ថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោកអូន រស្មី ប្រធានស្ថានីយ៍ជញ្ជីងនៅអ្នកលឿងត្រើយខាងលិចប្រលែងឡានយកលុយយ៉ាងគគ្លើនលើរដ្ឋមន្រ្តីដដែល ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដី ចាប់​បានរថយន្ត​ដឹក​លើស​បានជាង១០០ឡាន/ថ្ងៃមួយ ដូច្នេះ១ខែបាត់ជាង៣០០០ឡាន បើអញ្ចឹងទុកមន្ត្រីមុខលុយអង្គុយសុំនិងបំផ្លាញផ្លូវជាតិធ្វើអី? 0966635168
Sat,11 September 2021 (Time 01:06 PM)
ដោយ ៖ ntt voj (ចំនួនអ្នកអាន: 883នាក់)

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​លើ​ក​ពី​ករណី​ មន្ត្រី​នៅ​ស្ថានីយ​ថ្លឹង​រថយន្ត​ថ្នល់​កែង ព្រែកឯងតាមផ្លូវ​ជាតិ​លេខ១ ដែល​សរសេរ​របាយការណ៍​ភូតភរ​មក​ក្រសួង។ប៉ុន្តែក្រោយ​ពេល​ក្រសួង​សាធារណការ​បាន​ដាក់​ជញ្ជីង​ថ្លឹង​បង្កប់​ក្រោម​ដី បានរក​ឃើញ​ មានករណី​មិន​ប្រក្រតី​ធ្ងន់ធ្ងរ រកឃើញថារថយន្ត​ល្មើស​ដឹក​លើស​ទម្ងន់ មានមានចំនួន ច្រើន​ជាង​របាយការណ៍​របស់​មន្ត្រី​តាម​ស្ថានីយ​ថ្លឹង​រថយន្តដល់ជាង៣០០០ឡាន។
នេះជាកំហុសធ្ងន់ធ្ងរមិនអាចមានការអត់អោនអោយបាមនោះទេ។
លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​លើក​ឡើង​ថា របាយការណ៍​របស់​ស្ថានីយ​«ថ្នល់កែង​ព្រែកឯង​ »ដែល​បាន​ផ្ញើ​មក​ក្រសួងក្នុង​ខែ៥ មានតែ​ ឡានចំនួន២០០គ្រឿង​ប៉ុណ្ណោះដែលបានឆ្លងកាត់ចូល​ថ្លឹងក្នុងមួយខែ ខណៈ​ដែល​ក្រសួងប្រើប្រាស់​​ប្រព័ន្ធ​ទំនើប​ដាក់ជញ្ជីងបង្កប់ក្រោមដីចាប់​បាន​ជាង ១០០ គ្រឿងក្នុងមួយថ្ងៃ។បើអញ្ចឹងមន្ត្រីជញ្ជីងអាចលួចគប់គឹតជាមួយអ្នកដឹកមិនតិចជាង៣០០០ឡាននោះទេ។បើគឹតពីប្រាក់លួចរត់ចូលហោប៉ៅប្រធានស្ថានីយ៍មិនតិចជាង១០០០លានរៀលដែរបើលែងឡានមួយគ្រឿងយកយ៉ាងតិចតែ៣០មុឺនរៀល។ប៉ុន្តែបើគឹតពីការផាកពិន័យកំរិតអប្បបរមា១២០០០០០៛/គ្រឿងវិញរដ្ឋត្រូវបាត់បង់លុយយ៉ាងតិច៣៦០០លានរៀល/ខែ/មួយស្ថានីយ៍។នោះគឺជាការប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងររបស់មន្ត្រីជញ្ជីងដែលរដ្ឋមន្ត្រីក្រសួងសាធារការ យល់ញាតិ មិនបានលើកមកនិយាយអំពើការដាក់ទោសទណ្ឌតាមច្បាប់ទេ បានត្រឹមតែអំពាវអោយយកចិត្តទុកដាក់ថ្លឹងឡានតែប៉ុណ្ណោះ។ម៉្យាងទៀតអង្គភាពប្រឆាំងអំពើពុករលួយក៏ហាក់មើលស្រាល ងាប់ស្តូកមិនខ្ចីខ្វល់នូវរឿងពុករលួយដ៏សម្បើមនោះដែរ។
គួររម្លឹកថា បន្ទាប់ពីលោករដ្ឋមន្ត្រីដាក់សាកល្បងជញ្ជីងទំនើបបង្កប់ក្រោមដី ហើយបានរកឃើញកំហុសធ្ងន់ធ្ងររបស់មន្ត្រីជញ្ជីងនៅព្រែកឯង ហើយមិនចាត់ការតាមច្បាប់(យល់ញាតិ)
មានក្រុម ដឹកជញ្ជូនទំនិញលើផ្លូវជាតិលេខ១ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត"អ្នកលឿងត្រើយខាងលិច " ក្នុងស្រុកលើកដែកខេត្តកណ្តាលដែលគ្រប់គ្រងដោយលោកអូន រស្មីឲ្យដឹងថា៖ លោកអូន រស្មីប្រធានជញ្ជីងថ្លឹងឡានអ្នកលឿងត្រើយខាងលិច ទៅប្រើកូនចៅអោយអង្គុយរាប់តែក្បាលឡានគឹតលុយនិងបណ្តោយអោយឡានវៀងជញ្ថ្លឹងដូចជញ្ជីងព្រែកឯងដែរដដែលៗ ពួកគាត់អង្គុយយកលុយស្រួលៗមិនខ្ចីគឹតពីការខូចខាតផ្លូវតាមការអំពាវនាវរបស់រដ្ឋមន្ត្រីទេ ហើយល្បីថាលោកអូន រស្មី ដែលទទួលកាន់កាប់ជញ្ជីងដល់ទៅ២កន្លែង មិនងាយនឹងចូលកន្លែងជញ្ជីងទេ បញ្ជាអោយកូនចៅ ធ្វើអីតាមចិត្តទៀតផង។ពួកអ្នកបើកបរដដែលបន្តថា គាត់ជាអ្នកបើកបរសព្វថ្ងៃ ខំរកសុីចិញ្ចឹមតែពួកដាក់កុងត្រូលជញ្ជីងថ្លឹង ដែលអង្គុយចាំរាប់តែក្បាលឡានយកលុយស្រួលៗ ទោះជាខ្ញុំសុីឈ្នួលថៅកែ តែខ្ញុំក៏ចេះសោកស្តាយផ្លូវជាតិដែរ។
ប្រភពបន្តថា ទៅះរដ្ឋមន្ត្រីហែកលីអូរបស់ជញ្ជីងព្រែកឯងទើបនឹង ក៏ជញ្ជីងត្រើយខាងលិចអ្នលកឿង ដឹងតែល្ហើយទេ គ្រប់គ្រងទៅថ្លឹងតែលុយ អង្គុយសំកុកសុំនិងចាំរាប់តែក្បាលឡាននៅលើផ្លូវជាតិដែលជាផ្លូវមមាញឹក ឡានដឹកលើសចំណុះម៉្ងៃរាប់រយគ្រឿង អោយចូលថ្លឹងតែឡានណាដែលមិនត្រូវរ៉ូវគ្នាមុនប៉ុណ្ណោះ។ក្រសួងប្រើ លោកអូន រស្មី ធ្វើការអោយ មិនខុសពីសេដ្ឋិអោយធនញ្ជ័យចាំចំការដែរ ទោះឡានដឹកមិនលើសក៏លុយ,ឡានដឹកលើសទម្ងន់រាប់សឹបតោនក៏លុយ ចេះប្រើស្ទីលសុំលុយ បង់លុយតាមជញ្ជីងភ្នែកឬតាមជញ្ជីងទូរសព្ទ័ គ្រប់ស្ទីល។
ប្រភពខាងលើសុំផ្តាំតាមវាយោថា៖ លោករដ្ឋមន្ត្រីនៅតែក្រសួងសាធារណការ និង លោកសេង ឈួន ជាមេធំជញ្ជីងថ្លឹងទូទាំងប្រទេសគួរតែពិនិត្យលើមន្ត្រីជញ្ជីងគ្រប់កន្លែងរៀងរាល់ខែដែរ ទើបមន្ត្រីជញ្ជីងអសកម្មចេះគឹតអាណិតផ្លូវជាតិឈប់ធ្វើជាមន្ត្រីមុខលុយ។សំខាន់រឿងសុំលុយថ្លៃបាយដែលសុីមិនចេះឆ្អែត២៤ម៉ោងលើ២៤ម៉ោងនាំអោយអាប់អោនយ៉ាងខ្លាំងដល់ក្រសួង។
លោកអូន រស្មី មិនអាចសុំបកស្រាយនូវការលើកឡើងទាំងអស់បានទេពីម្សិលមិញ និងលោកសេង ឈួន ព្រមទាំងលោករដ្ឋមន្ត្រីស៊ុន ចាន់ថុលមិនអាចសុំអត្ថាធិប្បាយពន្យល់បានដូចគ្នាឡើយកាលពីម្សិលមិញ៕សូមអានភាគទី៤ជាភាគបន្ត

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងអនឡាញខុសច្បាប់ មិនញញ្ញើតនឹងpolicemen កំពុងដំណើរការ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសមណគោត្តមជាប់នឹងជញ្ជាំងភ្នំសំពៅ ១/ព្រះអង្គទ្រង់ប្រសូត ២/ព្រះអង្គផ្ចាញ់មារ ៣/ ព្រះអង្គទ្រង់ព្រះបរិពា្វន បានជាប់ ឹងជញ្ជាំងភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរួបរាល់ជាស្ចាពរហើយ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)កាន់តំណែងជាមេគយចល័តឡើងដុះស្លែ ដាក់ពង្រាយមន្ត្រីក្រោមឪវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមរបៀបពុករលួយ.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
420 នាក់
ម្សិលមិញ :
292 នាក់
សប្តាហ៍នេះ :
3035 នាក់
ខែនេះ :
15844 នាក់
3 ខែនេះ :
44768 នាក់
សរុប :
745496 នាក់