ថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ពិតជាផ្គើនអភិបាលខេត្តតាកែវ អ៊ូច ភាណាស់ ឈ្មោះប៊ីនិងបក្ខពួកគូរកន ឈ្មោះពន្លក ហ៊ានបើកសង្វៀនជល់មាន់និងល្បែងសុីសងក្នុងសម័យកូវិត-19ផ្ទុយនឺងអនុសាសន៍របស់សម្ដេច... 089572372
Sat,17 July 2021 (Time 12:29 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 1085នាក់)

7.07.2021
តាកែវ: ថ្មីៗនេះមហាជនមួយចំនួនបានលើកឡើងដោយចំៗថា: ម្ចាស់សង្វៀនជល់មាន់ ឈ្មោះប៊ី និងបក្សពួកម្នាក់ទៀតឈ្មោះពន្លក បានកំពុងតែធ្វើសកម្មភាពបើកសង្វៀនជល់មាន់បង្កប់នូវល្បែងស៊ីសងមួយចំនួនទៀតបានប្រព្រឹត្តទៅយ៉ាងរលូន សង្ស័យថាមានការបើកភ្លើងខៀវពីអាជ្ញាធរសមត្ថកិច្ចថ្នាក់មូលដ្ឋាន ស្រុក ថ្នាក់ខេត្ត ហើយមើលទៅទើបបានជាសង្វៀនមួយនេះ ប្រព្រឹត្តទៅយ៉ាងសកម្មនិងដូចភ្លៀងរលឹម។
ចំពោះករណីខាងលើនេះត្រូវបានមហាជនរិះគន់ដោយចំៗថា:ប្រហែលជាអជ្ញាធរ មានសមត្ថកិច្ច ថ្នាក់ស្រុក ថ្នាក់ខេត្ត បានសើមមាត់សើម.ក.នឹងត្រូវដងត្រូវផ្លែមើលមិនឃើញដោយសារដុល្លារបាំងភ្នែកហើយមើលទៅ?មហាជនមួយចំនួនទៀតបន្ថែមថាប្រហែលជាម្ចាស់សង្វៀនជល់មាន់និងបៀអាប៉ោងឈ្មោះប៊ី និងគូរកន ឈ្មោះពន្លក មានខ្សែឬខ្នងក្រាស់ហើយទើបបានជាមិនមានអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ស្រុកខេត្តរូបណាហ៊ានបង្ក្រាបទៅលើម្ចាស់សង្វៀនជល់មាន់ខាងលើនេះ។
ប្រភពព័ត៌មានបានឲ្យដឹងផងដែរថា: បច្ចុប្បន្នសង្វៀនជល់មាន់ខាងលើនេះបានធ្វើការបើកភ្នាល់ស៊ីសងជារៀងរាល់ថ្ងៃដោយមិនខ្លាចញញើតនឹងច្បាប់បន្តិចសោះឡើយ។ក្រៅពីនេះទៀតក៏មានការរំខានពីសំណាក់អ្នកញៀនល្បែងផងដែរចំពោះការ ហ៊ោកញ្ច្រៀវអឹងកងដែលជាការរំខានចំពោះដល់ពួកគាត់និងការដេក ក្រោយពីសម្រាកការងារផងដែរ។
ករណីខាងលើនេះក៏ជាកត្តាដែលប៉ះពាល់យ៉ាងខ្លាំងផងដែរពីសំណាក់ក្រុមអ្នកញៀនល្បែង ដែលបង្កនូវអសន្តិសុខសង្គមក៏ដូចជា: ភូមិឃុំសុវត្តិភាព ហើយជាហានិភ័យដល់សង្គមជាតិខ្លាំងបំផុតដែលបង្កកើតមានឡើងដូចជាការប្រើហិង្សាទៅលើគ្រួសារ អំពើឆក់.ប្លន់.លួច.បញ្ចាំ.លក់ នឹងឈានទៅដល់ការកាប់សម្លាប់ និងធ្វើចំណាកស្រុកមួយចំនួនផងដែរក្នុងសង្គមរស់នៅបច្ចុប្បន្នភាពនេះ។សមដូចសុភាសិតខ្មែរពោលថា:(ឈ្នះល្បែងទិញរបស់ចាញ់ល្បែងអស់លក់របស់លេងល្បែង)។
យោងតាមអនុសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា:
តំបន់ណាមានបើកបនល្បែងស៊ីសង ប្រព្រឹត្តអំពើពុករលួយ គឺតំបន់នោះត្រូវទទួលខុសត្រូវ អភិបាលនៃគណៈអភិបាលស្រុក ក៏ដូចជាអភិបាលនៃគណៈអភិបាល ខេត្ត ដោះស្រាយដោយខ្លួនឯងឱ្យបាន ប្រសិនណាបំបាត់អំពើពាលាអាវាសែនោះមិនបានទេត្រូវ ប្ដូរឲ្យអ្នកប្រព្រឹត្តទាំងនោះឡើងមកធ្វើអភិបាលស្រុក អភិបាលខេត្តជំនួសវិញ ប្រហែលជាយល់ឃើញបែបនេះហើយទើបបានជាឈ្មោះ ប៊ី និងគូរកនម្នាក់ទៀតឈ្មោះពន្លក ហ៊ានបើកបនល្បែងនេះដើម្បីចង់ឡើងធ្វើជាអភិបាលស្រុក អភិបាលខេត្ត ជំនួសហើយមើលទៅ ?។
ចំពោះសង្វៀនជល់មាន់និងបង្កប់នូវល្បែងមួយចំនួនខាងលើនេះពលរដ្ឋរួម នឹង មហាជនមួយចំនួនសុំធ្វើការសំណូមពរដល់លោក អ៊ូចភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋនិងដែលតែងតែមានវិធានការយ៉ាងហ្មត់ចត់ មុឹងម៉ាត់ សុំឱ្យលោកមេត្តាពិនិត្យមើលនិងមានវិធានការនិងចំណាត់ការចំពោះម្ចាស់សង្វៀនជល់មាន់និងល្បែងស៊ីសងខាងលើនេះផង។
សុំបញ្ជាក់ផងដែរថាចំពោះករណីខាងលើនេះត្រូវបានកើតឡើងក្នុងចំណុចភូមិសាស្ត្រខាងលិចទំនប់ជ្រៃរោងចម្ងាយ 100 ម៉ែត្រ ស្ថិតក្នុងភូមិតាតៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ក្នុងករណីខាងលើនេះ អង្គភាពរបស់យើងខ្ញុំរងចាំការស្រាយបំភ្លឺ ពីអង្គសាមីរៀងរាល់ម៉ោងធ្វើការ។
ដោយ: សហការីvoj

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គីភ័យលេបត្របាក់កុដិមួយខ្នង ស្ថិតនៅវត្តពោធិរុក្ខារាម ហៅវត្តពោធិរោង ស្ទើរសល់តែផេះ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត គុណ ញឹម ខិតខំរកចំណូលគយនៅឆ្នាំ២០២៥ ប្រមូលបានជិត៣.២ពាន់លានដុល្លារ លើសផែនការរហូតដល់ ២៤% (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឃួន ប៉ក់ តំណាងប្រជាជន ១៨ គ្រួសារ កើតទុកមិនសុខចិត្តចំពោះ ឈ្មោះ ភឺន ផល្លា និងឈ្មោះ ង៉ាន់ ភិរុណ រំលោភកាក់កាប់ដីមានថ្លង់រួប! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គួច ចំរើន អភិបាលខេត្ត មើលំលងរោង ចក្រផលិត បារី ក្លែងក្លាយរបស់ចិនមួយនេះ កំពុង តែទទួលរងនូវការរិះគន់ពីសំណាក់ មហាប្រជាពលរដ្ឋ យ៉ាងខ្លាំង តែម្ដង ដោយ ស្ដុកទុកបារី រាប់សិបតោន រួច បញ្ជូន ទៅក្រៅប្រទេស ដោយគេច ពន្ធ ទៀតផង ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក លី គួង មេក្លោង Online Scams តុលាការ ចេញដីកាឃុំខ្លួន (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
421 នាក់
ម្សិលមិញ :
319 នាក់
សប្តាហ៍នេះ :
3658 នាក់
ខែនេះ :
15764 នាក់
3 ខែនេះ :
44680 នាក់
សរុប :
762401 នាក់