ktk168ឧកញ៉ា គិត ធាង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសឲ្យលោកជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ពីបទចាត់ចែងសម្របសម្រួលឲ្យប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងសមគំនិត ពាក់ព័ន្ធករណីគគ្រឿងញៀនជិត៣០គីឡូក្រាមមានអាវុធខុសច្បាប់នៅក្នុងក្លឹបកម្សាន្តរបស់ខ្លួននោះ ទើបតែត្រូវបានតុលាការជាន់ខ្ពស់ សម្រេចដោះលែងដោយស្ងាត់ៗ។ប្រភពដែលគួរឲ្យទុកចិត្ត បានទម្លាយនៅថ្ងៃទី១៥ឧសភាថា សាលាឧទ្ធរណ៍ បានសម្រេចកាត់ទោសតម្រឹមដោយឲ្យលោក គិត ធាង អនុវត្តទោសរយៈពេលតែ២ឆ្នាំប៉ុណ្ណោះ ចំណែកទោសនៅសល់ ត្រូវព្យួរជាធម្មតា។ លើកលែងតែឧក៉ញាគិតធាងដែលមានលុយនិងជាសាច់ញាតិលោកឧកញ៉ាគិតម៉េងប្រធានក្រមហ៊ុនរ៉ូយ៉ាលគ្រុបចេញសម្រាប់ជនជាប់ចោទប្រមាណ ៣០នាក់ផ្សេងទៀតក្នុងនោះមានចិន៦នាក់ ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងជាមួយលោក គិត ធាង ដែរនោះ មិនត្រូវបានដោះលែងនោះទេគឺនៅទុកតាមអនុសាសន៍សម្តេចនាយករដ្ឋមន្ត្រីដែលប្រកាសថាមិនឲ្យមានការដោះលែងអ្នកណាម្នាក់ពេលបង្ក្រាបដំបូង។សមត្ថកិច្ច បានចាប់ឃុំខ្លួនលោក គិត ធាង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ។បន្ទាប់មក កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសឲ្យលោក គិត ធាង ជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ពីបទចាត់ចែងសម្របសម្រួលឲ្យប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងសមគំនិតពាក់ព័ន្ធ ករណីគ្រឿងញៀនជិត៥០ (៤៩,៤៤)គីឡូក្រាមក្រោមមកថាមានប្រមាណ៣០គីឡូវិញ ដែលសមត្ថកិច្ចនគរបាលរាធានីភ្នំពេញក្រោមបញ្ជាលោកសថេតឆ្មក់ចូលបង្ក្រាបបាននៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់កាលពីដើមឆ្នាំ២០១០។សូមជម្រាបថាករណីយ៍គ្រឿងញៀននេះដែរបើនៅប្រទេសជិតខាងយើងកុំថាឡើយដល់៣០ឬ៥០គីឡូត្រឹមតែ២គីឡូគេព្យួករបាត់ហើយ។ជាក់ស្តែងស្ត្រីខ្មែរត្រូវតុលាការវៀតណាមកាត់ទោសប្រហារជីតវិតព្រោះតែកាន់គ្រឿងញៀនឲ្យគេប្រមាណ២គីឡូពីស្រុកខ្មែរចូលវៀតណាម៕សូមរងចាំអានភាគបន្ត
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា