ខេត្តកំពត: ប្រជាពលរដ្ឋជាង 30 គ្រួសារបានលើកឡើងចំៗដែរថា: អ្នកមានអំណាចទឹកប្រាក់ និង ជាអ្នកមានជាន់ថ្មីសម័យឆ្នាំ 2021 នេះពិតជាខ្លាំងណាស់ឲ្យតែមានលុយចង់ធ្វើអ្វីៗតាមតែចិត្តដោយមិនខ្វល់ពីអ្នកជិតខាងបន្តិចសោះឡើយ។ ពិសេសជាងនេះទៅទៀត អាងមានអំណាចទឹកប្រាក់ តួនាទី យសស័ក្ត មិនខ្វល់ ឬអាច្បាប់បន្តិចនោះទេ។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា: ថៅកែការាស់សាំុងម្នាក់ឈ្មោះ ប៉ែន ភឿន ភេទប្រុស អាយុ 48 ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិត្រពាំង ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពតនបានធ្វើរបងហ៊ុំនិងបិទផ្លូវចូលដី ទូលអង្គរ ហៅ(ក្តីតាវង) ដែលជាទីកន្លែងសក្ការៈបូជារបស់ពួកគាត់ដែលមានតាំងពីបុរាណមកម្ល៉េះ។ ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរៗ នោះបានប្រាប់ឲ្យដឹងផងដែរថា: ប្លង់ដីលេខ (1167 )ជាតំបន់ទូលអង្គរ ហើយជាទីកន្លែងដីសម្រាប់កប់ខ្មោចរាប់រយឆ្នាំកន្លងមកហើយមិនតែប៉ុណ្ណោះក៏ជាផ្លូវធ្លាប់ដើរចូលទៅមកធ្វើបុណ្យធ្វើទានតាមរដូវកាលធ្វើស្រែ ពីផ្លូវធំជាប់នឹងត្រពាំងទឹកផងដែរ។ ប្រភពប្រជាពលរដ្ឋមួយចំនួនទៀតក៏បានឲ្យដឹងដែរថា: ថ្មីៗកន្លងនេះក៏មានវត្តមាន លោក ជ្រិន ប៉ូឡី ប្រធានការិយាល័យនីតិកម្មនិងសម្រុះសម្រួលវិវាទមូលដ្ឋានស្រុកអង្គរជ័យ ក៏ធ្លាប់បានចុះមកធ្វើការសម្រុះសម្រួលម្ដងរួចមកហើយ តែលទ្ធផលនៅតែថៅកែការ៉ាស់សាំុងថ្មី ឈ្មោះ ប៉ែន ភឿន រួមនិងភរិយា នៅតែមិនព្រមទទួលយកការសម្រុះសម្រួលនេះផងដែរ។ មិនតែប៉ុណ្ណោះទៀតសោតបើតាមការឲ្យដឹងរបស់លោកមេភូមិមួយរូប ឈ្មោះអ៊ូ ម៉ុក បានប្រាប់ថា: តំបន់ទួលអង្គហៅ(ក្តីតាវង)នេះគឺជាផ្លូវបុរាណតាំងពីដូនតាតាំងពីដូនតាយូរណាស់មកហើយមិនមែនទើបតែមានថ្មីៗនោះទេ។ ទោះបីជាយ៉ាងណាក្តីបើតាមការឲ្យដឹងរបស់លោក ប៉ែន ភឿន ដែលជាថៅកែការ៉ាស់សាំុងថ្មីតាមរយៈទូរស័ព្ទថា: អ្វីដែលគាត់ទាមទារនោះគ្រាន់តែខុសត្រូវគ្នាយ៉ាងតិច 5 ម៉ែត្រតែប៉ុណ្ណោះហើយលោកក៏មិនបានទៅប៉ះពាល់តំបន់នោះដែរ។គាត់បន្តថា: មុនលោកចាក់គ្រឹះសាងសង់ធ្វើរបងនេះ ចុះហេតុអ្វីបានជាមិនមកនិយាយគ្នាជាមុន?ចាំគាត់សាងសង់រួចហើយបានជាមកទាមទារបែបនេះទៅវិញ?គាត់បញ្ជាក់ទៀតដែរថា: ពីមុនបើសិនជាផ្លូវនោះផ្លូវធំ ហើយអាចជិះកង់ ឬម៉ូតូ ចូលរួចក៏គាត់មិនថាដែរតែភ្លឺស្រែគាត់ទាំងអស់គ្រាន់តែគាត់ទប់ទឹកកុំឲ្យតែទឹកធ្លាក់ឬបាក់ភ្លឺស្រែតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋជាង៣០ទទូចស្នើតសុំដល់លោកអភិបាលនៃគណៈអភិបាលស្រុកអង្គរជ័យ ពិសេសជាងនេះទៅទៀត អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ម៉ៅ ធនិន ដែលមកទទួលតំណែងជាអភិបាលប្រចាំខេត្តកំពត ដែលលោកតែងតែខ្វល់ខ្វាយ រកដំណោះស្រាយ និងយុត្តិធម៌ រាល់វិវាទ ជម្លោះផ្សេងៗ ដែលកើតមានឡើងជារឿយៗក្នុងខេត្តរបស់ឯកឧត្តមផងនោះប្រជាពលរដ្ឋទាំង 30គ្រួសារជាងមានសង្ឃឹមយ៉ាងមុតមាំថា: ពួកគាត់នឹងទទួលបានភាពយុត្តិធម៌មកវិញ ហើយនិងបានទទួលយកដីតំបន់ទួលអង្គហៅ(ក្តីតាវង)ដែលជាផ្លូវបុរាណមកវិញជាក់ជាពុំខាន។ សូមបញ្ជាក់ដែរថា: ក្នុងករណីនេះមហាជនមួយចំនួន រួមទាំងប្រជាពលរដ្ឋជាង 30 គ្រួសារទៀត ទន្ទឹងរងចាំមើលថាតើលោកអភិបាល នៃគណៈ អភិបាលស្រុកអង្គរជ័យ ជាពិសេសឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងប្រើកណ្ដាប់ដៃដែក រកយុត្តិធម៌ និងដំណោះស្រាយចែកជូនពួកគាត់ជាពុំខាន៕ ដោយ សហការី
ព័ត៌មានគួរចាប់អារម្មណ៍
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (vojhotnews)
ល្បែងស៊ីសងអនឡាញខុសច្បាប់ មិនញញ្ញើតនឹងpolicemen កំពុងដំណើរការ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ! (vojhotnews)
ព្រះសមណគោត្តមជាប់នឹងជញ្ជាំងភ្នំសំពៅ ១/ព្រះអង្គទ្រង់ប្រសូត ២/ព្រះអង្គផ្ចាញ់មារ ៣/ ព្រះអង្គទ្រង់ព្រះបរិពា្វន បានជាប់ ឹងជញ្ជាំងភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរួបរាល់ជាស្ចាពរហើយ! (vojhotnews)
លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)កាន់តំណែងជាមេគយចល័តឡើងដុះស្លែ ដាក់ពង្រាយមន្ត្រីក្រោមឪវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមរបៀបពុករលួយ.! (vojhotnews)
មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា