078351179 0966289168 966635168 ឧកញ៉ាសង្គមងងឹត ដែលធ្លាប់ល្បីខាងមបំផ្លិចបំផ្លាញព្រៃឈើជាសម្បត្តិជាតិខ្មែរ អោយរលាយហិនហោចនៅភាគឦសាន្តប្រទេសកម្ពុជា អស់ឈើស្ទើរតែស្វារកកន្លែងជ្រកលែងបាននិងដែលមានឥទ្ធិពល ដឹកឈើលក់អោយបរទេសម៉ាសេរី កើបលុយបាន រាប់ពាន់លានដុល្លារ ឯអ្នកអនុវត្តច្បាប់ឃើញខ្លាចដូចខ្លាចខ្មោចកន្លងមក។ក៏ប៉ុន្តែ ហើយក្រោយមកឧកញ៉ារូបនោះ មិនដឹងជាហេតុអីត្រូវសមត្ថកិច្ចថ្នាក់ជាតិតាមចាប់ខ្លួន បែរចាប់បានតែផេះ ពេលនេះលោកឧកញ៉ាសង្គមងងឹតលឹមប៊ុណ្ណានោះ ?បានអភិវឌ្ឍន៍មុខរបរទុច្ចរិតថ្មីចែស នៅក្នុងខេត្តកំពតទៀតហើយ បន្ទាប់ពីប៉ាវផ្តាច់កន្ទុយលេខឆ្នោតយួនខុសច្បាប់ពាសពេញក្រុងភ្នំពេញ អត់មានសមត្ថកិច្ចណាហ៊ានក្អកក្រហែមក្បែរ អស់រយៈពេលជាង២ឆ្នាំមកនោះ។? តែជាអកុសលទៀតហើយ ពេលនេះឧកញ៉ាសង្គមងងឹត លឹមប៊ុណ្ណា ហៅខ្នារ ត្រូវមេឆ្នោតខុសច្បាប់ក្ក្បាលដុះស្លែខេត្តខ្លះ កើតទុក្ខមិនសុខចិត្ត រឿងចូលទៅរកសុីកាងផ្តាច់ ហើយបានទម្លាយរឿងសម្អុយអោយកាសែតនិយាយ(អត់បោះពុម្ព) មួយជីកកកាយ ឡាយវីដេអូ អំពីការពង្រីករបរទុច្ចរិត រកសុីប៉ាវផ្តាច់ឆ្នោតយួនខុសច្បាប់នៅខេត្តកំពតរបស់គាត់ និងភាពអស្ចារ្យដែលគាត់អាចបញ្ជាសមត្ថកិច្ចបានដូចបាញ់គ្រាប់អាប៉ោង យ៉ាងអាមាស់តាម(ក្លីបវីដេអូ) ។ បើយោងតាមការឡាយវីដេអូរដោយលោកចាងហ្វាងខាងលើអោយដឹងថា៖ ឧកញ៉ាលឹម ប៊ុណ្ណាបានសារភាពថាខ្លួនគាត់ពិតជាបានបើកល្បែងកន្ទុយលេខយួនផ្តាច់មុខនៅក្នុងខេត្ត ហើយប៉ាវផ្តាច់ក្នុងខេត្តកំពតពិតមែន តែសូមលោកចាងហ្វាងកុំរំខាន(មានឯកសារ)។ ប្រភពពីអ្នកញៀនកន្ទុយលេខយួន នៅភ្នំពេញ និងខេត្តកំពតធ្លាប់ទម្លាយប្រាប់អោយដឹងថា៖ឧកញ៉ាសង្គមងងឹត លឹម ប៊ុណ្ណា(ខ្នារ)បានកាងផ្តាចមុខកន្លែងកត់ឆ្នោតយួនខុសច្បាប់ធំៗស្ទើរតែទាំងអស់នៅក្នុងក្រុងភ្នំពេញ។ប្រភពបន្តថា លោកបានបើកក្រុមហ៊ុនមួយដើម្បីលួចបន្លំកត់កន្ទុយលេខខុសច្បាប់ ហើយនៅកន្លុកកន្លៀតណាក៏មានសាខាកត់ឆ្នោតយួនផ្តាច់មុខអោយលោកដែរ។ជាឧកញ៉ាខ្លាំងមែន(អ្នកអនុវត្តច្បាប់ឮតែឈ្មោញខ្លាចដូចខ្លាចខ្មោច)។សមត្ថកិច្ចមូលដ្ឋានវិញមិនហ៊ានប៉ះពាល់បង្ក្រាបសាខាកត់ឆ្នោតយួនខុសច្បាប់ណាមួយដែលជាសាខាកត់ឆ្នោតយួនណាប្រើឈ្មោះក្រុមហ៊ុនគាត់ឡើយ ព្រោះឧកញ៉ាសង្គមងងឹតនោះក៏មានខ្នងបង្អែកដែលមានអំណាចក្បាលមិនជាប់មេឃជើងមិនជាប់ដីពាក់លោកខែកាងពីក្រោយថែមទៀតទើបសមត្ថកិច្ចខ្លះ សុខចិត្តសម្ងំសោយសុខ (ដេកបន្លំដួល រមួលបន្លំគ្រេច )ខ្លះលាតបាតដៃយកលុយប្រចាំខែតាមគ្នី តាមគ្នា ឈឹងអាវ៉ាកូនឈឹងអញ្ចឹងទៅ។ ប្រភពបន្តថាជាក់ស្ដែងដូចជានៅទីតាំង អតីតតូបលក់ចានឆ្នាំងមួយកន្លែងនៅផ្សារដេប៉ូ ខាងលិចផ្សារធំថ្មី ,ខាងជើងផ្សាធំថ្មី ផ្សារសាំហាន់ទួលសង្កែ, ផ្ទះមួយល្វែងនៅផ្លូវលេខ១០៥ មានទីតាំងក្នុងភូមិបាក់ទូកសង្កាត់ទួលសង្កែទី០១ ខណ្ឌឬស្សីកែវ ទីតាំងនៅផ្សារឯករាជ្យ២,សុទ្ធតែនៅភ្នំពេញជាសាខាកត់និងទទួលយកការចាក់ឆ្នោតពីបណ្តាខេត្តផ្សេងៗរបស់លោកឧកញ៉ាសង្គមងងឹតនោះដែរ។ហើយកំពុងធ្វេីសកម្មភាពដោយរលូនដោយមិនរំខានសមត្ថកិច្ចណាទាំងអស់ ។ក៏ប៉ុន្តែនៅភ្នំពេញខ្លាសាហាវច្រើនលោកមិនអាចផ្តាច់មុខផ្កាប់ឆ្នាំងបាយមន្ត្តី្រខ្លាសាហាវខ្លះបានទេ ដូចជាមានទីតាំងកត់កន្ទុយលេខយួនធំៗមួយចំនួនផ្សេងទៀតនៅតែជារបស់មន្ត្រីស្នងការនគរបាលម្នាក់កាងកត់ឆ្នោតយួនជាង៣០ឆ្នាំមកហើយនៅផ្លូវត្រសក់ផ្អែម និងមួយទីតាំងទៀតនៅកាច់ជ្រុងខាងជើងឈៀងខាងកើតផ្សារសុវណ្ណានិងខាងកើតផ្សារអូរឬស្សីជារបស់មន្ត្រីមានអំណាចក្នុងស្ថាប័នPMម្នាកដែលលោកឧកញ៉ាសង្គមងងឹត មិនអាចលូកលាន់យកផ្តាច់មុខដែរ ។ តាមក្លីបវីដេអូដែលបានសំពងលោកឧកញ៉ាសង្គមងងឹតលឹម ប៊ុណ្ណាយ៉ាងជូរចត់ថ្មីៗនេះ បានអោយដឹងថា៖ដើម្បីរៀបចំអោយដំណើរការក្តោបក្តាប់មុខរបរកត់ឆ្នោតកន្ទុយលេខយួនខុសច្បាប់ផ្តាច់មុខទូទាំងខេត្តកំពតបាន លោកឧកញ៉ាលឹម ប៊ុណ្ណាបានរៀបចំបង្កើតក្រុមការងារអុកឡុកមួយក្រុមមសនរហស្សនាមថសក្រុមK9 ដែលបំពាក់មធ្យោបាយរថយន្តពាក់ស្លាកលេខ ខ.ម ជាលេខកងយោធពលខេមរភូមិន្ទ អោយដើរអុកឡុកឆាឆៅគ្រប់កន្លែងកត់ឆ្នោតក្នុងខេត្ត ពួកដើថបង្ក្រាបអុកឡុកបនល្បែងណាដែលក្បាលរឹង កត់កន្ទុយលេខអោយថៅកែផ្សេង មិនព្រមកត់អោយឬមិនព្រមធ្វើជាសាខាអោយលោកលឹម ប៊ុណ្ណាអោយយល់ព្រម តែបើកន្លែងណាមួយនៅតែមិនព្រម ត្រូវរងការបង្ក្រាបរឹបអូសមធ្យោបាយកត់ឆ្នោតនិងត្រូវនាំខ្លួនទៅចាត់ការតាមផ្លូវច្បាប់ភ្លាមដោយប្រើកម្លាំងនគរបាលខេត្តមួយចំនួនទៀត ដែលលោកលឹមប៊ុណ្ណាអាចបញ្ជាបានដូចបាញ់អាប៉ោងបញ្ជាអោយទៅបង្ក្រាបឥតត្រាប្រណីឡើយ។ហេតុនោះហើយទើបធ្វើអោយអ្នកកត់ឆ្នោតខុសច្បាប់អោយមេកញ្ច្រែងផ្សេងក្បាលដុះស្លែនៅខេតមតកំពតមួយចំនួនក្តៅក្រហាយទម្លាយអោយដឹង។ លោកលឹម ប៊ុណ្ណាមិនអាចសុំការបកស្រាយបន្ថែមនូវការហៅលោកថាជាឧកញ៉ាសង្គមងងឹតពាក់ពន្ធ័នឹងមុខរបររបស់លោកដែលគេដឹងថាច្រើនតែរកសុីមុខរបរទុច្ចរឹតក្នុងពេលលោកមានគោរម្យងារឧកញ៉ាបានទេកាលពីព្រឹកមិញ។លោកស្នងការនគរបាលភ្នំពេញនិងខេត្តកំពតនិងលោកមេបញ្ជាការPM ខេត្តកំពតក៏នៅតែមិនអាចសុំការណែនាំពាកពន្ធ័នឹងល្បីថា មានមន្ត្រីកងកម្លាំងនគរបាលខេត្តមួយចំនួនចូលដៃជើងជាមួយមេល្បែងហើយត្រូវមេល្បែងបញ្ជាចុះបង្ក្រាបឆ្វេង ស្តាំតាមចិត្តមេលរើសអើងតាមបញ្ជាមេល្បែងផ្តាច់មុខបានទេកាលពីល្ងាចថ្ងៃ២៧ឧសភា២០២១បានដែរ?ទោះយ៉ាងណាសារព័ត៏មានយើងនៅតែរងចាំការបកស្រាយពីគ្រប់អ្នកពាក់ពន្ធ័គ្រប់វេលា។ គោរម្យងារឧកញ៉ាគួរតែត្រូវកែសម្រួលលប់ឈ្មោះចេញពីបញ្ជីខ្លះហើយនៅពេលនេះ។ក្នុងចំណោមមតួរលេខឧកញ៉ាជាង៧០០នាក់មានឧកញ៉ាខ្លះជាជនសង្គមងងឹត ឧកញ៉ាខ្លះជាចោរឆក់ប្លន់ដីធ្លីប្រជារាស្ត្រ ឧកញ៉ាខ្លះរកសុីតែមុខរបរទុច្ចរឹត ពួកឧកញ៉ាសង្គមងងឹតទុច្ចរឹតទាំងនោះខ្លះបានទទួលគោរម្យងារដោយការទិញ មិនមែនមានគុណសម្បត្តិជួយជាតិស្អីនោះទេ ហេតុនោះហើយដែលធ្វើអោយខូចកិត្តិយសដល់ឧកញ៉ាមួយចំនួនដែលបានជួយជាតិរាល់គ្រាឆ្លងកាត់ការលំបាកដូចពំនោលថាធ្វើ«ត្រីមួយត្រកស្អុយ១ស្អុយទាំងអស់»សារព័ត៏មាន និងសមាគម សហព័ន្ធអ្នកសសរព័ត៏មានកម្ពុជាអង្កេតការពិត នឺងតាមដានឧកញ៉ាសង្គមងងឺតទុច្ចរឺតទាំង៧០០នាក់មកបន្តភាគទី០២ទៀត៕សូមរងចាំអានបន្ត០២
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រកាសចូលកាន់មុខតំណែងលោក សុវណ្ណ វិទិត្យា ជាប្រធានមន្ទីរព័ត៌មាន ជំនួសលោក សួស សុភ័ក្រ្ត ទទួលភារកិច្ចថ្មី! (vojhotnews)
រដ្ឋាភិបាលកម្ពុជាប្រមូលចំណូលពីវិស័យល្បែងបានជាង ៦០លានដុល្លារ នៅឆ្នាំ២០២៤ កើន៨៥% ខណៈឆ្នាំ២០២៥ នឹងមានផែនការប្រមូលឱ្យបានជាង ៧០លានដុល្លារ! (vojhotnews)
ចុះស៊ើបអង្កេតឲ្យបានសុីជម្រៅ លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយ តាមរបៀបជិៈសេះលែងដៃ ?រដ្ឋាបាលអាណត្តិទី៧! (vojhotnews)
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈអ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឋានៈស្មើទេសរដ្ឋមន្ដ្រី (vojhotnews)
សម្តេច មហាមន្ត្រី គុយ សុផល ផ្ញើសារជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា