ថ្ងៃអង្គារ៍ ទី០៤ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ពិតជាមិនធម្មតាមែន ថៅកែការ៉ាស់សាំុងជាន់ថ្មីឈ្មោះ ប៉ែន ភឿន ធ្វើរបងបិទផ្លូវចូលដីទួលអង្គរហៅ(ក្តីតាវង)ដែលជាកន្លែងទីសក្ការៈបូជា. 31.12.2021
Fri,31 December 2021 (Time 12:34 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 1085នាក់)

ខេត្តកំពត: ប្រជាពលរដ្ឋជាង 30 គ្រួសារបានលើកឡើងចំៗដែរថា: អ្នកមានអំណាចទឹកប្រាក់ និង ជាអ្នកមានជាន់ថ្មីសម័យឆ្នាំ 2021 នេះពិតជាខ្លាំងណាស់ឲ្យតែមានលុយចង់ធ្វើអ្វីៗតាមតែចិត្តដោយមិនខ្វល់ពីអ្នកជិតខាងបន្តិចសោះឡើយ។ ពិសេសជាងនេះទៅទៀត អាងមានអំណាចទឹកប្រាក់ តួនាទី យសស័ក្ត មិនខ្វល់ ឬអាច្បាប់បន្តិចនោះទេ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា: ថៅកែការាស់សាំុងម្នាក់ឈ្មោះ ប៉ែន ភឿន ភេទប្រុស អាយុ 48 ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិត្រពាំង ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពតនបានធ្វើរបងហ៊ុំនិងបិទផ្លូវចូលដី ទូលអង្គរ ហៅ(ក្តីតាវង) ដែលជាទីកន្លែងសក្ការៈបូជារបស់ពួកគាត់ដែលមានតាំងពីបុរាណមកម្ល៉េះ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរៗ នោះបានប្រាប់ឲ្យដឹងផងដែរថា: ប្លង់ដីលេខ (1167 )ជាតំបន់ទូលអង្គរ ហើយជាទីកន្លែងដីសម្រាប់កប់ខ្មោចរាប់រយឆ្នាំកន្លងមកហើយមិនតែប៉ុណ្ណោះក៏ជាផ្លូវធ្លាប់ដើរចូលទៅមកធ្វើបុណ្យធ្វើទានតាមរដូវកាលធ្វើស្រែ ពីផ្លូវធំជាប់នឹងត្រពាំងទឹកផងដែរ។

ប្រភពប្រជាពលរដ្ឋមួយចំនួនទៀតក៏បានឲ្យដឹងដែរថា: ថ្មីៗកន្លងនេះក៏មានវត្តមាន លោក ជ្រិន ប៉ូឡី ប្រធានការិយាល័យនីតិកម្មនិងសម្រុះសម្រួលវិវាទមូលដ្ឋានស្រុកអង្គរជ័យ ក៏ធ្លាប់បានចុះមកធ្វើការសម្រុះសម្រួលម្ដងរួចមកហើយ តែលទ្ធផលនៅតែថៅកែការ៉ាស់សាំុងថ្មី ឈ្មោះ ប៉ែន ភឿន រួមនិងភរិយា នៅតែមិនព្រមទទួលយកការសម្រុះសម្រួលនេះផងដែរ។

មិនតែប៉ុណ្ណោះទៀតសោតបើតាមការឲ្យដឹងរបស់លោកមេភូមិមួយរូប ឈ្មោះអ៊ូ ម៉ុក បានប្រាប់ថា: តំបន់ទួលអង្គហៅ(ក្តីតាវង)នេះគឺជាផ្លូវបុរាណតាំងពីដូនតាតាំងពីដូនតាយូរណាស់មកហើយមិនមែនទើបតែមានថ្មីៗនោះទេ។

ទោះបីជាយ៉ាងណាក្តីបើតាមការឲ្យដឹងរបស់លោក ប៉ែន ភឿន ដែលជាថៅកែការ៉ាស់សាំុងថ្មីតាមរយៈទូរស័ព្ទថា: អ្វីដែលគាត់ទាមទារនោះគ្រាន់តែខុសត្រូវគ្នាយ៉ាងតិច 5 ម៉ែត្រតែប៉ុណ្ណោះហើយលោកក៏មិនបានទៅប៉ះពាល់តំបន់នោះដែរ។គាត់បន្តថា: មុនលោកចាក់គ្រឹះសាងសង់ធ្វើរបងនេះ ចុះហេតុអ្វីបានជាមិនមកនិយាយគ្នាជាមុន?ចាំគាត់សាងសង់រួចហើយបានជាមកទាមទារបែបនេះទៅវិញ?គាត់បញ្ជាក់ទៀតដែរថា: ពីមុនបើសិនជាផ្លូវនោះផ្លូវធំ ហើយអាចជិះកង់ ឬម៉ូតូ ចូលរួចក៏គាត់មិនថាដែរតែភ្លឺស្រែគាត់ទាំងអស់គ្រាន់តែគាត់ទប់ទឹកកុំឲ្យតែទឹកធ្លាក់ឬបាក់ភ្លឺស្រែតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋជាង៣០ទទូចស្នើតសុំដល់លោកអភិបាលនៃគណៈអភិបាលស្រុកអង្គរជ័យ ពិសេសជាងនេះទៅទៀត អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ម៉ៅ ធនិន ដែលមកទទួលតំណែងជាអភិបាលប្រចាំខេត្តកំពត ដែលលោកតែងតែខ្វល់ខ្វាយ រកដំណោះស្រាយ និងយុត្តិធម៌ រាល់វិវាទ ជម្លោះផ្សេងៗ ដែលកើតមានឡើងជារឿយៗក្នុងខេត្តរបស់ឯកឧត្តមផងនោះប្រជាពលរដ្ឋទាំង 30គ្រួសារជាងមានសង្ឃឹមយ៉ាងមុតមាំថា: ពួកគាត់នឹងទទួលបានភាពយុត្តិធម៌មកវិញ ហើយនិងបានទទួលយកដីតំបន់ទួលអង្គហៅ(ក្តីតាវង)ដែលជាផ្លូវបុរាណមកវិញជាក់ជាពុំខាន។

សូមបញ្ជាក់ដែរថា: ក្នុងករណីនេះមហាជនមួយចំនួន រួមទាំងប្រជាពលរដ្ឋជាង 30 គ្រួសារទៀត ទន្ទឹងរងចាំមើលថាតើលោកអភិបាល នៃគណៈ អភិបាលស្រុកអង្គរជ័យ ជាពិសេសឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងប្រើកណ្ដាប់ដៃដែក រកយុត្តិធម៌ និងដំណោះស្រាយចែកជូនពួកគាត់ជាពុំខាន៕

ដោយ សហការី

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()

ព័ត៌មានគួរចាប់អារម្មណ៍

វឌ្ឍនភាពសហគមន៍តំបន់ការពារធម្មជាតិដូនក្រី ជាជម្រកដល់សំខាន់សម្រាប់ជីវៈចម្រុះនិងធនធានធម្មជាតិដ៏មានតម្លៃ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
59 នាក់
ម្សិលមិញ :
163 នាក់
សប្តាហ៍នេះ :
1422 នាក់
ខែនេះ :
10752 នាក់
3 ខែនេះ :
35205 នាក់
សរុប :
839753 នាក់