់នៅភូមិ១០៩ ឃុំរីករាយ ស្រុករវៀង ខេតព្រះវិហារ រួមនិងបក្ខពួកគូកនមួយចំនួនផ្សេងទៀតបានដៃនិង ធ្វើសកម្មភាពដឹកជញ្ជូនឈើបានទៅយ៉ាងរលូនបែបនេះ។ម្យ៉ាងវិញទៀតក្រុមឈ្មួញដុះស្លែខាងលើនេះបានធ្វើសកម្មភាពខួបប្រាំង ខួបវស្សា ស្ទើរតែខូចខាតផ្លូវលំទាំងស្រុកអស់ហើយមិនដែលឃើញមន្ត្រីមានសមត្ថកិច្ច អាជ្ញាធរ មន្ត្រីពាក់ព័ន្ធ មានវិធានការ ឬចំណាត់ការមកលើក្រុមឈ្មួញដុះស្លែរខាងលើនេះទាល់តែសោះ។ មិនតែប៉ុណ្ណោះសោត ពលរដ្ឋមួយចំនួនបានបង្ហើបអោយដឹងដែរថា: ឈ្មួញដុះស្លែរឈ្មោះ សុី ហើយនិងបក្ខពួកខាងលើនេះ មិនខ្លាចនរណានោះទេ ព្រោះគេរកសុីយូរណាស់មកហើយស្គាល់ជំនាញស្ទើរគ្រប់ៗគ្នាអស់ហើយ ។ហើយគ្រាន់តែបុគ្គលឈ្មោះ សុី ប្រាប់តែប៉េអិម ប៉ូលីសហើយនិងជំនាញគ្មាននរណាហ៊ានអើតមុខ មកក្បែរឡើយ ដោយខ្លាចឈ្មួញខាងលែងអោយ នូវលាភសក្ការៈបន្តទៀត។ ពួកគាត់បន្តអោយដឹងទៀតថា: បើតាមគាត់ដឹងរហូតមកដល់ពេលនេះ បើគិតជាគ្រឿងផ្ទះវិញរាប់រយគ្រឿងមកហើយ បើគិតរឿង ស សរ ផ្ទះវិញបើគិតរហូតមកដល់ពេលនេះរាប់រយ .ស សរ ផ្ទះឯនោះ។ ទោះបីជាយ៉ាងណាក្តី មហាជនមួយចំនួនស្នើសុំឱ្យលោក ជ័យ ស៊ីថា នាយផ្នែករដ្ឋបាលព្រៃឈើស្រុករវាងមេត្តាមានវិធានការចំពោះឈ្មួញខាងលើនេះផង។ហើយយ៉ាងទៀតនោះក៏មិនដឹងថាលោក ហោ ប៊ុនហួរ អភិបាលនៃគណៈអភិបាលស្រុករវៀង បានដឹងឬធ្វើមិនដឹងនោះទេ?។ សូមបញ្ជាក់ផងដែរថា: ករណីការដឹកជញ្ជូនឈើខាងលើនេះត្រូវបានឆ្លងកាត់តាមភូមិសាស្ត្រចំណុចភ្នំកេរ្តិ៍មកទុកនៅចំណុច ភូមិចុងចម្លង ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ៕ ដោយ សហការី voj
ព័ត៌មានគួរចាប់អារម្មណ៍
សូមបងប្អូនជនរួមជាតិយើងជួយគិតផងរដ្ឋបាលខណ្ឌដង្កោបានចេញលិខិតថាដីដែលនៅសល់ជាដីសាធារណៈ ចុះបើដីសាធារណៈមែនហេតុអ្វីលោកជួន សុវណ្ណ និងប្រពន្ធ ធី សុគន្ធា ស្នើរសុំបន្ថែមបាន និងប្តូរលេខក្បាលដីពី ០២ ទៅ ២០១ បានយ៉ាងស្រួលម្លេស!!! (vojhotnews)
ទីបំផុតឯកឧត្តម អគ្គព្រះរាជអាជ្ញាសាលាឧទ្ទរណ៍បានស្នើសុំ ទៅឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងរាជធាភ្នំពេញ អោយធ្វើការអង្កេត និងដាក់ក្រោមការត្រួតពិនិត្យលើជនសង្ស័យ ឈ្មោះ ប្រាក់ សុគន្ធសំណាង ជាប្រធានភូមិបាលខណ្ឌដង្កោ និង លោក ជូន សុវណ្ណ និងប្រព័ន្ធឈ្មោះ ធី សុ គន្ធក្នុងករណីផ្ដល់ឯកសារដោយទុច្ចរិត និងលូចលក់អចលវន្តអ្នកដ៏ទៃ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ! (vojhotnews)
ទីបំផុតឯកឧត្តម អគ្គព្រះរាជអាជ្ញាសាលាឧទ្ទរណ៍បានស្នើសុំ ទៅឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងរាជធាភ្នំពេញ អោយធ្វើការអង្កេត និងដាក់ក្រោមការត្រួតពិនិត្យលើជនសង្ស័យ ឈ្មោះ ប្រាក់ សុគន្ធសំណាង ជាប្រធានភូមិបាលខណ្ឌដង្កោ និង លោក ជូន សុវណ្ណ និងប្រព័ន្ធឈ្មោះ ធី សុ គន្ធក្នុងករណីផ្ដល់ឯកសារដោយទុច្ចរិត និងលូចលក់អចលវន្តអ្នកដ៏ទៃ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (vojhotnews)
សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ចេញសេចក្តីថ្លែងការណ៍រូម៖ ការផ្តន្ទារទោសលោក កឹម សុខា ឱ្យជាប់ឃុំរយៈពេល២៧ឆ្នាំ ហើយអាចរស់នៅក្នុងផ្ទះរបស់ខ្លួនបាន គឺជាការអនុវត្តច្បាប់ប្រកបដោយការថ្លឹងថ្លែង មនុស្សធម៌ និងមានការយល់យោគពេកហើយ 2023-03-04 (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា